វាក្យសព្ទទី៧៥ ពួកអ្នកមានជ័យជម្

ដកស្រង់ពី :
វិវរណៈ ១២:១១ គេបានឈ្នះវា ដោយសារឈាមនៃកូនចៀម ហើយដោយសារសេចក្ដី បន្ទាល់របស់គេ ក៏មិនបានស្ដាយជីវិតខ្លួនដរាបដល់ស្លាប់ ។

អស់អ្នកប្រក្រតីក្នុងកំឡុងពេលដែលមិនប្រក្រតី គឺជាពួកអ្នកមានជ័យជម្នះ ។ គេបានឈ្នះវា (១) ដោយសារឈាមនៃកូនចៀម (២) ដោយសារសេចក្តីបន្ទាល់របស់គេ ។ ពួកអ្នកមានជ័យជម្នះ ត្រូវតែប្រកាសនូវជ័យជម្នះរបស់ព្រះគ្រិស្តជារឿយៗ ។

ខ្លឹមសារ:
វិវរណៈ ២:២៦ ឯអ្នកណាដែលឈ្នះ ហើយកាន់តាមការអញ ដរាបដល់ចុងបំផុត នោះអញនឹង ឱ្យមានអំណាចលើពួកសាសន៍ដទៃ ។

១២:១១ គេបានឈ្នះវា ដោយសារឈាមនៃកូនចៀម ហើយដោយសារសេចក្ដីបន្ទាល់របស់គេ ក៏មិនបានស្ដាយជីវិតខ្លួនដរាបដល់ស្លាប់ ។

I. ដោយសារតែការធ្លាក់ចុះរបស់ក្រុមជំនុំព្រះអម្ចាស់បានយាងមកដើម្បីត្រាស់ហៅពួកអ្នកមានជ័យជម្នះជំនួសឱ្យក្រុមជំនុំនៅក្នុងការបំពេញសម្រេចផែនការគ្រប់គ្រងរបស់ព្រះ— វិវរណៈ ២:២៦:

A. ពួកអ្នកមានជ័យជម្នះ គឺ ធម្មតា សាមញ្ញ ដ្បិតពួកអ្នកដែលប្រក្រតីក្នុងអំឡុងពេលដែលមិនប្រក្រតី គឺជាពួកអ្នកមានជ័យជម្នះ ។

B. មានតែមនុស្សមួយក្រុមប៉ុណ្ណោះដែលបានចាកចេញទៅដើម្បីធ្វើការងារសម្រាប់ក្រុមជំនុំនិងទទួលយកទំនួលខុសត្រូវរបស់ក្រុមជំនុំ ។ ក្រុមនេះហើយ គឺជាពួកអ្នកមានជ័យជម្នះ ។

II. “គេបានឈ្នះវា ដោយសារឈាមនៃកូនចៀម ហើយដោយសារសេចក្ដីបន្ទាល់របស់គេ ក៏មិនបានស្ដាយជីវិតខ្លួនដរាបដល់ស្លាប់”—១២:១១ :

A. គេបានឈ្នះវា (១) ដោយសារឈាមនៃកូនចៀម (២) ដោយសារសេចក្តីបន្ទាល់របស់គេ—១២:១១ ។

B. ឈាម គឺជាមូលដ្ឋាននៃជ័យជម្នះ និងជាឧបករណ៍ដើម្បីយកឈ្នះសាតាំង ។ សាតាំងអាចចោទប្រកាន់យើង ប៉ុន្តែយើងអាចឆ្លើយតបថា ព្រះលោហិតនៃព្រះយេស៊ូគ្រិស្ត ជាព្រះរាជបុត្រានៃព្រះ សម្អាតយើងរាល់គ្នាពីគ្រប់អំពើបាបទាំងអស់—១យ៉ូហាន ១:៧ ។

C. សេចក្តីបន្ទាល់ គឺជាអ្វីដែលត្រូវបាននិយាយចេញ រីឯពួកអ្នកមានជ័យជម្នះ ត្រូវតែប្រកាសនូវជ័យជម្នះរបស់ព្រះគ្រិស្តជារឿយៗ ដ្បិតសាតាំងខ្លាចខ្លាំងបំផុតនៅពេលដែលហេតុការណ៍នេះកើតឡើងម្តងហើយម្តងទៀត ។

III. “អ្នកចង់ក្លាយជាអ្នកឈ្នះឬទេ / ព្រះគ្រិស្តត្រាស់ហៅអ្នក / ត្រូវដើរតាមទ្រង់ឥតពេលទំនេរ / លំបាកក៏មិនរេ / អ្នកចង់ក្លាយជាអ្នកឈ្នះឬទេ / ឱ្យទ្រង់សព្វព្រះទ័យ / ព្រះគ្រិស្តត្រាស់ហៅអ្នកមកជាថ្មី / ឱ្យបានមកុដសិរី”—(បទចម្រៀងខ្មែរលេខ ៦៤៧, អង់គ្លេសលេខ ៨៩៤) ។