វាក្យសព្ទទី៨៤ វិថនេសលី

ដកស្រង់ពី:
១កូរិនថូស ៤:១ ដូច្នេះ មនុស្សត្រូវរាប់យើងខ្ញុំ ទុកដូចជាអ្នកជំនួយនៃព្រះគ្រិស្ត ហើយជាអ្នករ៉ាប់រងចំពោះសេចក្ដីអាថ៌កំបាំងនៃព្រះវិញ ។

បងប្អូនវិថនេសលី ជាបាវបម្រើរបស់ព្រះអម្ចាស់យេស៊ូ ដែលជាអ្នកស្នងមរតកនៃការបើកសម្តែងរបស់ព្រះ ។ បងប្អូនលីបានបន្តព័ន្ធកិច្ចរបស់បងប្អូននី ហើយឆ្ពោះទៅរកការបើក សម្តែងព្រះដ៏ខ្ពង់ខ្ពស់ ។ ខ្ញុំទូន្មានឱ្យបងប្អូនដើរតាមនិមិត្តនេះ ។

ខ្លឹមសារៈ
១កូរិនថូស ៤:១ ដូច្នេះ មនុស្សត្រូវរាប់យើងខ្ញុំ ទុកដូចជាអ្នកជំនួយនៃព្រះគ្រិស្ត ហើយជាអ្នករ៉ាប់រងចំពោះសេចក្ដីអាថ៌កំបាំងនៃព្រះវិញ ។

កូល៉ុស ១:២៥ ខ្ញុំបានត្រឡប់ជាអ្នកបម្រើដល់ពួកជំនុំនោះ តាមការកាន់កាប់ត្រួតត្រារបស់ព្រះ ដែលបានប្រគល់មកខ្ញុំសម្រាប់អ្នករាល់គ្នា ដើម្បីនឹងបំពេញព្រះបន្ទូល ។

I. បងប្អូនវិថនេសលីជាបាវបម្រើរបស់ព្រះអម្ចាស់យេស៊ូដែលជាអ្នកស្នងមរតកនៃការបើកសម្តែងរបស់ព្រះនិងជាអ្នកបម្រើដ៏ស្មោះត្រង់នៅក្នុងក្រុមជំនុំការស្តារឡើងវិញរបស់ព្រះ អម្ចាស់នៅសម័យបច្ចុប្បន្ននេះ—កូល៉ុស ១:២៥-២៦ ។

II. បងប្អូនលីបានបន្តព័ន្ធកិច្ចរបស់បងប្អូននីនិងកសាងលើការបើកសម្តែងរបស់ព្រះបន្ថែមទៀតដោយឆ្ពោះទៅរកការបើកសម្តែងព្រះដ៏ខ្ពង់ខ្ពស់—កូល៉ុស ១:២៥-២៦:

A. បងប្អូននី បានជាប់គុកក្នុងឆ្នាំង១៩៥២ ឯបងប្អូនលី បានបន្តព័ន្ធកិច្ចរបស់គាត់ ដោយមេរៀនដំបូងរបស់គាត់ បានផ្តោតទៅលើព្រះគ្រិស្ត ព្រះវិញាណ ជីវិត ក្រុមជំនុំ និងរូបកាយព្រះគ្រិស្ត និងបានជឿនទៅមុខពីមូលដ្ឋានគ្រឹះនេះ—១កូរិថូស ១៥:៤៥; កូល៉ុស ៣:៤, អេភេសូរ ១:២៣ ។

B. នៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ ព្រះអម្ចាស់បានបើកសម្តែងនូវការចែកចាយរបស់ព្រះត្រីឯក តាមរយៈបងប្អូនលី ដោយបានបើកសម្ដែងផែនការគ្រប់គ្រងសញ្ញាណថ្មីរបស់ព្រះ នោះគឺព្រះជាម្ចាស់ចង់ចែកចាយរូបអង្គទ្រង់ផ្ទាល់ចូលទៅក្នុងប្រជារាស្ត្រ ដែលទ្រង់បានជ្រើសរើស ដើម្បីបំពេញសម្រេចផែនការគ្រប់គ្រងព្រះរបស់ទ្រង់—៣:៩ ។

C. នៅរដូវស្លឹកឈើជ្រុះឆ្នាំ១៩៩៤បងប្អូនលីបានមើលឃើញសេចក្តីពិតដ៏ខ្ពង់ខ្ពស់របស់ព្រះនៅក្នុងព្រះគម្ពីរដោយចាប់ពីព្រះអម្ចាស់មានបន្ទូលថា “ព្រះបានក្លាយជាមនុស្ស ដើម្បីមនុស្សបានក្លាយជាព្រះ” ប៉ុន្តែ មិននៅក្នុងឋានៈជាព្រះនោះទេ—យូហាន ១:១, ១៤; ១យូហាន ៣:២ ។

III. នេះគឺជាសេចក្តីមេត្តារបស់ព្រះដែលទ្រង់បានបើកសម្តែងនូវនិមិត្តមកដល់ខ្ញុំ។នេះគឺជានិមិត្តដែលលាតសន្ធឹងពីព្រឹត្តិការណ៍ដំបូងរបស់អ័ដាម រហូតដល់ព្រឹត្តិការណ៍ចុងក្រោយនៃក្រុងយេរូសាឡិម ។ ខ្ញុំទូន្មានឱ្យបងប្អូនដើរតាមនិមិត្តនេះ ។

IV. រឿងដ៏អស្ចារ្យ រឿងអាថ៌កំបាំង ព្រះនិងមនុស្សរួមមកតែមួយ / ទ្រង់គឺជាព្រះក្លាយជាមនុស្ស ដើម្បីមនុស្សក្លាយជាព្រះអង្គ / ដោយព្រោះសេចក្តីស្រឡាញ់នៃទ្រង់ ដែលមាននៅក្នុងព្រះ ទ័យឧត្តម / ដោយព្រោះសេចក្តីស្រឡាញ់នៃទ្រង់ ដែលមាននៅក្នុងព្រះទ័យឧត្តម (បទចម្រៀងខ្មែរនៅទំព័រលេខ ៤៤០ , អង់គ្លេសលេខ ១៣៤៩) ។