វាក្យសព្ទទី៨៥ ការស្គាល់បក្សពួកនិកាយ

ដកស្រង់ពី:
កាឡាទី ៥:១៩-២០ រីឯកិច្ចការខាងសាច់ឈាម នោះប្រាកដច្បាស់ហើយ គឺជាសេចក្ដីកំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ។

បក្សពួកនិកាយ គឺជាក្រុមមនុស្ស ។ ព្រះគ្រិស្តមិនត្រូវបានបែកបាក់ឡើយ យើងជឿលើព្រះអម្ចាស់តែមួយ ។ ក្រុមជំនុំ គឺជារូបកាយរបស់ព្រះគ្រិស្ត ។ ដូច្នេះ គ្មានមូលដ្ឋាន ហើយនៅទីនោះគួរតែគ្មានមូលដ្ឋានសម្រាប់ការបាក់បែកឡើយ ។ ពួកយើងគួរតែបដិសេធវាទាំងស្រុង ។

ខ្លឹមសារ:
កាឡាទី ៥:១៩-២០ រីឯកិច្ចការខាងសាច់ឈាម នោះប្រាកដច្បាស់ហើយ គឺជាសេចក្ដីកំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ។

១កូរិនថូស ១:១៣ ដូច្នេះ តើព្រះគ្រិស្តបានបាក់បែកឬអី តើប៉ុលត្រូវឆ្កាងជំនួសអ្នករាល់គ្នាឬអី តើអ្នករាល់គ្នាបានទទួលជ្រមុជ ដោយនូវឈ្មោះប៉ុលឬអី ?

អេភេសូរ ៤:៤-៦ មានរូបកាយតែ១…..មានព្រះអម្ចាស់តែ១….មានព្រះតែ១ គឺជាព្រះវរបិតានៃទាំងអស់ …..។

I. បក្សពួកនិកាយ គឺជាក្រុមមនុស្សដែលត្រូវបានកកើតឡើងទៅជាការបាក់បែកគ្នា—៥:៩-២០ :

A. សព្វថ្ងៃនេះ មនុស្សមួយចំនួនដែលបានជ្រមុជទឹកចូលទៅក្នុងព្រះគ្រិស្ត និយាយថា ពួកគេជារបស់លូសធឺរ Luther (ក្រុមនិកាយលូសធឺរឹន Lutheran) ឬជារបស់វ៉េសលី Wesley (ក្រុមនិកាយវ៉េសលីន Wesleyan) ឬជារបស់ក្រុមជំនុំបាទីស្ទ (ក្រុមនិកាយបាទីស្ទ) ឬជារបស់ក្រុមជំនុំព្រេស៍ប៊ីថឹរៀន Presbyterian (ក្រុមនិកាយព្រេស៍ប៊ីថឹរៀន Presbyterian) ។

B. មានចំណុចជាក់ស្តែងបីនៅក្នុងនិកាយមួយ ។ ដំបូងមានគោលលទ្ធិពិសេសមួយ ។ ទីពីរមានការប្រកបពិសេស និងទីបីមានឈ្មោះពិសេស ។ “ពិសេសៗ” ទាំងបីនេះ អាចត្រូវបានរកឃើញស្ទើរតែនៅក្នុងក្រុមទាំងអស់ នៅក្នុងសាសនាគ្រិស្ទានសព្វថ្ងៃនេះ ។

II. “មានរូបកាយតែ១ …..មានព្រះអម្ចាស់តែ១….មានព្រះតែ១ គឺជាព្រះវរបិតានៃទាំងអស់”—អេភេសូរ ៤:៤-៦:

A. ព្រះគ្រិស្តមិនត្រូវបានបែកបាក់ឡើយ ។ យើងជឿលើព្រះអម្ចាស់តែមួយ ។ ព្រះគ្រិស្ត គឺជាអង្គតែមួយគត់នៅក្នុងសកលលោក ។ ទ្រង់មិនត្រូវបានបែកបាក់ឡើយ ដូច្នេះពួកយើងដែលជឿលើទ្រង់ ក៏មិនគួរបែកបាក់គ្នាដែរ—ខ៥ ។

B. ឯទីពីរ ក្រុមជំនុំ គឺជារូបកាយរបស់ព្រះគ្រិស្ត ។ គ្រប់គ្នាមានរូបកាយតែមួយប៉ុណ្ណោះ ។ ដូចគ្នាផងដែរ រូបកាយរបស់ព្រះគ្រិស្ត ក៏មានតែមួយគត់ផងដែរ ។ ដូច្នេះ គ្មានមូលដ្ឋាន ហើយនៅទីនោះគួរតែគ្មានមូលដ្ឋានសម្រាប់ការបាក់បែកឡើយ—១:២៣ ។

C. ក្រុមជំនុំ គឺជាក្រុងយេរូសាឡិមដ៏ពិតប្រាកដ ហើយក្រុមជំនុំផ្អែកលើគោលការណ៍នៃភាពតែមួយដោយគ្មានការភាន់ច្រឡំ ។ ការកំណត់ទុករបស់ព្រះ គឺទាក់ទងនឹងក្រុងយេរូសាឡិម ប៉ុន្តែក្រុងយេរូសាឡិមមានបញ្ហាដោយការបែកបាក់ និងការភាន់ច្រឡំនៃបាប៊ីឡូន—វិវរណៈ ១៨:២ ។
III.“យើងរួមតែមួយគ្មានអ្នកណាអាចបំបែកបានក្នុងភាពតែមួយយើងជារូបកាយព្រះគ្រិស្តកាយមួយពែងមួយយើងរាល់គ្នារួមហូបផឹកទ្រង់ប្រាកដច្បាស់ថាពួកយើងគឺជាបន្ទាល់”—(បទចម្រៀង ៨២៩, អង់គ្លេស ១១០៧) ។