វាក្យសព្ទទី ៨០ ការស្ដារឡើងវិញរបស់ព្រះអម្ចាស់

ដកស្រង់ពី:
ម៉ាថាយ ១៩:៨ ទ្រង់ក៏មានព្រះបន្ទូលតបថា បានជាលោកម៉ូសេអនុញ្ញាតឱ្យអ្នករាល់គ្នាលែងប្រពន្ធទៅ គឺដោយព្រោះតែចិត្តអ្នករាល់គ្នារឹងរបឹងប៉ុណ្ណោះ តែពីដើមមកមិនមែនដូច្នោះទេ ។

ការស្ដារឡើងវិញ មានន័យថា ការស្ដារអ្វីមួយដែលបានបាត់បង់ ឱ្យមាននៅដូចដើម ។ ឥឡូវនេះវាត្រូវបានស្ដារឡើងវិញ ។ ការស្ដារឡើងវិញរបស់ព្រះអម្ចាស់ គឺជាការស្តារឡើងវិញនូវរឿងរាវសំខាន់ៗបីយ៉ាង: ព្រះគ្រិស្តជាគ្រប់ទាំងអស់ក្នុងទាំងអស់ដល់យើង ភាពតែមួយនៃរូបកាយព្រះគ្រិស្ត មុខងារប្រើការរបស់អវយវ:ទាំងអស់នៃរូបកាយព្រះគ្រិស្ត ។

ខ្លឹមសារ:
ម៉ាថាយ ១៩:៨ ទ្រង់ក៏មានព្រះបន្ទូលតបថា បានជាលោកម៉ូសេអនុញ្ញាតឱ្យអ្នករាល់គ្នាលែងប្រពន្ធទៅ គឺដោយព្រោះតែចិត្តអ្នករាល់គ្នារឹងរបឹងប៉ុណ្ណោះ តែពីដើមមកមិនមែនដូច្នោះទេ។

I. ការស្ដារឡើងវិញរបស់ព្រះអម្ចាស់ គឺជាការស្ដារឡើងវិញនូវសេចក្ដីពិតរបស់ព្រះ ដូចបានបើកសម្ដែងនៅក្នុងបទគម្ពីរបរិសុទ្ធ—ម៉ាថាយ ១៩:៨ :

A. ការស្ដារឡើងវិញមានន័យថាការស្ដារអ្វីមួយដែលធ្លាប់មានស្រាប់តាំងពីដើមតែវាបានបាត់បង់។ឥឡូវនេះវាត្រូវបានស្ដារឡើងវិញ—ខ៨ ។

B. ព្រះគម្ពីរគឺជាសៀវភៅមួយក្បាលក្នុងចំណោមសៀវភៅជាច្រើនពីព្រោះព្រះគម្ពីរមាននៅក្នុងសៀវភៅនេះហើយទើបយើងអាចមើលឃើញរាល់អស់ទាំងសេចក្ដីពិតរបស់ព្រះ ។ សេចក្ដីពិត ត្រូវបានបើកសម្ដែងនៅក្នុងបទគម្ពីរ ដែលបានបាត់បង់ ខ្វះចន្លោះមានការយល់ច្រឡំមានការបកស្រាយខុសនិងត្រូវបានបង្រៀនខុសទូរទាំងគ្រប់ជំនាន់។ដូច្នេះហើយទើបត្រូវការការស្ដារឡើងវិញរបស់ព្រះអម្ចាស់—ខ៨; ១យ៉ូហាន ១:១ ។

II. ការស្ដារឡើងវិញរបស់ព្រះអម្ចាស់ គឺជាការស្តារឡើងវិញនូវរឿងរាវសំខាន់ៗបីយ៉ាង— កូល៉ុស ៣:១១; រ៉ូម ១២:៤-៥:

A. ការស្ដារឡើងវិញ គឺជាការស្ដារឡើងវិញនូវព្រះគ្រិស្តជាគ្រប់ទាំងអស់ក្នុងទាំងអស់ដល់យើង ។ ទ្រង់ គឺជាចំណុចកណ្ដាល ហើយទ្រង់ក៏ជាបរិវេណខាងក្រៅដែលព័ទ្ធជុំ វិញផងដែរ ។ យើងយកចិត្ដទុកដាក់ចំពោះតែព្រះគ្រិស្ដប៉ុណ្ណោះ—កូល៉ុស ៣:១១ ។

B. ការស្ដារឡើងវិញរបស់ព្រះអម្ចាស់ គឺជាការស្ដារឡើងវិញនូវភាពតែមួយ នៃរូបកាយព្រះគ្រិស្ត ។ ការស្ដារឡើងវិញរបស់ព្រះអម្ចាស់ កំពុងតែធ្វើបន្ទាល់ ដោយមិនគិតពី ពូជសាសន៍ វប្បធម៌ ឬកម្រិតនៃការអប់រំផ្សេងគ្នាឡើយ គឺគ្រិស្ទានគ្រប់រូបគួរតែជាតែមួយ ។ នេះត្រូវបានបើកសម្ដែង យ៉ាងច្បាស់នៅក្នុងគម្ពីរសញ្ញាថ្មី—រ៉ូម ១២:៥ ។

C. ទីបី ការស្តារឡើងវិញរបស់ព្រះអម្ចាស់ គឺការស្ដារឡើងវិញនូវមុខងារប្រើការរបស់ អវយវៈទាំងអស់នៃរូបកាយព្រះគ្រិស្ត ។ ព្រះអម្ចាស់សព្វព្រះហឫទ័យឱ្យគ្រប់អវយវៈនៃរូបកាយរបស់ទ្រង់ ក្លាយជាអវយវៈដែលមានមុខងារប្រើការ—ខ៤ ។

III. “យើងទៅមុខដើម្បីក្រុមជំនុំ / ព្រះគ្រិស្តស្ដារឡើងវិញ / រៀនប្រើវិញ្ញាណដោយមិនរួញរា / និមិត្តប្រាកដច្បាស់ / បាប៊ីឡូននឹងត្រូវបានបំផ្លាញ / សាតាំងត្រូវវិនាស / យេរូសាឡិមចុះពីសួគ៌ា / ពេញដោយសិរីល្អ ។” / យើងដើម្បីព្រះគ្រិស្ត / យើងដើម្បីព្រះគ្រិស្ត / ដើម្បីក្រុមជំនុំស្ដារឡើងវិញ (២ដង) (ចម្រៀងខ្មែរលេខ ១០០២, អង់គ្លេសលេខ ១២៥៥) ។