វាក្យសព្ទទី ៨៩ ការកសាងក្រុមជំនុំឡើង

ដកស្រង់ពី :
អេភេសូរ ២:២១-២២ ដែលដោយសារទ្រង់ ដំណាក់ទាំងមូលនោះបានផ្គុំភ្ជាប់គ្នា ទាំងចម្រើនឡើងជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ហើយអ្នករាល់គ្នាក៏បានស្អាងឡើងក្នុងទ្រង់ដែរ សម្រាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ ។

ជីវិត និង ការកសាង គឺជាគំនិតកណ្តាលនៃបទគម្ពីរ ។ ការកសាងក្រុមជំនុំឡើង គឺអាស្រ័យលើការចម្រើនធំនៅក្នុងជីវិតរបស់យើង ។ ការកសាងក្រុមជំនុំ គឺជារឿងរ៉ាវនៃជីវិត ។ យើងត្រូវការចម្រើនធំនៅក្នុងព្រះអម្ចាស់ និងជួយអ្នកដទៃឱ្យចម្រើនធំ សម្រាប់ការកសាងក្រុមជំនុំឡើង ។

ខ្លឹមសារ :
អេភេសូរ ២:២១-២២ ដែលដោយសារទ្រង់ ដំណាក់ទាំងមូលនោះបានផ្គុំភ្ជាប់គ្នា ទាំងចម្រើនឡើងជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ហើយអ្នករាល់គ្នាក៏បានស្អាងឡើងក្នុងទ្រង់ដែរ សម្រាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ ។

លោកុប្បត្តិ ២:២២ រីឯឆ្អឹងដែលព្រះយេហូវ៉ាដ៏ជាព្រះបានយកពីអ័ដាមមក នោះទ្រង់ជបឱ្យកើតឡើងជាមនុស្សស្រី ក៏នាំទៅឯអ័ដាម ។

វិវរណៈ ២១:២ ហើយយ៉ូហានខ្ញុំ ក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីឋានសួគ៌មកអំពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្ដី ។

I. ព្រះគម្ពីរចាប់ផ្តើមដោយជីវិត និងការកសាង ។ ច្បាស់ណាស់ដែលព្រះគម្ពីរចប់ដូចដែលពេលចាប់ផ្តើមដោយជីវិត និងការកសាង ដ្បិតជីវិត និងការកសាង គឺជាគំនិតកណ្តាលនៃបទគម្ពីរ—លោកុប្បត្តិ ២:២២; វិវរណៈ ២១:២:

A. មើលពីខាងក្រៅ លោកុប្បត្តិជំពូក ១ និង ២ គឺជាកំណត់ត្រានៃការបង្កបង្កើត ។ តាមពិត បំណងប្រាថ្នារបស់ព្រះ គឺជាការបើកសម្តែងឱ្យឃើញពីជីវិត និងការ កសាងទៅវិញទេ ។

B. នៅលោកុប្បត្តិជំពូក ២ យើងមើលឃើញពីជីវិត ជាសម្ភារៈដែលបន្តចេញពីការហូរនៃជីវិត និង “បានជបឱ្យកើតឡើងជាមនុស្សស្រី”—ខ ២២ ។

C. នៅក្នុងជំពូកពីរចុងក្រោយនៃវិវរណៈ ដែលជាជំពូកពីរចុងក្រោយនៃព្រះគម្ពីរ យើងមើលឃើញការកសាងនៃក្រុងយេរូសាឡិមថ្មី ។ “តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្ដី”—វិវរណៈ ២១:២ ។

II. ការកសាងក្រុមជំនុំឡើង គឺអាស្រ័យលើការចម្រើនធំនៅក្នុងជីវិតរបស់យើង—អេភេសូរ២:២១-២២ :

A. ការកសាងក្រុមជំនុំ គឺជារឿងរ៉ាវនៃជីវិត ។ យើងត្រូវការចម្រើនធំនៅក្នុងព្រះអម្ចាស់ និងជួយអ្នកដទៃឱ្យចម្រើនធំ សម្រាប់ការកសាងក្រុមជំនុំឡើង ។

B. ជីវិត គឺជាព្រះអម្ចាស់ទ្រង់ផ្ទាល់ រីឯការកសាង គឺកើតមកពីការបទពិសោធន៍ព្រះ អម្ចាស់ជាជីវិត ។

III. ព្រះទ័យស្រឡាញ់និងប្រាថ្នា ឱ្យក្លាយជាត្បូងដ៏ភ្លឺថ្លា / ហើយនាំមកកសាងរួមគ្នា ជាដំណាក់មានសិរីល្អ / ព្រះគ្រិស្តទ្រង់ជាគ្រប់ទាំងអស់ ឱ្យក្រុមជំនុំបានកសាង / នោះសិរីនិងភាពបរិបូរណ៍ បានបំភ្លឺសម្តែងចេញមក (បទចម្រៀងខ្មែរលេខ , ៦០៤ អង់គ្លេសលេខ ៨៣៩) ។