វាក្យសព្ទទី៩១ ជីពចរជីវិតនៅក្នុងការអនុវត្តផ្លូវដែលព្រះបានកំណត់ទុក

ដកស្រងពី:
កិច្ចការ ៥:៤២ ហើយអ្នកទាំងនោះចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អរបស់ព្រះយេស៊ូគ្រិស្តនៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់ថ្ងៃជានិច្ច ។

ក្នុងអំឡុងពេលនៃពួកសាវក ក្រុមជំនុំត្រូវបានកសាងឡើងនៅក្នុងផ្ទះរបស់ពួកអ្នកជឿ ។ នៅពេលយើងបើកផ្ទះរបស់យើង ដំណឹងល្អនឹងមានច្រកចេញមួយ ។ នេះជាហេតុផលដែលយើងត្រូវតែខំប្រឹងខ្នះខ្នែងឱ្យអស់ពីថាមពល កម្លាំង និងពេលវេលាដែលព្រះអម្ចាស់បានប្រទានដល់យើង ដើម្បីស្តារបរិយាកាសនៃផ្ទះយ៉ាងត្រឹមត្រូវ ។

ខ្ទឹមសារ:
កិច្ចការ ៥:៤២ ហើយអ្នកទាំងនោះចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អរបស់ព្រះយេស៊ូ គ្រិស្ត នៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់ថ្ងៃជានិច្ច ។

លូកា ៥:២៩ លេវីបានរៀបចំជប់លៀងជាធំថ្វាយទ្រង់នៅផ្ទះគាត់ ហើយមានអ្នកយកពន្ធទាំងហ្វូង និងមនុស្សឯទៀតមកអង្គុយនៅតុជាមួយគ្នាដែរ ។

I. ក្នុងអំឡុងពេលនៃពួកសាវក ក្រុមជំនុំត្រូវបានកសាងឡើងនៅក្នុងផ្ទះរបស់ពួកអ្នកជឿ— កិច្ចការ ៥:៤២ :

A. ជីវិតក្រុមជំនុំនៅក្នុងគ្រាពួកសាវកមានបរិយាកាសយ៉ាងខ្លាំងខ្លាតាមផ្ទះ។នេះជាហេតុផលដែលយើងត្រូវតែខំប្រឹងខ្នះខ្នែងឱ្យអស់ពីថាមពល កម្លាំង និងពេលវេលាដែលព្រះអម្ចាស់បានប្រទានដល់យើង ដើម្បីស្តារបរិយាកាសនៃផ្ទះយ៉ាងត្រឹមត្រូវ ។

B. យើងជាអ្នកនិយាយសម្រាប់ប្រកាសដំណឹងល្អ ផ្ទះរបស់យើងជាច្រកចេញសម្រាប់ប្រកាសដំណឹងល្អ ។

II. យើងមិនត្រឹមតែត្រូវប្រកាសដំណឹងល្អប៉ុណ្ណោះទេ តែថែមទាំងបើកផ្ទះរបស់យើងទៀតផង។ រៀបចំការទទួលព្រះអម្ចាស់យេស៊ូគ្រិស្ត។:

A. លូកាជំពូក ៥ បានឱ្យឧទាហរណ៍យ៉ាងល្អ ។ ដោយការឮនៃការត្រាស់ហៅរបស់ព្រះអម្ចាស់ លេវីបានបោះបង់ចោលគ្រប់ទាំងអស់ ហើយក្រោកឡើងដើរតាមព្រះអម្ចាស់ ។ តាមផ្លូវនេះគាត់បានទទួលសេចក្ដីសង្គ្រោះ ។ ពេលគាត់បានទទួលសេចក្ដីសង្គ្រោះ គាត់បានទទួលស្វាគមន៍យ៉ាងធំសម្រាប់ព្រះអម្ចាស់យេស៊ូនៅក្នុងផ្ទះរបស់គាត់—ខ២៧-២៩ ។

B. នៅពេលដែលយើងបើកផ្ទះរបស់យើង ដំណឹងល្អនឹងមានច្រកចេញ ។

III. តាមផ្លូវនេះព្រះពរនឹងមិនត្រឹមតែមានដល់យើងប៉ុណ្ណោះទេតែក៏មានដល់កូនប្រុសនិងកូនស្រីរបស់យើងពីមួយជំនាន់ទៅមួយជំនាន់ផងដែរ—និក្ខមនំ ២០:៦

A. ខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នានឹងបើកផ្ទះរបស់អ្នក ដើម្បីទទួលស្វាគមន៍ដ៏ធំសម្រាប់ព្រះអម្ចាស់យេស៊ូ ដោយគ្រាន់តែអញ្ជើញ “មនុស្សមានបាប” ជាភ្ញៀវរបស់អ្នក ដើម្បីឱ្យអ្នកអាចប្រកាសដំណឹងល្អដល់ពួកគេ—លូកា ៥:២៧-២៩ ។

B. ដើម្បីជាប្រយោជន៍នៃភាពអស់កល្បជានិច្ចយើងទាំងអស់គ្នាគួរតែបើកផ្ទះរបស់យើងនិងផ្តល់ច្រកចេញសម្រាប់ដំណឹងល្អរបស់ព្រះអម្ចាស់ ។

IV. “ព្រះអង្គខ្ញុំសូមថ្វាយខ្លួនកសាងរូបកាយរបស់ទ្រង់បើកផ្ទះខ្ញុំ បានយុវជនមើលថែមនុស្សឱ្យគ្រប់លក្ខ័ចូលក្រុមជំនុំមានសិរីឆាប់ឡើងព្រះអង្គយាងមក”—(កសាងដំណាក់របស់ព្រះ.) ។