វាក្យសព្ទទី ៩២ ការដំណើរជីវិតរស់តែមួយគត់សម្រាប់ដំណឹងល្អ

ដកស្រង់ពី :
រ៉ូម ១:១៦ខ “ដំណឹងល្អ គឺជាព្រះចេស្ដានៃព្រះ សម្រាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ ។”

ដំណឹងល្អគឺជាដំណឹងដ៏រីករាយនិងជាដំណឹងល្អនៃសេចក្តីអរសប្បាយដ៏អស្ចារ្យដែលព្រះបានសូមឱ្យពួកបាវបម្រើរបស់ទ្រង់ប្រកាសដល់មនុស្សទាំងឡាយ ។ ប្រសិនបើយើងស្មោះត្រង់នឹងព្រះអម្ចាស់ ដោយការដំណើរជីវិតរស់តែមួយគត់សម្រាប់ដំណឹងល្អរបស់ទ្រង់ នោះព្រះអម្ចាស់នឹងប្រទានពរ ។

ខ្លឹមសារ :
រ៉ូម ១:១៦ខ ដំណឹងល្អ គឺជាព្រះចេស្ដានៃព្រះ សម្រាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ ។

យ៉ូហាន ១៥:១៦ក មិនមែនអ្នករាល់គ្នាដែលបានរើសខ្ញុំទេ គឺខ្ញុំទេតើ ដែលរើសអ្នករាល់គ្នាវិញ ទាំងតាំងអ្នករាល់គ្នាឱ្យទៅបង្កើតផល ហើយឱ្យផលរបស់អ្នករាល់គ្នាបាននៅជាប់ផង ។

១កូរិនថូស ៩:១៦-១៧ ពីព្រោះបើខ្ញុំផ្សាយដំណឹងល្អទៅ នោះមិនមែនជាហេតុឱ្យខ្ញុំអួតខ្លួនទេ…..បើខ្ញុំធ្វើដោយស្ម័គ្រពីចិត្ត នោះខ្ញុំបានរង្វាន់ ។

I. “ដំណឹងល្អ គឺជាព្រះចេស្ដានៃព្រះ សម្រាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ”—រ៉ូម ១:១៦ខ :

A. ដំណឹងល្អ គឺជាព្រះត្រីឯកដែលបានក្លាយជាព្រះវិញ្ញាណគង់នៅក្នុងយើង ធ្វើជាសេចក្តីសង្រ្គោះ ជីវិត ជីវិតនៃការផ្គត់ផ្គង់ និងជាសេចក្តីអំណររួមបញ្ចូលគ្រប់ទាំងអស់—ខ៩; ១:១០ ។

B. យើងត្រូវតែទៅសួរសុខទុក្ខ(ទៅលេង)មនុស្សដើម្បីចែកចាយដំណឹងល្អដ៏ខ្ពង់ខ្ពស់ដល់ពួកគេ នោះគឺចែកចាយព្រះត្រីឯកទ្រង់ផ្ទាល់ ដើម្បីបានក្លាយជាជីវិត និងខ្លឹមសារររបស់យើង ។

II. “មិនមែនអ្នករាល់គ្នាដែលបានរើសខ្ញុំទេគឺខ្ញុំទេតើដែលរើសអ្នករាល់គ្នាវិញទាំងតាំងអ្នករាល់គ្នាឱ្យទៅបង្កើតផលហើយឱ្យផលរបស់អ្នករាល់គ្នាបាននៅជាប់ផង”—យ៉ូហាន ១៥:១៦ក :

A. ព្រះអម្ចាស់បានបង្គាប់ឱ្យយើងរស់នៅសម្រាប់ដំណឹងល្អនេះតែមួយគត់ ។

B. យើងម្នាក់ៗត្រូវភ្ញាក់ខ្លួនឱ្យមែនទែន ដើម្បីដំណើរជីវិតរស់តែមួយគត់សម្រាប់ដំណឹង ល្អ ។

III. “ពីព្រោះបើខ្ញុំផ្សាយដំណឹងល្អទៅ នោះមិនមែនជាហេតុឱ្យខ្ញុំអួតខ្លួនទេ…..បើខ្ញុំធ្វើដោយស្ម័គ្រពីចិត្ត នោះខ្ញុំបានរង្វាន់”—១កូរិនថូស ៩:១៦-១៧ :

A. ប្រសិនបើយើងស្មោះត្រង់នឹងព្រះអម្ចាស់ដោយការដំណើរជីវិតរស់តែមួយគត់សម្រាប់ដំណឹងល្អរបស់ទ្រង់នោះព្រះអម្ចាស់នឹង
ប្រទានពរ ។

B. ប្រសិនបើយើងស្វែងរកនគរនិងសេចក្តីសុចរិតរបស់ព្រះអង្គនោះព្រះអង្គនឹងប្រទាននគរ និងសេចក្ដីសុចរិតរបស់ទ្រង់មកដល់យើង ព្រមទាំងបន្ថែមនូវរាល់តម្រូវការចាំបាច់ប្រចាំថ្ងៃរបស់យើងថែមទៀត ។

IV. ចូរស្រង់ពួកអ្នកលិចលង់ និងអ្នកដែលជិតស្លាប់ / ឆក់ចេញពីរណ្តៅបាបដោយអនុគ្រោះ ចូរយំស្តាយអ្នកវង្វេង / លើកអ្នកដែលដួលផ្កាប់ ទាំងប្រាប់ពីព្រះយេស៊ូដែលជួយសង្រ្គោះ / ចូរស្រង់ពួកអ្នកលិចលង់ និងអ្នកដែលជិតស្លាប់ / ព្រះគ្រិស្តទ្រង់សប្បុរស និងប្រោសឱ្យរួច—(បទចម្រៀងខ្មែរលេខ ៦៦៤ , អង់គ្លេសលេខ ៩២១) ។