វាក្យសព្ទទី ៨៣ វ៉ចម៉ែន នី

ដកស្រង់ពី:
កិច្ចការ ២៦:១៩ ដូច្នេះ បពិត្រស្ដេចអ័គ្រីប៉ាអើយ ទូលបង្គំមិនបានចចេសនឹងការបើកសម្ដែងពីឋានសួគ៌នោះទេ ។

បងប្អូននីត្រូវបានចាត់ទុកថាជាអ្នកមើលឃើញនិមិត្តរបស់ព្រះនៅក្នុងយុគសម័យបច្ចុប្បន្ន។គាត់បានឃើញនិមិត្តយ៉ាងច្បាស់អំពីព្រះគ្រិស្ដ ហើយក៏បានទទួលការបើកសម្ដែងដ៏ពេញលេញអំពីក្រុមជំនុំ ។ សេចក្ដីស្មោះត្រង់របស់គាត់ចំពោះបេសកម្មនេះ ធ្វើឱ្យគាត់លះបង់ជីវិត ។ សង្ឃឹមថាអ្នករាល់គ្នា នឹងដើរតាមនិមិត្តនេះ ។

ខ្លឹមសារ:
កិច្ចការ ២៦:១៩ ដូច្នេះ បពិត្រស្ដេចអ័គ្រីប៉ាអើយ ទូលបង្គំមិនបានចចេសនឹងការបើកសម្ដែងពីឋានសួគ៌នោះទេ ។

កូល៉ុស ៣:១១ …ព្រះគ្រិស្ដទ្រង់ជាគ្រប់ទាំងអស់ ហើយទ្រង់ក៏គង់នៅក្នុងគ្រប់ទាំងអស់ផង។

អេភេសូរ ៥:៣២ សេចក្ដីអាថ៌កំបាំងនេះជ្រៅណាស់ តែខ្ញុំនិយាយខាងឯព្រះគ្រិស្ដ និង ក្រុមជំនុំវិញ ។

I. បងប្អូននីជាអំណោយទានតែមួយគត់ដែលព្រះអម្ចាស់បានប្រទានដល់រូបកាយសម្រាប់ចលនានៃការស្ដារឡើងវិញរបស់ទ្រង់នៅលើផែនដី ហើយគាត់ត្រូវបានចាត់ទុកថា ជាអ្នកមើលឃើញនិមិត្តរបស់ព្រះ នៅក្នុងយុគសម័យបច្ចុប្បន្ននេះ—អេភេសូរ ៣:៣; ២កូរិនថូស ៩:១៥ ។

II. ព័ន្ធកិច្ចរបស់គាត់ គឺមានពីរទិដ្ឋភាពយ៉ាងច្បាស់ ទីមួយអំពីព្រះគ្រិស្ដ និង ទីពីរអំពីក្រុមជំនុំ គាត់បានឃើញនិមិត្តយ៉ាងច្បាស់អំពីព្រះគ្រិស្ដ ហើយក៏បានទទួលការបើកសម្ដែងដ៏ពេញលេញអំពីក្រុមជំនុំ—កូល៉ុស ៣:១១; អេភេសូរ ៥:៣២ :

A. ទីមួយ គាត់ផ្ទាល់ រៀនស្គាល់ព្រះអម្ចាស់យ៉ាងជ្រាលជ្រៅ ដោយបទពិសោធន៍ការសុគតរួមបញ្ចូលគ្រប់ទាំងអស់ និង សេចក្ដីរស់ឡើងវិញរបស់ព្រះគ្រិស្ដ— រ៉ូម ៦:៤ :
1. កូល៉ុស ៣:១១ គឺព្រះគ្រិស្ដទ្រង់ជាគ្រប់ទាំងអស់ ហើយទ្រង់ក៏គង់នៅក្នុងគ្រប់ទាំងអស់ផង ។
2. ដោយសារបទពិសោធន៍របស់គាត់ផ្ទាល់ស្របនឹងការនេះទើបគាត់មានបន្ទុកយ៉ាងច្បាស់ហើយព្រះអម្ចាស់ធ្វើឱ្យគាត់ជាស្មរបន្ទាល់នូវសេចក្ដីពិត ។

B. ទីពីរ បន្ទុកចុងក្រោយរបស់បងប្អូន វ៉ចម៉ែន នី គឺត្រូវតាំង និងកសាងក្រុមជំនុំតំបន់ឡើង សម្រាប់ជាទីស្កប់បំណងព្រះទ័យរបស់ព្រះ ។ នេះជាបេសកកម្មចុងក្រោយបង្អស់របស់គាត់ពីព្រះអម្ចាស់ ដោយពឹងផ្អែកលើការដែលគាត់បានឃើញនិងបទពិសោធន៍ព្រះ—វិវរណៈ ១:១១ ។

C. “សេចក្តីអាថ៌កំបាំងនេះអស្ចារ្យណាស់ តែខ្ញុំនិយាយខាងឯព្រះគ្រិស្ដ និង ក្រុមជំនុំវិញ” ក្នុងពេញមួយជីវិតរបស់គាត់ ព័ន្ធកិច្ចរបស់គាត់ គឺសម្រាប់ព្រះគ្រិស្ដ និង ក្រុមជំនុំ មិនត្រឹមព្រះគ្រិស្ដទេ តែព្រះគ្រិស្ដ និងក្រុមជំនុំ—អេភេសូរ ៥:៣២ ។

D. បងប្អូន វ៉ចម៉ែន នី គឺដូចជាសាវកប៉ុល មានបន្ទក់ និងមានបេសកកម្មដោយការបើកសម្ដែងនេះ ។ ភាពស្មោះត្រង់របស់គាត់ចំពោះបេសកកម្មនេះ ធ្វើឱ្យគាត់លះបង់ជីវិត—២កូរិនថូស ៤:១ ។

III. ការស្ដារឡើងវិញរបស់ព្រះអម្ចាស់បានមកដល់យើងតាមរយៈបងប្អូន នីជាទីស្រឡាញ់ ។ ខ្ញុំបានប្រាប់បងប្អូន នី ថា “ប្រសិនបើថ្ងៃណាមួយ អ្នកមិនជ្រើសយកផ្លូវនេះទេ ខ្ញុំនឹងនៅតែជ្រើសយកផ្លូវនេះ ។ ខ្ញុំបានឃើញថា នេះគឺជាផ្លូវរបស់ព្រះអម្ចាស់ ។ ខ្ញុំបានមើលឃើញនិមិត្ត” ។ ហើយខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងមើលឃើញយ៉ាងច្បាស់លាស់អំពីនិមិត្តនៃការស្ដារឡើងវិញរបស់ព្រះអម្ចាស់ហើយនឹងដើរតាមនិមិត្តនេះផងដែរ ។

IV. ព្រះអង្គបានខ្ញុំមួយជីវិត ឱ្យខ្ញុំថ្វាយខ្លួនដល់ព្រះគ្រិស្ត / ថ្វាយវេលាខ្ញុំរាល់ថ្ងៃយប់ បម្រើព្រះអង្គមួយជីវិត / ព្រោះខ្ញុំព្រះអង្គព្រមលះបង់ជីវិត ព្រោះខ្ញុំព្រះអង្គព្រមរងទុក្ខដល់ស្លាប់ / ខ្ញុំរីករាយថ្វាយក្តីស្រឡាញ់ និងជីវិត បម្រើដល់ព្រះអង្គមួយជីវិត ។ (បទចម្រៀងខ្មែរ ៣៣៩ )