វាក្យសព្ទទី ៩៤ ក្រុមទ្រទ្រង់ជីវិត

ដកស្រង់ពី :
កិច្ចការ ២:៤២ អ្នកទាំងនោះក៏នៅតែព្យាយាមក្នុងសេចក្ដីបង្រៀនរបស់ពួកសាវក ហើយក្នុងសេចក្ដីប្រកបគ្នា ព្រមទាំងការកាច់នំប៉័ង និងសេចក្ដីអធិដ្ឋានផង ។

ក្រុមទ្រទ្រង់ជីវិតគឺជាក្រុមគ្រិស្ទានប្រក្រតី។ក្រុមទ្រទ្រង់ជីវិតអាចចូលមកបានតែពួកបរិសុទ្ធដែលមានចិត្តអន្ទះសានិងដាច់ខាតចំពោះ ការកើនឡើងនៃការស្តារឡើងវិញរបស់ព្រះអម្ចាស់ប៉ុណ្ណោះ ។ ពួកយើងគួរតែចម្រើនកម្លាំងក្រុមទ្រទ្រង់ជីវិត ដោយធ្វើឱ្យក្រុមទ្រទ្រង់ជីវិត ស្រស់ស្អាត ខ្ពង់ខ្ពស់ និងគួរឱ្យទាក់ទាញ ។

ខ្លឹមសារ :
កិច្ចការ ២:៤២ អ្នកទាំងនោះក៏នៅតែព្យាយាមក្នុងសេចក្ដីបង្រៀនរបស់ពួកសាវក ហើយក្នុងសេចក្ដីប្រកបគ្នា ព្រមទាំងការកាច់នំប៉័ង និងសេចក្ដីអធិដ្ឋានផង ។

៤៦-៤៧ រាល់តែថ្ងៃ គេនៅតែព្យាយាមក្នុងព្រះវិហារ ដោយមានចិត្តព្រមព្រៀងគ្នា ឯកាលនៅផ្ទះ ក៏កាច់នំប៉័ង ហើយបរិភោគអាហារ ដោយអំណរ និងចិត្តស្មោះត្រង់ ។ ព្រមទាំងសរសើរដល់ព្រះ ហើយបណ្ដាជនទាំងអស់គ្នាក៏រាប់អានគេ ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃ ទៅក្នុងពួកជំនុំថែមទៀត ។

I. ក្រុមទ្រទ្រង់ជីវិត គឺជាខ្សែជីវិតនៃផ្លូវដែលព្រះបានកំណត់ទុក—កិច្ចការ ២:៤២, ៤៦-៤៧:

A. ក្រុមទ្រទ្រង់ជីវិត គឺជាក្រុមគ្រិស្ទានប្រក្រតី ។ ក្រុមទ្រទ្រង់ជីវិត អាចចូលមកបានតែពួកបរិសុទ្ធដែលមានចិត្តអន្ទះសា និងដាច់ខាតចំពោះការកើនឡើងនៃការស្តារឡើងវិញរបស់ព្រះអម្ចាស់ប៉ុណ្ណោះ ។

B. បងប្អូនបរិសុទ្ធដែលមានចិត្តអន្ទះសាបែបនេះ នឹងទាក់ទងមនុស្សដទៃដោយស្វ័យប្រវត្ត តាមរយៈការដឹកនាំរបស់ព្រះអម្ចាស់ និងទទួលបានដៃគូ រឺដៃគូមួយចំនួន ដើម្បីឱ្យគាត់មានក្រុមទ្រទ្រង់ជីវិត ។

II. ក្រុមទ្រទ្រង់ជីវិត គឺការរស់នៅដែលពោពេញទៅដោយសកម្មភាព—ខ៤៦-៤៧:

A. ដើម្បីក្លាយជាមនុស្សរស់រវើក ជាដំបូង យើងត្រូវតែមានការប្រកបយ៉ាងហ្មត់ចត់ជាមួយព្រះអម្ចាស់ ។

B. ដើម្បីបានបណ្តាលនៅក្នុងសេចក្តីស្រឡាញ់ដ៏ល្អបំផុតចំពោះព្រះអម្ចាស់ តាមរយៈការប្រែចិត្តអធិដ្ឋាន ។

C. ដើម្បីធ្វើឱ្យមានការសារភាពបាបយ៉ាងហ្មត់ចត់ចំពោះព្រះអម្ចាស់ ។

D. ដើម្បីមានភាពស្និទ្ធស្នាល ជិតស្និទ្ធ និងប្រកបយ៉ាងហ្មត់ចត់ជាមួយព្រះអម្ចាស់ ព្រមទាំងការស្វែងរកពួកបរិសុទ្ធ ។

III. យើងគួរតែចំណាយរាល់ដំណក់ឈាម រាល់កម្លាំងបន្តិចបន្តួច និងរាល់នាទីនៃពេលវេលារបស់យើង ដើម្បីចម្រើនកម្លាំងក្រុមទ្រទ្រង់ជីវិត ដោយធ្វើឱ្យក្រុមទ្រទ្រង់ជីវិត ស្រស់ស្អាត ខ្ពង់ខ្ពស់ និងគួរឱ្យទាក់ទាញ—វិវរណ: ៣:៨ ។

IV. “គ្រប់ទាំងអស់ខ្ញុំថ្វាយព្រះយេស៊ូ ថ្វាយសព្វគ្រប់ដាច់ដល់ព្រះអង្គខ្ញុំមានចិត្តស្រឡាញ់ ទ្រង់ស្មោះត្រង់ទាំងជីវិតក៏ថ្វាយទ្រង់ផង ។ បន្ទរគ្រប់ទាំងអស់ខ្ញុំថ្វាយថ្វាយដាច់ដល់ ព្រះអង្គថ្វាយទាំងខ្លួនជីវិតវិញ្ញាណផងថ្វាយដាច់ដល់ព្រះអង្គ”—(បទចម្រៀង៣៣៧, អង់គ្លេស ៤៤១ ) ។