វាក្យសព្ទទី ៩៦ ការប្រជុំតុព្រះអម្ចាស់

ដកស្រង់ពី:
១កូរិនថូស ១១:២៣-២៥ ព្រះអម្ចាស់យេស៊ូ…បានយកនំបុ័ង…ក៏កាច់នំបុ័ង ដោយបន្ទូលថា ចូរយកពិសាចុះ នេះជារូបកាយខ្ញុំ…នោះទ្រង់ក៏យកពែងបែបដូច្នោះដែរ ដោយបន្ទូលថា ពែងនេះ ជាសញ្ញាថ្មី ដោយនូវឈាមខ្ញុំ…ចូរធ្វើដូច្នេះរាល់វេលាណា ដែលផឹក ទុកជាសេចក្តីរំព្ញកដល់ខ្ញុំ ។

ការប្រជុំដែលសំខាន់ជាងគេបំផុត គឺការប្រជុំតុព្រះអម្ចាស់ ដែលជាការប្រជុំតែមួយគត់ ដែលអាចឱ្យយើងថ្វាយការរំព្ញកដល់ទ្រង់ ។ គ្រប់ពេលដែលយើងរំព្ញកពីទ្រង់ សូមឱ្យយើងបរិភោគ ផឹក និងទទួលអំណរទ្រង់ ។

ខ្លឹមសារ:
១កូរិនថូស ១១:២៣-២៥ ព្រះអម្ចាស់យេស៊ូ…បានយកនំបុ័ង…ក៏កាច់នំបុ័ង ដោយបន្ទូលថា ចូរយកពិសាចុះ នេះជារូបកាយខ្ញុំ…នោះទ្រង់ក៏យកពែងបែបដូច្នោះដែរ ដោយបន្ទូលថា ពែងនេះ ជាសញ្ញាថ្មី ដោយនូវឈាមខ្ញុំ…ចូរធ្វើដូច្នេះរាល់វេលាណា ដែលផឹក ទុកជាសេចក្តីរំព្ញកដល់ខ្ញុំ ។

I. ការប្រជុំដែលសំខាន់ជាងគេបំផុត គឺការប្រជុំតុព្រះអម្ចាស់—១កូរិនថូស ១១:២៣-២៥; កិច្ចការ ២:៤១-៤២ :

A. ការប្រជុំតុព្រះអម្ចាស់ គឺជាការប្រជុំតែមួយគត់ ដែលអាចឱ្យយើងថ្វាយការអរព្រះគុណ ការសរសើរ ការថ្វាយបង្គំ និងការរំព្ញកពីព្រះអម្ចាស់ទ្រង់ផ្ទាល់ ។ គ្មានអ្វីដែលសំខាន់ជាងការនេះឡើយ—១កូរិនថូស ១១:២៣-២៥ ។

B. គ្រប់ពេលដែលយើងរំព្ញកពីទ្រង់សូមឱ្យយើងបរិភោគផឹកនិងទទួលអំណរទ្រង់នៅផ្នែកខាងក្នុងបន្ទាប់មកសូមឱ្យយើងទទួលយកភាពបរិបូររបស់ទ្រង់ត្រឡប់មកវិញជាមួយយើង ដើម្បីឱ្យយើងមានទ្រង់ជាទីស្កប់ចិត្ត សេចក្តីរីករាយ និងការផ្គត់ផ្គង់របស់យើង—ខ២៣-២៥; យ៉ូហាន ៦:៣៥,៤៨ ។

II. “ព្រះអម្ចាស់យេស៊ូ…បានយកនំបុ័ង…ក៏កាច់នំបុ័ងដោយបន្ទូលថាចូរយកពិសាចុះនេះជារូបកាយខ្ញុំ…នោះទ្រង់ក៏យកពែងបែបដូច្នោះដែរ ដោយបន្ទូលថា ពែងនេះ ជាសញ្ញាថ្មី ដោយនូវឈាមខ្ញុំ…ចូរធ្វើដូច្នេះរាល់វេលាណា ដែលផឹក ទុកជាសេចក្តីរំព្ញកដល់ខ្ញុំ ”—១ កូរិនថូស ១១:២៣-២៥ :

A. ការប្រជុំកាច់នំបុ័ង គ្មានអ្វីផ្សេងក្រៅពីការរំព្ញកពីព្រះអង្គឡើយ ។ លើសពីនេះ គឺដើម្បីទទួលអំណរព្រះអម្ចាស់ និងគ្រប់ការទាំងអស់ដែលទ្រង់បានបំពេញសម្រេចសម្រាប់យើង ។

B. ការប្រជុំនេះ គឺបែងចែកជាពីរផ្នែក ផ្នែកទី១ សម្រាប់ការរំព្ញកពីព្រះអម្ចាស់ ហើយផ្នែកចុងក្រោយ គឺសម្រាប់ថ្វាយបង្គំព្រះវរបិតា—ខ២៣-២៥ ; ហេព្រើរ ២:១២ ។

C. ដើម្បីទទួលអំណរព្រះអម្ចាស់ជាការផ្គត់ផ្គង់របស់យើង គឺដោយការបរិភោគនំបុ័ង ហើយដើម្បីទទួលព្រះពរមកពីព្រះ គឺដោយការផឹកពែង—យ៉ូហាន ៦:៣៥, ៤៨ ។

III. យើងហូបនំបុ័ងហើយផឹកពែងនេះ / ទទួលក្តីសុខជីវិតព្រះអង្គ / វិញ្ញាណស្រូបចូលទទួលយកទ្រង់ / ខ្ញុំភ្លក់រស់ជាតិជីវិតអស្ចារ្យ ។/ ខ្ញុំតាំងចិត្តហូបហើយផឹកព្រះអង្គ / វិញ្ញាណទទួលទ្រង់ឡើងជាទ្វេ / រហូតពោរពេញដោយទ្រង់ក្នុងកាយ / ទ្រង់ប្រទានឱ្យព្រះពរជីវិត—(បទចម្រៀងខ្មែរលេខ ១៧៧ , អង់គ្លេសលេខ ២៣៣)