ការត្រឡប់បែរជាសេចក្ដីសង្គ្រោះ ដោយការផ្គត់ផ្គងដ៏បរិបូណ៍
ភីល១:១៩ដ្បិតខ្ញុំដឹងថា ការនេះនឹងបានត្រឡប់បែរជាសេចក្ដីសង្គ្រោះដល់ខ្ញុំវិញ ដោយអ្នករាល់គ្នាអធិស្ឋានឲ្យខ្ញុំ ហើយដោយការផ្គត់ផ្គងដ៏បរិបូណ៍របស់ព្រះវិញ្ញាណនៃព្រះយេស៊ូគ្រិស្តមកជួយផង។
ការផ្គត់ផ្គងដ៏បរិបូណ៍របស់ព្រះវិញ្ញាណនៃព្រះយេស៊ូគ្រិស្ត
នៅភីលីព១:១៩ ប៉ុលនិយាយពីការផ្គត់ផ្គងដ៏បរិបូណ៍របស់ព្រះវិញ្ញាណ។ តាមន័យពាក្យនេះទាក់ទងគ្នានឹងការផ្គត់ផ្គងនូវតម្រូវការទាំងអស់របស់ពួកអ្នកវង់ភ្លេងនៅសម័យបុរាណ នៅពេលនោះដោយអ្នកដឹកនាំ ឬចាងហ្វាងវង់ភ្លេងដែលត្រូវបានហៅថាជាម្ចាស់ដឹកនាំវង់ភ្លេង។ ដូច្នេះពាក្យភាសាក្រិចបង្កប់ន័យនៃការផ្គត់ផ្គងដ៏បរិបូណ៍នេះ។ ម្ចាស់ដឹកនាំវង់ភ្លេង ផ្គត់ផ្គងនូវតម្រូវការដល់គ្រប់គ្នាក្នុងវង់ភ្លេងដូចជាអាហារ សំលៀកបំពាក់ ការស្នាក់នៅ និងសំភារៈប្រើប្រាស់ចំាបាច់ជាច្រើន។ ការផ្គត់ផ្គងរបស់ម្ចាស់ដឹកនាំវង់ភ្លេង ពិតជាមានភាពបរិបូណ៌ ដែលរួមបញ្ចូលគ្រប់ទាំងអស់។ នៅពេលមាននណាម្នាក់បានចូលរួមក្នុងវង់ភ្លេងនោះ មិនចាំបាច់ឱ្យគាត់ព្រួយ បារម្ភអំពីតម្រូវការចាំបាច់សម្រាប់ជីវិតទេ ព្រោះម្ចាស់ដឹកនាំវង់ភ្លេងនឹងផ្គត់ផ្គង់នូវអ្វីដែលគាត់ត្រូវការ។ ក្នុងការប្រើឃ្លាថា«ការផ្គត់ផ្គង់ដ៏បរិបូរណ៌របស់ព្រះវិញ្ញាណនៃព្រះយេស៊ូគ្រិស្ត»ប៉ុលប្រៀបធៀបការផ្គត់ផ្គង់របស់ព្រះវិញ្ញាណទៅនឹងសំភារៈរបស់ម្ចាស់ដឹកនាំវង់ភ្លេង។ ហេតុដូច្នេះ ដើម្បីមានការយល់ដ៏ត្រឹមត្រូវពី១:១៩ ដែលយើងត្រូវការពាក្យ“ ដ៏បរិបូណ៌” ជាមួយនឹងពាក្យ“ ការផ្គត់ផ្គង់”។ ការផ្គត់ផ្គង់ដ៏បរិបូរណ៍របស់ព្រះវិញ្ញាណដែលបានរួមបញ្ចូលគ្រប់ទាំងអស់នេះ គឺសម្រាប់យើងរស់ព្រះគ្រិស្តនិងលើកតម្កើងទ្រង់។ ការផ្គត់ផ្គង់របស់ព្រះវិញ្ញាណព្រះយេស៊ូគ្រិស្ត គឺបរិបូណ៌និងរួមបញ្ចូលគ្រប់ទាំងអស់។ អ្វីដែលយើងមានសព្វថ្ងៃមិនមែនជាការផ្គត់ផ្គង់ផ្នែកខ្លះៗ នោះទេ តែបរិបូណ៌ និងរួមបញ្ចូលគ្រប់ទាំងអស់។ (ការសរុបរួមសញ្ញាថ្មីមេរៀនទី៨៨)
ការអំណរសេចក្តីពោរពេញនៃការផ្គត់ផ្គងដ៏បរិបូណ៌របស់ព្រះវិញ្ញាណ
ជាមួយនឹងព្រះវិញ្ញាណនៃព្រះយេស៊ូគ្រិស្ត គឺមានការផ្គត់ផ្គង់ដ៏បរិបូរណ៌។ ការផ្គត់ផ្គង់នេះ គឺជាភេសជ្ជៈដែល រួមបញ្ចូលគ្រប់ទាំងអស់ដែលមានគ្រឿងផ្សំជាច្រើន។ អ្វីគ្រប់យ៉ាងដែលយើងត្រូវការគឺនៅក្នុងទឹកភេសជ្ជៈនេះ។ ការសង្គ្រោះភ្លាមៗ តែងតែបានមកពីការផ្គត់ផ្គង់ដ៏បរិបូណ៌របស់ព្រះវិញ្ញាណរបស់ព្រះយេស៊ូគ្រិស្ត។ នៅពេលយើងអធិដ្ឋានយ៉ាងពិតប្រាកដ និងពេលយើងហៅព្រះនាមព្រះអម្ចាស់ នោះប្រេងរួមផ្សំត្រូវបានចាក់លាបលើយើងនៅក្នុងស្ថានការណ៍របស់យើង ហើយយើងអំណរ សេចក្តីពោរពេញនៃការផ្គត់ផ្គងដ៏បរិបូណ៌របស់ព្រះវិញ្ញាណ។ បន្ទាប់មក ជំនួសពីការធ្វើឲ្យអាម៉ាស យើងបទពិសោធន៍សេចក្តីសង្គ្រោះដ៏មានសិរីល្អ។ ក្តីសង្គ្រោះនេះ ជំរុញឲ្យព្រះគ្រិស្តក្លាយជាការកើនឡើងនៅក្នុងយើង។ តាមរយៈការទូលអង្វររបស់រូបកាយ ហើយដោយការផ្គត់ផ្គងដ៏បរិបូណ៍របស់ព្រះវិញ្ញាណនៃព្រះយេស៊ូគ្រិស្ត ត្រឡប់ជាសេចក្ដីសង្គ្រោះ គ្រប់កាលៈទេសៈរបស់យើង។ ពេលនោះយើងគឺមិនបានធ្វើឲ្យអាម៉ាសអ្វីទេ តែព្រះគ្រិស្តគឺបានកើនឡើងក្នុងយើងវិញ។(មេរៀនសិក្សា ជីវិតនៃកណ្ឌគម្ពីរភីលីព មេរៀនទី៣៣)
ព្រះវិញ្ញាណព្រះយេស៊ូគ្រិស្តក្លាយជាសេចក្តីសង្គ្រោះរបស់យើង
នៅក្នុងសៀវភៅភីលីពនេះ គឺមិនមែនជាកាចង្អុលបង្ហាញពីរបៀប ដែលប៉ុលបានអធិដ្ឋានទូលប្រាប់ដល់ព្រះអម្ចាស់ថា គាត់ទន់ខ្សោយ និងត្រូវការឲ្យព្រះអម្ចាស់ចម្រើនកម្លាំងឲ្យគាត់នោះទេ។ គ្មានអ្វីដែលបញ្ជាក់ថា ប៉ុលបានអធិដ្ឋានថា “ព្រះអម្ចាស់អើយ ទ្រង់ដឹងទេ ថាទូលបង្គំបានជាប់គុកដោយសារទ្រង់។ ព្រះអម្ចាស់អើយ ទូលបង្គំបានស្មោះត្រង់នឹងទ្រង់ តែទូលបង្គំទន់ខ្សោយ និងទូលបង្គំត្រូវការឲ្យទ្រង់ចម្រើនកម្លាំងដល់ទូលបង្គំ។ មានសេចក្តីមេត្តាដល់ទូលបង្គំដែលរងទុក្ខក្នុងការជាប់ឃុំឃាំងក្នុងគុកនេះផង”។ ប៉ុលមិនបានអធិដ្ឋានបែបនេះនៅក្នុងសៀវភៅភីលីពនោះទេ ហើយនៅពេលគាត់ និងស៊ីឡាសជាប់គុកនៅក្នុងកិច្ចការ១៦ ក៏មិនបានអធិដ្ឋានដូច្នេះដែល ។ យោងទៅតាមការកំណត់ត្រាក្នុងជំពូក១៦នៃសៀវភៅកិច្ចការ ប៉ុលនិងស៊ីឡាស ច្រៀងសរសើរតម្កើងថ្វាយដល់ព្រះអម្ចាស់។មានពួកគ្រីស្ទានជាច្រើនអធិដ្ឋានតាមបែបដែលគួឲ្យអាណិតអាសូរ។មានគ្រីស្ទានតិចណាស់ដែលពោរពេញដោយក្តីអំណរ ហើយជាគ្រីស្ទានសរសើរតម្កើង។ យើងត្រូវការក្លាយជាគ្រីស្ទានជាអ្នកដែលអំណរ សរសើរតម្កើង និងពេញដោយការអរសប្បាយ។ សូម្បីពេលនៅក្នុងគុកប៉ុលនៅតែអាចនិយាយពីការអរសប្បាយក្នុងព្រះអម្ចាស់(ភីលីព៣:១)។ ប៉ុលបានដឹងថាតាមរយៈការផ្គត់ផ្គងដ៏បរិបូណ៍របស់ព្រះវិញ្ញាណនៃព្រះយេស៊ូគ្រិស្ត ការជាប់ឃុំឃាំងក្នុងគុករបស់គាត់គួតែក្លាយជាសេចក្តីសង្គ្រោះដល់គាត់ ដូច្នេះគាត់គឺអាចចម្រើនឡើងព្រះគ្រិស្តនិងរស់ព្រះ(ភីល១:២០២១)។ (មេរៀនសិក្សាជីវិតនៃកណ្ឌគម្ពីរម៉ាកុស មេរៀនទី៦៨)
ការអធិដ្ឋាន:
ឱព្រះអម្ចាស់អើយ សូមសរសើរតម្កើងព្រះអង្គដែលជាព្រះវិញ្ញាណនៃការផ្គត់ផ្គងដ៏បរិបូណ៍។ ឥឡូវនេះទ្រង់រស់ក្នុងទូលបង្គំដើម្បីបំពេញរាល់តម្រូវការរបស់ទូលបង្គំ។ ឱព្រះអម្ចាស់ជាទីស្រឡាញ់អើយ ទូលបង្គំព្រមនឹងវិលមកឯវិញ្ញាណវិញ បើកឡើងចំពោះការផ្គត់ផ្គងដ៏បរិបូណ៍ អំពាវនាវរកទ្រង់ និងអធិដ្ឋានរកតែទ្រង់។ ឱព្រះអម្ចាស់យេស៊ូអើយ ជួយជំរុញទូលបង្គំឲ្យអំណរសេចក្តីពោរពេញនៃការផ្គត់ផ្គងដ៏បរិបូណ៌របស់ព្រះវិញ្ញាណ ដើម្បីឲ្យទូលបង្គំអាចបានសង្គ្រោះពីគ្រប់ស្ថានការណ៍ទាំងអស់។