៨៨ ការចុះចូលចំពោះអ្នកដែលមានសិទ្ធអំណាចគ្រប់គ្រងលើយើង

ដកស្រង់ពី:
រ៉ូម.១៣:១ ចូរឱ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ ដ្បិតគ្មានអំណាចណាទេ លើកតែមកពីព្រះ គឺព្រះទ្រង់បានតាំងពួកលោកទាំងនោះឱ្យមានអំណាច ។

យោងទៅតាមសេចក្តីបង្រៀនដែលមានផាសុខភាពនៅក្នុងសញ្ញាថ្មី យើងគួរតែគោរពរដ្ឋាភិបាល ។ ការចុះចូលនឹងរាជការ គឺជាការទទួលស្គាល់នូវសិទ្ធអំណាចរបស់ព្រះ ។ យើងត្រូវការចុះចូលចំពោះ អ្នកគ្រប់គ្រង សិទ្ធអំណាច ហើយត្រូវការស្តាប់បង្គាប់ និងប្រុងប្រៀបរហូតដល់គ្រប់ទាំងការល្អ ។

ខ្លឹមសារ :
រ៉ូម ១៣:១ ចូរឱ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ ដ្បិតគ្មានអំណាចណាទេ លើកតែមកពីព្រះ គឺព្រះទ្រង់បានតាំងពួកលោកទាំងនោះឱ្យមានអំណាច ។

ទីតុស.៣:១ ចូររំឭកគេ ឱ្យចុះចូលនឹងពួកនាម៉ឺន ហើយនឹងពួកមានអំណាចទាំងអស់ ព្រមទាំងស្ដាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ ។

១ពេត្រុស ២:១៣ ចូរឱ្យចុះចូល នឹងគ្រប់ទាំងច្បាប់ នៃមនុស្សលោកដោយយល់ដល់ព្រះអម្ចាស់ ទោះបើនឹងស្ដេច ទុកជាធំបណ្ដាច់ ។

I. រ៉ូម ១៣:១ និយាយថា “‍ចូរឱ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ ដ្បិតគ្មានអំណាចណាទេ លើកតែមកពីព្រះ គឺព្រះទ្រង់បានតាំងពួកលោកទាំងនោះឱ្យមានអំណាច” :

A. ខ៤ និយាយថា សិទ្ធអំណាច “គឺជាអ្នកបម្រើរបស់ព្រះ សំរាប់សេចក្ដីល្អដល់អ្នក” តាមរយៈសិទ្ធអំណាចទាំងអស់ ព្រះជាម្ចាស់នឹងអនុញ្ញាតឱ្យយើងរស់នៅលើផែនដីនេះ ក្នុងសេចក្តីសុខសាន្ត ក្លាយជាទីបន្ទាល់របស់ទ្រង់ ។ នេះសម្រាប់ជាសេចក្តីល្អដល់យើង ។

B. នៅក្នុង ១៣:៧ សាវកប៉ុលបានប្រាប់យើងថា ត្រូវមានសេចក្ដីកោតខ្លាច ចំពោះលោកណាដែលគួរកោតខ្លាច ហើយត្រូវគោរពប្រតិបត្តិ ដល់លោកណាដែលគួរគោរពដែរ ។ គ្រប់អ្នកជឿទាំងអស់ ត្រូវការរៀនដាក់ខ្លួនចុះចូលចំពោះសិទ្ធអំណាចទាំងអស់ ហើយត្រូវគោរពនិងកោតខ្លាចដល់ពួកគេ ។

II. ១ ពេត្រុស ២:១៣ និយាយថា “ចូរឱ្យចុះចូល នឹងគ្រប់ទាំងច្បាប់ នៃមនុស្សលោកដោយយល់ដល់ព្រះអម្ចាស់ ទោះបើនឹងស្ដេច ទុកជាធំបណ្ដាច់” សម្រាប់ផលប្រយោជន៍របស់ព្រះ ការនេះគឺសម្រាប់ជាការសម្តែងចេញនិងថ្វាយសិរីល្អដល់ព្រះ ។ យើងគូរតែចុះចូលចំពោះ រដ្ឋាភិបាលមនុស្ស ដោយយោងទៅតាមបំណងព្រះហឫទ័យរបស់ព្រះ ។

III. ទីតុស ៣:១ និយាយថា “ចូររំឭកគេ ឱ្យចុះចូលនឹងពួកនាម៉ឺន ហើយនឹងពួកមានអំណាចទាំងអស់ ព្រមទាំងស្ដាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ” ប្រុងប្រៀបធ្វើការល្អ មានន័យថា រស់នៅធ្វើជាទីបន្ទាល់របស់ព្រះ ។

IV. “ថ្ងៃនេះយើងត្រូវរៀនចុះចូលអំណាចព្រះអង្គរស់នៅក្រោមការគ្រប់គ្រងរបស់ទ្រង់ដោយស្មោះត្រង់ទ្រង់នឹងប្រទានឱ្យនូវរង្វាន់សិទ្ធអំណាចឫទិ្ធចេស្តា គ្រប់គ្រង់លើជាតិសាសន៍រួមគ្នាជាមួយព្រះបុត្រា” បទ ចម្រៀងលេខ ៧៥១( អ ៩៤៧) ។