វាក្យសព្ទទី៩៥ ការប្រជុំក្រុម

ដកស្រង់ពី :

ហេព្រើរ ១០:២៤-២៥ ហើយត្រូវឱ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹង បណ្ដាលឱ្យមានសេចក្ដីស្រឡាញ់ ហើយឱ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ។

ការប្រជុំក្រុម គឺជាការប្រជុំគ្នាទៅវិញទៅមក ដែលមានពួកបរិសុទ្ធទាំងអស់ចូលរួម ។ នៅពេលយើងមកជាមួយគ្នានៅក្នុងការប្រជុំក្រុម យើងបណ្តាល (ជំរុញ) និងកម្លាចិត្តគ្នាទៅវិញទៅមក ។ យើងគួរតែចែករំលែកសេចក្តីអំណររបស់យើង ក៏ដូចជាការរងទុក្ខរបស់យើងដែរ ។

ខ្លឹមសារ:

ហេព្រើរ ១០:២៤-២៥ ហើយត្រូវឱ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹង បណ្ដាលឱ្យមានសេចក្ដីស្រឡាញ់ ហើយឱ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឱ្យកម្លាចិត្តគ្នាវិញ ។

កិច្ចការ ២:៤៦ រាល់តែថ្ងៃ គេនៅតែព្យាយាមក្នុងព្រះវិហារ ដោយមានចិត្តព្រមព្រៀងគ្នា ឯកាលនៅផ្ទះ ក៏កាច់នំប៉័ង ហើយបរិភោគអាហារ ដោយអំណរ នឹងចិត្តស្មោះត្រង់ ។

I. ការប្រជុំក្រុម គឺជាខ្សែជីវិតនៃផ្លូវដែលព្រះបានកំណត់ទុក—ហេព្រើរ ១០:២៥; កិច្ចការ ២:៤៦:

A. ការប្រជុំក្រុម គឺជាការប្រជុំផ្ទាល់ខ្លួនរបស់យើង និងជាខ្សែជីវិតនៃផ្លូវដែលព្រះបានកំណត់ទុក—ហេព្រើរ ១០:២៤-២៥ ។

B. ៨០ភាគរយ ជីវិតក្រុមជំនុំ គឺពឹងផ្អែកលើការប្រជុំក្រុម—ខ២៤-២៥; កិច្ចការ ២:៤៦ ។

II. “ហើយត្រូវឱ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឱ្យមានសេចក្ដីស្រឡាញ់ ហើយឱ្យប្រព្រឹត្តការល្អផង”—ហេព្រើរ ១០:២៤; កិច្ចការ ២:៤៦ :

A. ការប្រជុំក្រុម គឺជាការប្រជុំគ្នាទៅវិញទៅមកដែលមានពួកបរិសុទ្ធទាំងអស់ចូលរួម ។ មនុស្សគ្រប់គ្នាអាចប្រកប សូមអង្វរ ផ្តល់នូវការយកចិត្តទុកដាក់ និងការថែរក្សា (ការឃ្វាល) គ្នាទៅវិញទៅមក ហើយនៅក្នុងការប្រជុំក្រុម ទាំងអស់គ្នាសុទ្ធតែជាគ្រូបង្រៀន—ហេព្រើរ ១០:២៤ ។

B. យើងបណ្តាល (ជំរុញ) និងកម្លាចិត្តគ្នាទៅវិញទៅមក ។ បងប្អូនកម្លាចិត្តខ្ញុំ រីឯខ្ញុំកម្លាចិត្តបងប្អូន ។ បងប្អូនរៀន ឯខ្ញុំក៏រៀនដែរ—ខ២៤; កូល៉ុស ៣:១៦ ។

C. ពេលយើងជួបជុំគ្នាជាក្រុមតូចមួយយើងអាចប្រកបអំពីបញ្ហានិងបន្ទុករបស់យើងដោយមានការយកចិត្តទុកដាក់ស្និទ្ធស្នាលចំពោះគ្នាទៅវិញទៅមក ។ យើងគួរតែចែករំលែកសេចក្តីអំណររបស់យើង ក៏ដូចជាការរងទុក្ខរបស់យើងដែរ—ហេព្រើរ ១០: ២៤-២៥ ។

III. “ហ្វឹកហាត់ប្រើប្រាស់វិញ្ញាណបដិសធគំនិតរាល់ពេលប្រជុំស្នាលស្និទ្ធនេះជាគន្លឹះពិតហ្វឹកហាត់ប្រើប្រាស់វិញ្ញាណបដិសេធសាសនាប្រកបរួមមានចំណែកព្រះគ្រិស្តជាគ្រប់ផ្នែក”—(បទចម្រៀង៦២៨,អង់គ្លេស ៨៦៦ ) ។