វាក្យសព្ទទី ៧៧ យេរូសាឡិមថ្

ដកស្រង់ពីៈ
វិវរណៈ ២១:២ ហើយយ៉ូហានខ្ញុំ ក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីឋាន សួគ៌មកអំពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី ។

យេរូសាឡិមថ្មីមិនមែនជាទីក្រុងខាងផ្នែកសម្ភារៈនោះទេតែជាគូស្វាមីភរិយានៅក្នុងសកលលោក។ការបំពេញសម្រេចនៃសេចក្តីសង្គ្រោះផ្នែកជីវិតរបស់ព្រះគឺជាយេរូសាឡិមថ្មី ។ យើងត្រូវការបានសង្រ្គោះខាងផ្នែកជីវិត ដើម្បីក្លាយជាយេរូសាឡិមថ្មី ។

ខ្លឹមសារ :
វិវរណៈ ២១:២ ហើយយ៉ូហានខ្ញុំ ក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីឋានសួគ៌មកអំពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី ។

៩ ខ្ញុំនឹងបង្ហាញឱ្យអ្នកឃើញប្រពន្ធថ្មោងថ្មី ជាភរិយារបស់កូនចៀម ។

២២:១៧ ព្រះវិញ្ញាណ នឹងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ។

I. ក្រុងយេរូសាឡិមថ្មី មិនមែនជាទីក្រុងខាងផ្នែកសម្ភារនោះទេ—វិវរណៈ ២១:២:

A. សៀវភៅវិវរណៈ គឺជាសៀវភៅនៃទីសម្គាល់ ។ គ្រប់លេខទាំងអស់នៅក្នុងសៀវភៅ វិវរណៈ គឺជាទីសម្គាល់ ។ ជើងចង្កៀង គឺជាទីសម្គាល់ ។ កូនចៀមដែលត្រូវបានសម្លាប់ គឺជាទីសម្គាល់ ។

B. ក្រុងយេរូសាឡិមថ្មី ដែលជាទីក្រុងបរិសុទ្ធ គឺមាន ២៤០០គីឡូម៉ែត ក្នុង៣ខ្នាត ដែលមានចម្ងាយប្រហែល១៣៥០ ម៉ាយល៍ ។ ប្រសិនបើក្រុងយេរូសាឡិមថ្មីនេះគឺជាទីក្រុងពិតដើម្បីស្នាក់នៅមែនតើគ្រប់ទាំងអស់ដែលព្រះបានប្រោសលោះទូទាំងគ្រប់សតវត្សរ៍នឹងអាចស្នាក់នៅក្នុងទីក្រុងមួយ ដែលមានត្រឹមតែផ្លូវវង់រាងគូថខ្យងធំមួយនេះបានដោយរបៀបណាទៅ?

II. យេរូសាឡិមថ្មីគឺជាគូស្វាមីភរិយានៅក្នុងសកលលោកជា“គូស្នេហ៍មួយគូដ៏អស់កល្បជានិច្ច”ដែលជាការបំពេញសម្រេចនៃក្តីស្នេហ៍ដ៏ស័ក្តិសិទិ្ធ(ស្នេហារបស់ព្រះ)—២២:១៧:

A. វិវរណៈ ២១:២ ប្រាប់យើងថា ក្រុងយេរូសាឡិមថ្មី ត្រូវបានតាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្ដី ។

B. ២១:១៧ ប្រាប់យើងថា ព្រះគ្រិស្ដ និងភរិយារបស់ទ្រង់នឹងរួមគ្នាក្លាយជាក្រុងយេរូ-សាឡិមថ្មី សម្រាប់ការសម្តែងចេញរបស់ព្រះ ។

III. យើងត្រូវបានសង្រ្គោះខាងផ្នែកជីវិត ដើម្បីក្លាយជាក្រុងយេរូសាឡិមថ្មី—២១:២:

A. យើងត្រូវបានញែកចេញជាបរិសុទ្ធ ដោយការរួមចំណែកនៅក្នុងនិស្ស័យរបស់ព្រះ ដើម្បីក្លាយជាបរិសុទ្ធ ឱ្យដូចជាទីក្រុងបរិសុទ្ធ ។

B. យើងត្រូវបានកែជាថ្មីដោយការរួមចំណែកនៅក្នុងគំនិតរបស់ព្រះ ដើម្បីក្លាយជាភាពស្រស់ថ្មី ឱ្យដូចជាក្រុងយេរូសាឡិមថ្មី ។

C. យើងត្រូវបានតម្កើងឡើងដោយការរួមចំណែកនៅក្នុងសិរីល្អរបស់ព្រះដើម្បីបានជ្រាបចូលទាំងស្រុងដោយសិរីល្អនៃក្រុង យេរូសាឡិមថ្មី—រ៉ូម ៨:២១ ។

IV. ព្រះអង្គត្រាស់ហៅយើងនៅទីនេះ ដើម្បីផែនការអស់កល្បនៃព្រះ / នេះជាគោលដៅនៃជីវិតយើង គឺជាដែននៃជីវិតយើង/ ព្រះត្រីឯកទ្រង់ក្លាយមកជាមនុស្ស ដើម្បីមនុស្សផ្លាស់ប្រែក្លាយជាព្រះ/ ជាប់ឆ្កាងរស់ឡើងជាព្រះវិញ្ញាណ នៅក្នុងវិញ្ញាណជាចំណែកយើង / និមិត្តផែនការអស់កល្បរបស់ព្រះ កំណត់ទិសដៅគ្រប់ផ្នែករបស់យើង បំភ្លឺ យើង និងវិញ្ញាណយើងភ្លឺចាំង រឹងមាំឡើង ចម្លងដូចរូបភាពរបស់ព្រះគ្រិស្ត ជាស្តេចនៅក្នុងជីវិត យេរូសាឡិមថ្មី ហាលេលូយ៉ា ។