វាក្យសព្ទទី ៧៦ សភាពពិតនៃរូបកាយព្រះគ្រិស្

ដកស្រង់ពី:
យ៉ូហាន ១៦:១៣ក កាលណាព្រះអង្គនោះគឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់នោះទ្រង់នឹងនាំអ្នករាល់គ្នា ចូលក្នុងគ្រប់ទាំងសេចក្តីពិត ។

សភាពពិតនៃរូបកាយព្រះគ្រិស្ត គឺជាប្រភេទការរស់នៅជាក្រុមជន ។ ការរស់នៅជាក្រុមជននេះ គឺជាការប្រមូលផ្តុំគ្នានៃពួកបរិសុទ្ធ ដែលជាមនុស្សដ៏ជាក់លាក់ ប៉ុន្តែពួកគេមិនរស់នៅតាមជីវិតរបស់ខ្លួនឯងនោះទេ តែរស់ដោយជីវិតរបស់ព្រះដែលបានឆ្លងកាត់ដំណាក់កាល ។

ខ្លឹមសារ:
យ៉ូហាន ១៦:១៣ក កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្តីពិត បានមកដល់នោះទ្រង់នឹងនាំអ្នករាល់គ្នា ចូលក្នុងគ្រប់ទាំងសេចក្តីពិត ។

កាឡាទី ២:២០ក ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រិស្ត ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រិស្តទ្រង់រស់ក្នុងខ្ញុំវិញ ។

ភីលីព ៣:១០ ដើម្បីឱ្យខ្ញុំស្គាល់ទ្រង់ និង ព្រះចេស្តានៃដំណើរ ដែលទ្រង់រស់ឡើងវិញ ហើយនិងសេចក្តីប្រកប ក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ ទៅដូចជាទ្រង់ក្នុងសេចក្តីស្លាប់ផង ។

I. សភាពពិតនៃរូបកាយព្រះគ្រិស្ត គឺជាការរស់នៅជាក្រុមជន តាមរយៈមនុស្សព្រះដែលឥតខ្ចោះ—យ៉ូហាន ១៦:១៣, កាឡាទី ២:២០:

A. អ្នកដែលជាមនុស្សដ៏ជាក់លាក់គឺមិនរស់នៅតាមជីវិតរបស់ខ្លួនឯងឡើយ តែរស់តាមជីវិតរបស់ព្រះដែលបានឆ្លងកាត់ដំណាក់កាល ដែលគ្រប់គុណលក្ខណៈរបស់ទ្រង់ ត្រូវបានសម្តែងចេញតាមរយៈគុណធម៌របស់ពួកគេ ។

B. ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រិស្ត ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រិស្តទ្រង់រស់ក្នុងខ្ញុំវិញ—ខ២០ ។

II. សភាពពិតនៃរូបកាយព្រះគ្រិស្តគឺជាការរស់នៅជាក្រុមជននៃការត្រឡប់ទៅដូចជាព្រះគ្រិស្តក្នុងសេចក្ដីស្លាប់តាមរយៈព្រះចេស្តានៃដំណើរដែលព្រះគ្រិស្តរស់ឡើងវិញ—ភីលីព ៣:១០ :

A. ប៉ុលបានរស់នៅក្នុងជីវិតដែលត្រឡប់ទៅដូចជាព្រះគ្រិស្តក្នុងសេចក្តីស្លាប់។ជីវិតចាស់របស់គាត់បានត្រឡប់ដូចជារូបភាពរបស់ព្រះគ្រិស្តក្នុងសេចក្តីស្លាប់តាមរយៈព្រះចេស្តាដែលព្រះគ្រិស្តរស់ឡើងវិញ។ព្រះចេស្តានៃការរស់ឡើងវិញបានចម្រើនកម្លាំងគាត់ឱ្យរស់នៅដោយជីវិតមនុស្សព្រះ ។

B. ខ្លួនយើងបានជាប់ឆ្កាងគឺមិនមែនដោយជីវិតធម្មជាតិ ឬ កម្លាំងធម្មជាតិ ប៉ុន្តែដោយព្រះចេស្តានៃដំណើរដែលព្រះគ្រិស្តរស់ឡើងវិញ ។

III. នៅពេលដែលយើងរស់នៅក្នុងវិញ្ញាណដែលបានលាយបញ្ចូលយើងនឹងអាចរស់សម្តែងចេញរូបកាយព្រះគ្រិស្តនិងក្លាយជាការសម្តែងចេញជាក្រុមជនរបស់ទ្រង់—១កូរិនថូស ៦:១៧ ។

IV. “សូមកុំទុកឱ្យខ្ញុំឯកានាំខ្ញុំកសាងជាមួយគ្នាគ្រប់យ៉ាងសូមតាមគម្រោងការប្រកបរួមគ្នាយ៉ាងរឹងមាំក្នុងបទពិសោធន៍ផ្នែកវិញ្ញាណមិនអំនួតព្រោះអំណោយទានគ្រប់យ៉ាងមានដើម្បីកសាងសម្តែងសិរីទ្រង់ច្រើនឡើង”—( បទចម្រៀង ៦០៤,អង់គ្លេស ៨៣៩ ) ។