វាក្យសព្ទទី ៨៦ ការដូចគ្នាប៉េះបិទជាមួយនឹងសេចក្តីខុសឆ្គង

ដកស្រង់ពី:
២ពេត្រុស ២:១ តែកាលពីដើម មានហោរាក្លែងក្លាយ នៅក្នុងពួកជន ដូចជានឹងមានគ្រូក្លែងក្លាយក្នុងពួកអ្នករាល់គ្នាដែរ គេនឹងលួចនាំបញ្ចូលបក្សពួកដែលបង្ខូចបំផ្លាញគេមិនព្រមស្គាល់ព្រះដ៏ជាម្ចាស់ដែលបានលោះគេនោះឡើយក៏នំាសេចក្តីវិនាសក៏ឆាប់រហ័សឱ្យមកលើខ្លួនផង ។

“សេចក្តីបង្រៀនខុសឆ្គង” មានន័យថា “ការជ្រើសរើសគោលលិទ្ធិដោយខ្លួនឯង ដោយចាកចេញពីសេចក្តីពិត” ដូច្នេះបណ្តាលឱ្យមានការបែងចែក ឬ បែកបាក់ និង បង្កើតចេញជានិកាយនានា ។ ពួកយើងគួរតែរៀន កុំប៉ះពាល់អ្វីដែលជាសេចក្តីខុសឆ្គង និងរៀនរត់គេច ចេញពីពួកទាំងនោះ ព្រមទាំងបដិសេធពួកគេ ។

ខ្លឹមសារ:
២ពេត្រុស ២:១ តែកាលពីដើម មានហោរាក្លែងក្លាយ នៅក្នុងពួកជន ដូចជានឹងមានគ្រូក្លែងក្លាយក្នុងពួកអ្នករាល់គ្នាដែរ គេនឹងលួចនាំបញ្ចូលបក្សពួកដែលបង្ខូចបំផ្លាញ គេមិនព្រមស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ ក៏នំាសេចក្តីវិនាសក៏ឆាប់រហ័សឱ្យមកលើខ្លួនផង ។

២យ៉ូហាន ១:១០ បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្តីនេះ នោះកុំឱ្យទទួលអ្នកនោះនៅក្នុងផ្ទះឡើយ កុំឱ្យទាំងជំរាបសួរដល់អ្នកនោះផង ។

I. ២ពេត្រុស.២:១ និយាយថា “តែកាលពីដើម មានហោរាក្លែងក្លាយ នៅក្នុងពួកជន ដូចជានឹងមានគ្រូក្លែងក្លាយក្នុងពួកអ្នករាល់គ្នាដែរ គេនឹងលួចនាំបញ្ចូលបក្សពួកដែលបង្ខូចបំផ្លាញគេមិនព្រមស្គាល់ព្រះដ៏ជាម្ចាស់ដែលបានលោះគេនោះឡើយក៏នំាសេចក្តីវិនាសក៏ឆាប់រហ័សឱ្យមកលើខ្លួនផង” :

A. “សេចក្តីខុសឆ្គង” ដែលមានន័យថា ជម្រើសនៃទស្សនៈ អំពីគោលលិទ្ធិ ដែលខុសគ្នាពីអ្វីដែលបានទទួលយកជាធម្មតា “ការជ្រើសរើសគោលលិទ្ធិដោយខ្លួនឯង ដោយចាកចេញពីសេចក្តីពិត” ដូច្នេះបណ្តាលឱ្យមានការបែងចែក ឬ បាក់បែក និង បង្កើតចេញជានិកាយនានា ។

B. ពាក្យនៅទីនេះ ចង្អុលបង្ហាញពីគោលលិទ្ធិក្លែងក្លាយ និង ខុសឆ្គង ដែលនាំមកដោយគ្រូក្លែងក្លាយ ពួកគោលលិទ្ធិនិយម ស្រដៀងគ្នាទៅនឹងគោលលិទ្ធិឯកនិយមសព្វថ្ងៃដែលបដិសេធភាពជាព្រះរបស់ព្រះគ្រិស្ត និងការសុគតប្រោសលោះរបស់ព្រះគ្រិស្ត ។

II. ២យ៉ូហាន ១:១០ និយាយថា “បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្តីនេះ នោះកុំឱ្យទទួលអ្នកនោះនៅក្នុងផ្ទះឡើយ កុំឱ្យទាំងជំរាបសួរដល់អ្នកនោះផង!” :

A. សព្វនាម “គាត់ (អ្នកនោះ)” សំដៅលើពួកគោលលិទ្ធិនិយម ពួកទាស់ប្រឆាំងនឹងព្រះគ្រិស្ត និងហោរាក្លែងក្លាយ ។ ក្នុងចំណោមពួកនេះ យើងគួរតែបដិសេធកុំឱ្យទទួលអ្នកនោះនៅក្នុងផ្ទះឡើយ ក៏កុំឱ្យទាំងជំរាបសួរដល់អ្នកនោះផង—ខ៧ ។

B. វាមិនងាយស្រួលនោះទេសម្រាប់អ្នកជឿក្មេងៗដើម្បីដឹងពីសេចក្តីខុសឆ្គងទាំងនេះ។ពួកយើងគួរតែរៀនកុំប៉ះពាល់អ្វីដែលជាសេចក្តីខុសឆ្គង និងរៀនរត់គេចចេញពីពួកទាំងនោះ ព្រមទាំងបដិសេធពួកគេ—ខ២០ ។
III.“ព្រះអង្គទ្រង់ជាបន្ទូលជីវិតហើយទ្រង់ជាកូនព្រះពិត ព្រះអង្គមានរូបភាពដូចជាព្រះ ហើយមានភាពដូចជាព្រះ”—( បទចម្រៀង៥៥, អង់គ្លេស ៥៦ ) ។