វាក្យសព្ទទី ៩៧ ការប្រជុំអធិប្បាយ

 

ដកស្រង់ពីៈ
១កូរិនថូស ១៤:៣១ ដ្បិតអ្នករាល់គ្នាមានច្បាប់នឹងអធិប្បាយបានទាំងអស់គ្នា តែត្រូវ សម្តែងម្នាក់ម្តងៗ ដើម្បីឱ្យគ្រប់គ្នាបានរៀនតាម ហើយឱ្យគ្រប់គ្នាបានសេចក្តីទូន្មានដែរ ។

ការអធិប្បាយ គឺការនិយាយសម្រាប់ព្រះគ្រិស្ត និងជាការនិយាយព្រះគ្រិស្តចេញ ដើម្បីចែកចាយព្រះគ្រិស្តទៅដល់មនុស្ស ។ ពួកអ្នកជឿទាំងអស់មានសមត្ថភាពអធិប្បាយ បន្ទាប់មកអ្នកទាំងអស់គ្នា នឹងរៀនតាម ហើយឱ្យគ្រប់គ្នាបានសេចក្តីទូន្មានដែរ នោះលទ្ធផលគឺថា អ្នកទាំងអស់គ្នា នឹងត្រូវបានផ្គត់ផ្គង់ រីឯក្រុមជំនុំនឹងត្រូវបានកសាងឡើង ។

ខ្លឹមសារ :
១កូរិនថូស ១៤:៣១ ដ្បិតអ្នករាល់គ្នាមានច្បាប់នឹងអធិប្បាយបានទាំងអស់គ្នា តែត្រូវសម្តែងម្នាក់ម្តងៗ ដើម្បីឱ្យគ្រប់គ្នាបានរៀនតាម ហើយឱ្យគ្រប់គ្នាបានសេចក្តីទូន្មានដែរ ។

២៦ កាលណាអ្នករាល់គ្នាប្រជុំ នោះគ្រប់គ្នាមានទំនុកតម្តើង មានសេចក្តីបង្រៀន មានសេចក្តីបើកសម្តែង មាននិយាយភាសាដទៃ មានសេចក្តីបកប្រែដែរ ត្រូវឱ្យធ្វើការទាំងអស់សម្រាប់នឹងស្អាងចិត្តឡើង ។

I. ការអធិប្បាយ គឺជាការនិយាយសម្រាប់ព្រះគ្រិស្ត និងនិយាយព្រះគ្រិស្ដចេញ ដោយការបម្រើ និងការចែកចាយព្រះគ្រិស្តទៅដល់មនុស្ស—១កូរិនថូស ១៤:៣-៤ :

A. មធ្យោបាយដ៏ល្អបំផុតដើម្បីការកសាងក្រុមជំនុំគឺការអធិប្បាយ នោះគឺការនិយាយសម្រាប់ព្រះគ្រិស្ត និងការនិយាយព្រះគ្រិស្តចេញ ដោយការបម្រើ និងការចែកចាយព្រះគ្រិស្តទៅដល់មនុស្ស ដូចគ្នានឹងអ្នកបម្រើចែកចាយម្ហូបអាហារដែរ—ខ៣-៤ ។

B. មុខងារដ៏ខ្ពស់បំផុតនៅក្នុងការប្រជុំក្រុមជំនុំគឺការអធិប្បាយដ្បិតការអធិប្បាយគឺជាការនិយាយព្រះជាអង្គធាតុចិញ្ចឹមចូលទៅកាន់អ្នកដទៃ—ខ១២ ។

II. “ដ្បិតអ្នករាល់គ្នាមានច្បាប់នឹងអធិប្បាយបានទាំងអស់គ្នា តែត្រូវសម្តែងម្នាក់ម្តងៗ ដើម្បីឱ្យគ្រប់គ្នាបានរៀនតាម ហើយឱ្យគ្រប់គ្នាបានសេចក្តីទូន្មានដែរ”—ខ៣១ :

A. ពួកអ្នកជឿទាំងអស់មានសមត្ថភាពអធិប្បាយ ។ គ្រប់ភាពបរិបូរណ៍របស់ព្រះគ្រិស្តទាំងអស់ ត្រូវបានបញ្ចេញមកតាមរយៈការអធិប្បាយរបស់អវយវៈរបស់ព្រះគ្រិស្តទាំងអស់នោះលទ្ធផលគឺថាអ្នកទាំងអស់គ្នានឹងត្រូវបានផ្គត់ផ្គង់រីឯក្រុមជំនុំនឹងត្រូវបាន កសាងឡើង—ខ២៦, ៣១ ។

B. ឧបមាថាបងប្អូនប្រុសស្រីទាំងអស់គ្នាអាចអធិប្បាយឯអ្នកទាំងអស់គ្នាអាចធ្វើបទបង្ហាញពីភាពបរិបូរខ្លះៗការនេះនឹងបានដូចជាពិធីលៀងដ៏មានសេចក្តីស្រឡាញ់នៅក្នុងក្រុមជំនុំដែលគ្រប់គ្នានាំយកម្ហូបពេលដែលគ្រប់គ្នានាំយកអ្វីម្យ៉ាងនោះពិធីលៀងដ៏មាន សេចក្តីស្រឡាញ់ ប្រាកដជានឹងមានភាពបរិបូរណ៍—ខ២៦ ។

III. “ចូរដេញតាមសេចក្តីស្រឡាញ់ចុះ ហើយសង្វាតចង់បានទាំងអំណោយទានខាងឯវិញ្ញាណដែរ តែស៊ូឱ្យចេះអធិប្បាយជាដើម”—ខ១ ។

IV. នំបុ័ងនេះថែមទាំងអធិប្បាយ / អាថ៌កំបាំងនៃរូបកាយ / យើងជាចំណែកដែលមានជីវិត / ជាតែមួយនឹងទ្រង់ពិត / យើងរួបរួមគ្នាដោយនំបុ័ងនេះ / ទ្រង់សព្វព្រះទ័យដូច្នេះ / ពួកបរិសុទ្ធរួមប្រកបគ្នា / សម្តែងភាពបរិបូរ ។(បទចម្រៀងខ្មែរលេខ ១៨៥ , អង់គ្លេសលេខ ២២២)