ការកម្សាន្តចិត្តក្នុងការសាកល្បង (២)
សេចក្ដីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំដែលនៅតែមួយភ្លែតនេះ
នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ដ៏នៅអស់កល្បជានិច្ចវិញ
២កូរិនថូស៤:១៦-១៧ហេតុនោះ យើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំកំពុងតែពុករលួយទៅក៏ពិតមែនតែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ១៧ដ្បិតសេចក្ដីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អ យ៉ាងធ្ងន់លើសលប់ដ៏នៅអស់កល្បជានិច្ចវិញ
នៅពេលយើងឆ្លងកាត់ការរងទុក្ខទាំងអស់
ព្រះគុណរបស់ព្រះជាម្ចាស់ គឺល្មមគ្រប់គ្រាន់សម្រាប់ពួកយើង
នៅពេលប៉ុល បានរងទុក្ខដោយមានបន្លា១ចាត់មកក្នុងសាច់ឈាម គាត់បានសូមអង្វរដល់ព្រះអម្ចាស់ ៣ដងឲ្យសេចក្ដីនោះថយចេញទៅ (២ករ.១២:៧-៨) ។ ប៉ុន្តែព្រះអម្ចាស់បានឆ្លើយតបទៅប៉ុលថា: “ព្រះគុណរបស់យើង ល្មមគ្រប់គ្រាន់សម្រាប់ឯងហើយ” ។ ព្រះអម្ចាស់ហាក់ដូចជាកំពុងប្រាប់ប៉ុលថា: “យើងមិនល្ងង់ដកបន្លាចេញទេ។ ផ្ទុយទៅវិញយើងនឹងប្រទានឲ្យឯងនូវព្រះគុណល្មមគ្រប់គ្រាន់របស់យើង។ យើងនឹងចែកចាយខ្លួនយើងផ្ទាល់ដល់ឯង ដូចជាការផ្គត់ផ្គង់ ជាព្រះគុណ ជានំប៉័ង និងជាស្រាទំពាំងបាយជូរ ផ្តល់ឲ្យ និងទ្រទ្រង់ដល់ឯង នៅពេលឯងឆ្លងកាត់រាល់ការរងទុក្ខទាំងឡាយ។ ការរងទុក្ខទាំងនេះនឹងបង្កើតឲ្យមានសិរីល្អនៅក្នុងឯង។” (មេរៀនសិក្សាជីវិតនៃកណ្ឌគម្ពីរហេព្រើរ, មេរៀនទី ១០)។
មានរឿងរ៉ាវជាច្រើន បានកើតឡើងដែលអាចបណ្តាលឲ្យប៉ុល និងអ្នករួមការងារ ខកចិត្ត ឬណាយចិត្ត។ ការពិបាកនឹងមានអ្វីមកលើកទឹកចិត្ត។ ទោះយ៉ាងណាក៏ដោយ ដោយសារពួកគេបាននៅក្នុងសេចក្តីរស់ឡើងវិញ ពួកគេមិនបានណាយចិត្តឡើយ។ ដូចជារូបកាយរបស់យើងដែលតែងតែស្លាប់ មនុស្សខាងក្រៅរបស់យើង កំពុងត្រូវបានបញ្ឆេះដោយធ្វើការសម្លាប់ឲ្យស្លាប់ ឬឯមនុស្សខាងក្នុងរបស់យើង គឺវិញ្ញាណដែលបានកើតជាថ្មីរបស់យើង ជាផ្នែកខាងក្នុងនៃរូបកាយរបស់យើង (យរ. ៣១:៣៣; ហព.៨:១០; រ៉ូម ៧:២២, ២៥) កំពុងត្រូវបានកែជាថ្មីពីមួយថ្ងៃទៅមួយថ្ងៃដោយផ្គត់ផ្គង់ជីវិតរស់ឡើងវិញ។ (មេរៀនសិក្សាជីវិតនៃកណ្ឌគម្ពីរកូរិនថូសទី២ មេរៀនទី ១១)។
ការរៀនអំណរព្រះអម្ចាស់ទ្រង់ផ្ទាល់ក្នុងពេលសាកល្បង
បងប្អូនប្រុស និងបងប្អូនស្រីជាទីស្រឡាញ់អើយ ការបំផ្លាញដែលជាការរងទុក្ខនោះ នាំយកការបង្កើតចាស់ដែលផ្តល់នូវឱកាសមួយសម្រាប់ព្រះនៃសេចក្តីរស់ឡើងវិញ ដើម្បីចាក់បញ្ចូលអង្គទ្រង់ផ្ទាល់មកក្នុងយើង។ តាមរយៈការលំបាក និងសម្ពាធដែលមកពីព្រះ កំពុងត្រូវបានឆ្លាក់នៅក្នុងខ្លួនយើងទាំងស្រុង ។
សេចក្តីសុខរបស់គ្រិស្ទាន គឺមិនត្រូវបានរកឃើញនៅរឿងរ៉ាវផ្នែកខាងក្រៅនោះទេ តែនៅក្នុងការរៀនអំណរព្រះអម្ចាស់នៅពេលមានការសាកល្បង។ ប៉ុល និងស៊ីឡាសអាចអរសប្បាយ និងច្រៀងសរសើរទ្រង់នៅពេលពួកគេនៅក្នុងគុក ពីព្រោះសេចក្តីសុខរបស់ពួកគេមិនមែនមកពីកាលៈទេសៈនៅខាងក្រៅនោះទេ តែមកពីការអំណរព្រះនៅខាងក្នុង (កក.១៦:២២-២៥)។ នៅក្នុងសំបុត្រខ្លីរបស់ប៉ុលទៅកាន់ភីលីព ដែលបានសរសេរក្នុងកំឡុងពេលគាត់ជាប់គុក មានចំណុចជាច្រើនដែលបង្ហាញពីសេចក្តីអំណរ។ ពេលមានទុក្ខព្រួយខ្លាំង គាត់នៅតែអាចអរសប្បាយបាន ព្រោះនៅក្នុងទុក្ខលំបាករបស់គាត់ គាត់កំពុងរៀនស្គាល់ព្រះគ្រិស្ដ ដាក់ដោយឡែកសម្រាប់ទ្រង់ និងអំណរទ្រង់។ កាលៈទេសៈខាងក្រៅរបស់ប៉ុល គឺបណ្តាលឲ្យមានទុក្ខសោកទាំងឡាយ តែនៅក្នុងទុក្ខសោកនោះព្រះគ្រិស្ត បានប្រទានដល់គាត់ជាប្រភពនៃសេចក្តីអំណររបស់ទ្រង់។ (ព្រះដ៏មានព្រះជន្មរស់ និងព្រះនៃសេចក្តីរស់ឡើងវិញ មេរៀនទី ៣)។
សេចក្ដីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំដែលនៅតែមួយភ្លែតនេះ
នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អ យ៉ាងធ្ងន់លើសលប់ដ៏នៅអស់កល្បជានិច្ចវិញ
បងប្អូនប្រុស និងបងប្អូនស្រី តើអ្នកមានអារម្មណ៍ថាអ្នកនៅក្រោមទំងន់ដ៏ធ្ងន់ទេ? ប៉ុលដឹងថា ការរងទុក្ខអាចជួយយើងនាំទៅរកសិរីល្អ ដូច្នេះគាត់អាចនិយាយបានថា: “ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំកំពុងតែពុករលួយទៅក៏ពិតមែនតែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ។ ដ្បិតសេចក្ដីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ដ៏នៅអស់កល្បជានិច្ចវិញ”(២ករ៤:១៦-១៧,មើលក្នុងក្រិក)។ នៅទីនេះយើងមើលឃើញការប្រៀបធៀបចំនួន៣ គឺទុក្ខលំបាកនិងសិរីល្អ ស្រាលនិងធ្ងន់ បច្ចុប្បន្ននិងអស់កល្ប។ ការរងទុក្ខនឹងអ្វីក៏ដោយដែលយើងឆ្លងកាត់ គឺស្រាលទាំងអស់។ សេចក្តីទុក្ខលំបាកយ៉ាងស្រាលនាបច្ចុប្បន្ននេះ មិនអាចប្រៀបធៀបនឹងសិរីល្អយ៉ាងធ្ងន់ ច្រើនឡើងអស់កល្បជានិច្ចនោះទេ។ កុំតប់ប្រមល់នឹងការរងទុក្ខរបស់អ្នក។ ផ្ទុយទៅវិញអ្នកត្រូវប្រាប់សាតាំងថា“ សាតាំង ទោះជាខ្ញុំកំពុងទុក្ខលំបាកយ៉ាងណាក៏ដោយ ខ្ញុំសប្បាយចិត្តណាស់។ នេះមិនមែនធ្ងន់ទេ វាគឺស្រាល។” សេចក្ដីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អ យ៉ាងធ្ងន់លើសលប់ដ៏នៅអស់កល្បជានិច្ចវិញ ។ (មេរៀនសិក្សាជីវិតនៃកណ្ឌគម្ពីរហេព្រើរ, មេរៀនទី១០)។
ការអធិដ្ឋាន:
ព្រះអម្ចាស់យេស៊ូអើយ សូមសរសើរតម្កើងទ្រង់ ជាព្រះនៃសេចក្តីរស់ឡើងវិញ។ ព្រះគុណរបស់ទ្រង់ គឺល្មមគ្រប់គ្រាន់សម្រាប់ទូលបង្គំក្នុងគ្រប់ស្ថានភាពទាំងអស់។ ឱព្រះអម្ចាស់អើយ ទ្រង់ជ្រាបពីស្ថានភាពរបស់ទូលបង្គំទាំងអស់។ សូមផ្គត់ផ្គង់ទូលបង្គំនូវនំប៉័ង និងស្រា ដែលទូលបង្គំអាចអំណរបាននៅគ្រប់កាលៈទេសៈទាំងអស់។ ឱព្រះអម្ចាស់យេស៊ូអើយ ទូលបង្គំសូមថ្វាយបង្គំទ្រង់។ ទូលបង្គំមិនណាយចិត្តឡើយ នៅពេលដែលទូលបង្គំមានទ្រង់។ ទោះបើមនុស្សខាងក្រៅរបស់ទូលបង្គំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅ ខាងក្នុងកំពុងតែបានកែជាថ្មីឡើងជារៀងរាល់ថ្ងៃ។ អាម៉ែន!