វាក្យសព្ទទី ៩៣ ការឃ្វាលហ្វូងចៀមរបស់ព្រះអម្ចាស់

ដកស្រង់ពី:
យ៉ូហាន ២១:១៦ រួចទ្រង់មានបន្ទូលទៅគាត់ម្ដងទៀតថា ស៊ីម៉ូន កូនយ៉ូហានអើយ តើ ស្រឡាញ់ខ្ញុំឬអី គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ទ្រង់ជា្របថា ទូលបង្គំពេញ ចិត្តនឹងទ្រង់ហើយ ទ្រង់មានព្រះបន្ទូលទៅគាត់ថាចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំចុះ ។

ការឃ្វាល គឺសំដៅដល់ការយកចិត្តទុកដាក់រាល់តម្រូវការរបស់ចៀម ការថែរក្សាដ៏ទន់ភ្លន់ដែលរួមបញ្ចូលគ្រប់ទាំងអស់ចំពោះហ្វូងចៀម ។ ហើយកាលណាមេគង្វាលលេចមក នោះអ្នករាល់គ្នានឹងទទួលមកុដសិរីដែលមិនចេះស្រពោនឡើយ ។

ខ្លឹមសារ:
យ៉ូហាន ១០:១១ ខ្ញុំជាអ្នកគង្វាលល្អ ឯអ្នកគង្វាលល្អ ក៏ស៊ូតែប្ដូរជីវិតជំនួសចៀម ។

២១:១៦ រួចទ្រង់មានព្រះបន្ទូលទៅគាត់ម្ដងទៀតថា ស៊ីម៉ូន កូនយ៉ូហានអើយ តើ ស្រឡាញ់ខ្ញុំឬអី គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជា្របថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ទ្រង់មានព្រះបន្ទូលទៅគាត់ថា ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំ ។

១ពេត្រុស ៥:២-៤ ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយនឹងអ្នករាល់គ្នាចុះ… រួចកាលណាមេពួកអ្នកគង្វាលលេចមក នោះអ្នករាល់គ្នានឹងទទួលមកុដសិរីដែលមិនចេះស្រពោនឡើយ ។

I. “ខ្ញុំជាអ្នកគង្វាលល្អ ឯអ្នកគង្វាលល្អ ក៏ស៊ូតែប្ដូរជីវិតជំនួសចៀម”—យ៉ូហាន ១០:១១ :

A. ព្រះគ្រិស្ដ គឺជាមេគង្វាល ជាអ្នកគង្វាលដ៏ធំ ជាអ្នកគង្វាលល្អ ។

B. ព្រះអម្ចាស់នៃយើងទ្រង់ឃ្វាលយើងរាល់គ្នា ដោយការថែរក្សាដែលធ្វើឱ្យចម្រើនឡើងនៅផ្នែកខាងក្នុងរបស់យើង ។

C. ១ពេត្រុស២:២៥ប្រាប់យើងថាមេគង្វាលគឺជាអ្នកគង្វាលនៃព្រលឹងរបស់យើង ។ ព្រលឹងរបស់យើងគឺជាខ្លួនផ្នែកខាងក្នុងរបស់យើង ជាបុគ្គលដ៏ពិតរបស់យើង ។

II. “ទ្រង់មានព្រះបន្ទួលទៅគាត់ថា ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំចុះ”—យ៉ូហាន ២១:១៦ :

A. ការឃ្វាលគឺសំដៅដល់ការយកចិត្តទុកដាក់រាល់តម្រូវការរបស់ហ្វូងចៀមការថែរក្សាដ៏ទន់ភ្លន់ដែលរួមបញ្ចូលគ្រប់ទាំងអស់ចំពោះ
ហ្វូងចៀម ។

B. នៅក្នុងយ៉ូហាន ២១:១៥ ព្រះអម្ចាស់បានបង្គាប់យើងរាល់គ្នាឱ្យចំណីកូនចៀមរបស់ទ្រង់ ។

C. យើងមិនគ្រាន់តែជាហ្វូងចៀមទេ តែយើងក៏ជាហ្វូងអ្នកគង្វាលផងដែរ ។

III. ចូរឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅជាមួយនឹងអ្នករាល់គ្នាចុះ.រួចកាលណាមេពួកអ្នកគង្វាលបានលេចមកនោះអ្នករាល់គ្នានឹងទទួល
មកុដសិរីដែលមិនចេះស្រពោនឡើយ”—១ពេត្រុស ៥:២-៤ ។

IV. ព្រះអង្គជាអ្នកគង្វាលរបស់ខ្ញុំ ឱ្យខ្ញុំឈប់សម្រាកក្នុងទ្រង់ ព្រះបាននាំខ្ញុំទៅក្បែរមាត់ទឹកហូរ ទ្រង់ស្កប់ព្រះទ័យទ្រង់បរិបូរ ។ (បទចម្រៀងខ្មែរ ទំពរ័៤៤៤, អង់គ្លេសលេខ ១១៧០) ។