វាក្យសព្ទទី ៨៧ អាកប្បកិរិយារបស់យើងចំពោះពួកអ្នកជឿដូចគ្នា

ដកស្រង់ពីៈ
រ៉ូម ១៤:២-៣ ដ្បិតម្នាក់ជឿថា បរិភោគបានគ្រប់មុខទាំងអស់ ម្នាក់ទៀតដែលខ្សោយ បរិភោគតែបន្លែទេ កុំឱ្យអ្នកដែលបរិភោគមើលងាយដល់អ្នកដែលមិនបរិភោគឡើយ ក៏កុំឱ្យអ្នកដែលមិនបរិភោគនិន្ទាចំពោះអ្នកដែលបរិភោគដែរ ដ្បិតព្រះទ្រង់ទទួលអ្នកនោះដូចគ្នា ។

ដរាបណាមនុស្សម្នាក់ជឿក្នុងព្រះគ្រិស្តដ៏ជាព្រះអម្ចាស់នៃយើងយើងត្រូវតែទទួលគាត់។យើងត្រូវតែរៀនបើកគ្រប់ពេលវេលាដល់គ្រិស្ទានទាំងអស់ ដោយបង្រៀនសេចក្តីពិត និងចែកចាយនូវការផ្គត់ផ្គង់ជីវិតដល់ពួកគេ ។

ខ្លឹមសារ :
រ៉ូម ១៤:២-៣ ដ្បិតម្នាក់ជឿថា បរិភោគបានគ្រប់មុខទាំងអស់ ម្នាក់ទៀតដែលខ្សោយ បរិភោគតែបន្លែទេ កុំឱ្យអ្នកដែលបរិភោគ មើលងាយដល់អ្នកដែលមិនបរិភោគឡើយ ក៏កុំឱ្យអ្នកដែលមិនបរិភោគនិន្ទាចំពោះអ្នកដែលបរិភោគ ដែរ ដ្បិតព្រះទ្រង់ទទួលអ្នកនោះដូចគ្នា ។

២កូរិនថូស ៦:១១ ឱពួកកូរិនថូសអើយ មាត់យើងខ្ញុំបើកចំពោះអ្នករាល់គ្នាហើយ ចិត្តយើងខ្ញុំបានទូលាយឡើង ។

I. ដរាបណាមនុស្សម្នាក់ជឿក្នុងព្រះគ្រិស្តដ៏ជាព្រះអម្ចាស់នៃយើង ដរាបណាគាត់ទទួលយកទ្រង់ធ្វើជាព្រះអង្គសង្រ្គោះផ្ទាល់ខ្លួនរបស់គាត់ នោះយើងត្រូវតែទទួលគាត់ដោយមិនចាំបាច់ទាមទារអ្វីទាំងអស់—រ៉ូម ១៤:២-៣ :

A. អាកប្បកិរិយារបស់សាវកប៉ុលដែលទាក់ទងនឹងការមានគំនិតផ្សេងគ្នានៃការបរិភោគនិងការកាន់រក្សាថ្ងៃទាំងឡាយគឺជារឿងរ៉ាវដោយ
សេរីនិងទូទៅជាទីបំផុត។តាមរយៈការនេះយើងត្រូវបានប្រាប់យ៉ាងច្បាស់ថាយើងត្រូវតែទទួលពួកបរិសុទ្ធដែលខុសពីយើងនៅក្នុងរឿងទាំងនេះ។អាកប្បកិរិយារបស់យើងគឺថាយើងបើកដល់ពួកបរិសុទ្ធទាំងអស់—ខ២-៣ ។

B. ដរាបណាពួកបរិសុទ្ធស្រឡាញ់ព្រះអម្ចាស់និងមកជាមួយគ្នានៅលើមូលដ្ឋានគ្រឹះដ៏ត្រឹមត្រូវនៃភាពតែមួយដើម្បីចែកចាយព្រះគ្រិស្តដល់គ្នាទៅវិញទៅមក នោះគឺគ្រប់គ្រាន់ហើយ ។ យើងមិនត្រូវយកចិត្ដទុកដាក់នឹងអ្វីផ្សេងទៀតទេ—១ពេត្រុស ៤:១០ ។

II. ឥឡូវនេះយើងជាមនុស្សដែលមានទីបន្ទាល់របស់ព្រះនៅក្នុងសេចក្តីពិតរបស់ទ្រង់និងនៅក្នុងជីវិតរបស់ទ្រង់ម្លោះហើយយើងត្រូវតែរៀនបើកទៅចំពោះគ្រិស្ទានគ្រប់រូបដោយការបង្រៀនសេចក្តីពិត និងការចែកចាយនូវការផ្គត់ផ្គង់ជីវិតដល់ពួកគេ—ខ១០ :

A. ព្រះអម្ចាស់ស្រឡាញ់មនុស្សលោក រីឯយើងក៏ត្រូវស្រឡាញ់មនុស្សលោកដូចគ្នា ដោយការប្រកាសដំណឹងល្អដល់ពួកគេ—យ៉ូហាន ៣:១៦ ។

B. យើងស្រឡាញ់ពួកគ្រិស្ទានគ្នាយើងទោះបីជាពួកគេមិននៅជាមួយយើងក៏ដោយក៏ត្រូវបង្រៀនសេចក្តីពិតនិងចែកចាយជីវិតដល់ពួកគេដែរ—ហេព្រើរ ៦:១០ ។

C. ចុងក្រោយយើងត្រូវផ្តល់សេរីភាពឱ្យអ្នកដទៃក្នុងការធ្វើសកម្មភាពនិងអនុញ្ញាតឱ្យពួកគ្រិស្ទានឯទៀតមានជម្រើសផ្ទាល់ខ្លួនរបស់ពួកគេទាក់ទងនឹងរឿងរ៉ាវក្រុមជំនុំ—១ពេត្រុស ៥:៣ ។

III. នៅលើផ្លូវរត់ប្រណាំងពេញដោយព្រះគុណ / ពួកអ្នកបានចិញ្ចឹមដោយឧត្តមពេកពន់ /ពួកអ្នក ស្រឡាញ់ទ្រង់ជំរុញខ្ញុំឆ្ពោះទៅ / បានប្រើក្តី ស្រឡាញ់ ស្រឡាញ់ជ្រាលជ្រៅ ។ ទន់ខ្សោយរួមស្រែកយំចំពោះព្រះភ័ក្រ្តា / ទោះចាញ់ក៏សូមដួលក្នុងបងប្អូនស្ងួនភ្ងា / ចិត្តខ្ញុំមានតែអរគុណគ្រប់ពេលវេលា / ខ្ញុំចម្រើនធំឡើង ព្រោះពួកអ្នករាល់គ្នា ។ /ដោយសារអ្នកខ្ញុំសសើរទ្រង់ពិត / បងប្អូនគួរឱ្យស្រឡាញ់ស្នាលស្និទ្ធ/ ទាំងវិញ្ញាណខ្ញុំព្រលឹងខ្ញុំនឹងកាយចិត្ត / រីករាយនឹងថ្វាយខ្លួនដល់ពួកអ្នកពិត / ពួកយើងជាយញ្ញបូជាជីវិតសិរី / បម្រើមុខព្រះភ័ក្រ្តឱ្យទ្រង់សព្វព្រះទ័យ / ទោះនៅទីណាក្លាហានមោះមុតឥតបី / ផ្លូវនៃជីវិតព្រោះមានបងប្អូនប្រុសស្រី ។