វាក្យសព្ទទី៩០ ផ្លូវដែលព្រះជាម្ចាស់បានកំណត់ទុក

ដកស្រងពី:
អេភេសូរ ៤:១១-១២ ហើយទ្រង់បានប្រទានឱ្យអ្នកខ្លះបានធ្វើជាសាវក ខ្លះជាគ្រូអធិប្បាយ ខ្លះជាគ្រូផ្សាយដំណឹងល្អ ខ្លះជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន ប្រយោជន៍នឹងនាំឱ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សម្រាប់ធ្វើការជំនួយ ហើយនិងស្អាងរូបកាយព្រះគ្រិស្តឡើង ។

ផ្លូវខាងព្រះគម្ពីរដើម្បីប្រជុំ និងបម្រើ ជាផ្លូវដែលព្រះបានកំណត់ទុក ។ នៅក្នុងផ្លូវនេះ មនុស្សគ្រប់គ្នា ត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ដើម្បីមានមុខងារប្រើការ ។

ខ្លឹមសារ:
អេភេសូរ ៤:១១-១២ ហើយទ្រង់បានប្រទានឱ្យអ្នកខ្លះបានធ្វើជាសាវក ខ្លះជាគ្រូអធិប្បាយ ខ្លះជាគ្រូផ្សាយដំណឹងល្អ ខ្លះជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន ប្រយោជន៍នឹងនាំឱ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សម្រាប់ធ្វើការជំនួយ ហើយនិងស្អាងរូបកាយព្រះគ្រិស្តឡើង ។

ខ១៦ ដែលរូប‌កាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយ‌សារគ្រប់ទាំងសន្លាក់ដែលផ្គត់‌ផ្គង់ឱ្យ តាមខ្នាតការ‌ងាររបស់អវយវៈនីមួយៗ នោះរូប‌កាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្ដីស្រឡាញ់ ។

I. ផ្លូវដែលព្រះជាម្ចាស់បានកំណត់ទុក គឺធ្វើឱ្យគ្រប់គ្នាបានគ្រប់លក្ខណ៍ ដើម្បីឱ្យមានមុខងារប្រើការ ក្នុងការកសាងរូបកាយព្រះគ្រិស្ត—អេភេសូរ ៤:១១-១២ ។

A. ផ្លូវដែលព្រះជាម្ចាស់បានកំណត់ទុក គឺជាផ្លូវដែលល្អឥតខ្ចោះបំផុត ផ្លូវខាងព្រះគម្ពីរ និងជាផ្លូវដែលមានប្រសិទ្ធិភាពបំផុត—ខ១១-១២ ។

B. ផ្លូវនៃការប្រជុំ និងការបម្រើខាងបទគម្ពីរ គឺអាចធ្វើឱ្យអវយវៈរបស់ព្រះគ្រិស្ត ចម្រើនធំក្នុងជីវិត—ខ១៥ ។

C. ដើម្បីប្រជុំនិងបម្រើផ្លូវខាងបទគម្ពីរគឺអាចធ្វើឱ្យមានការកើនឡើងនូវមុខងារប្រើការផ្នែកជីវិតនិងបង្កើននូវសមត្ថភាពដល់គ្រប់អវយវៈរបស់ព្រះគ្រិស្តទាំងអស់ ហើយក៏អាច កសាងរូបកាយព្រះគ្រិស្តបានផងដែរ—ខ១២, ១៦ ។

II. ជំហានទាំង៤នៃផ្លូវដែលព្រះបានកំណត់ទុក—ខ១៦ :

A. ការស្វែងរក ការសួរសុខទុក្ខ និងការទាក់ទងមនុស្សមានបាប ។

B. ការចិញ្ចឹម និងការថ្នាក់ថ្នមអ្នកថ្មីនៅក្នុងការប្រជុំតាមផ្ទះ ។

C. ការបង្រៀននៅក្នុងការប្រជុំតាមក្រុម ។

D. ការអធិប្បាយនៅក្នុងការប្រជុំក្រុមជំនុំ ។

III. យើងមិនចាំបាច់ធ្វើអ្វីទាំងអស់គ្រាន់តែថ្វាយគ្រប់ទាំងអស់ដែលយើងមានដើម្បីបន្តព្យាយាមនៅក្នុងការបំពេញសម្រេចតាមផ្លូវថ្មីដែលព្រះបានកំណត់ទុក ។ ប្រសិនបើយើងថ្វាយអស់ទាំងកម្លាំង ព្រមទាំងថវិកាតាមលទ្ធភាពរបស់យើង ហើយគ្រប់មនុស្សនៅលើផែនដីទាំងអស់ ធ្វើចលនានៅក្នុងចិត្តគំនិតតែមួយ នោះតើព្រះអម្ចាស់អាចប្រទានពរដល់យើងច្រើនយ៉ាងណាទៅ !

IV. “ព្រះពរដែលទ្រង់ប្រទានមកឱ្យ / គឺថ្មីឥតចាស់សោះឡើយ / ក្ដីសន្យាថ្មីឯផ្លូវក៏ថ្មី / គ្រប់យ៉ាងថ្មីទាំងអស់ហើយ ។ / ទ្រង់គឺជាព្រះដែលនៅតែថ្មី / មិនចាស់មិនផ្លាស់ប្ដូរថ្មី / ទោះរាប់លានឆ្នាំកន្លងផុតទៅ / ទ្រង់នៅតែថ្មីអស់កល្ប”—(ចម្រៀងខ្មែរ លេខ១១, អង់គ្លេសលេខ ១៦) ។