ជ័យជំនះរបស់ព្រះគ្រិស្ត
ទំនុកដំកើង៣០:១១-១២នោះទ្រង់បានផ្លាស់ការយំសោករបស់ទូលបង្គំ ឱ្យទៅជាសេចក្ដីត្រេកអរទៅវិញ ទ្រង់បានផ្លាស់សំពត់សម្រាប់កាន់ទុក្ខចេញ ឱ្យទូលបង្គំបានស្លៀកពាក់សេចក្ដីអំណរឡើង១២ ដើម្បីឲ្យចិត្តទូលបង្គំបានច្រៀងសរសើរដល់ទ្រង់ ឥតនៅស្ងៀមឡើយ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ជាដរាបទៅ។ ការពោលពាក្យអរព្រះគុណ និងការសរសើរតម្កើងគឺជាសម្លេងនៃជ័យជំនះ ហើយជា មធ្យោបាយដើម្បីយកជ័យជំនះផងដែរ។
ការសរសើរតម្កើងគឺជាសម្លេងនៃជ័យជំនះ
ហើយជាមធ្យោបាយដើម្បីយកជ័យជំនះផងដែរ
បងប្អូនប្រុស បងប្អូស្រី ជីវិតគ្រីស្ទានគឺពេលខ្លះមិនមានជ័យជំនះ ហើយពេលខ្លះទៀតក៏មិនបរាជ័យដែរ។ វាគឺមិនមានជ័យជំនះ
នៅពេលព្រឹកទេ តែវាក៏មិនបរាជ័យនៅពេលរសៀលដែរ។ ជីវិតគ្រីស្ទាន ច្រើនតែទទួលបានជ័យជំនះគ្រប់ពេលវេលា។
បងប្អូនប្រុស បងប្អូនស្រី ខ្ញុំដឹងថាយើងប្រឈមមុខជាមួយនឹងការល្បួងជាច្រើន ហើយខ្ញុំដឹងថាអ្នកមានការលំបាកជាច្រើនដែរ។ ប្រហែលជារាងកាយចុះខ្សោយ ព្រឹត្តការណ៌ដែលមិនរលូន ឬការងារពិបាកផ្សេងៗ។ យើងអាចនិយាយថា” តើខ្ញុំអាចធ្វើអ្វីបាន? តើខ្ញុំ អាចយកឈ្នះដោយរបៀបណា?”(សៀវភៅព័ន្ធកិច្ចរបស់វ៉ចមែន នី, ភាគ២៤ “ ជីវិតមានជ័យជំនះ”មេរៀនទី១១)
អរព្រះគុណនិងសរសើរតម្កើងជាសម្លេងនៃជ័យជំនះ។ ទាំងពីរនេះគឺជាមធ្យោបាយនៃជ័យជំនះ។ ២របាក្សត្រ ២០:២១-២២ ចូរប្រាប់ទៅបណ្ដាជនអ៊ីស្រាអែលថា ច្បាំងកំពុងតែឈ្នះលើពួកសត្រូវហើយ តាមរយៈការសរសើរតម្កើង។ ព្រះបាទយ៉ូសាផាតជាស្តេចស្រុកយូដា បានចាក់ប្រេងតាំងពួកលេវី ត្រូវសរសើរកម្កើងដោយស្លៀកពាក់ជាប្រដាប់បរិសុទ្ធ (ខ២១) ហើយក្នុងកាលដែលគេនាំមុខពួកទ័ពចេញទៅដោយពោលថា ចូរអរព្រះគុណដល់ព្រះយេហូវ៉ាចុះ។ ពួកគេមិនបានបំពាក់គ្រឿងសឹកការពារ ហើយមិនមានអាវុធអ្វីទាំងអស់។ ចម្បាំងដែលមានជ័យជំនះបែបនេះ គឺការសរសើរតម្កើង និងពោលពាក្យអរគុណដល់ព្រះ ហើយយកឈ្នះខ្មាំងសត្រូវ។ ភ្លាមៗ ពេលដែលយើងពោលពាក្យអរគុណ និងសរសើរតម្កើងសត្រូវត្រូវបានចាញ់។ យើងគួរតែមិនកប់ការពោលពាក្យអរគុណ និងសរសើរតម្កើងរបស់យើងឡើយ។ ប្រសិនបើយើងអរគុណនិងសរសើរតម្កើងព្រះអង្គឥតឈប់ឈរ តាមរបៀបនេះយើងនឹងរស់នៅ ដោយជីវិតជ័យជំនះជាប់ជានិច្ច។
នាំយើងឱ្យមានជ័យជំនះក្នុងព្រះគ្រិស្ត
២កូរិនថូស២:១៤ ប៉ុលបានប្រាប់យើងផងដែរថា យើងបានត្រូវបានវាយផ្ចាលនៃការក្តោបក្តាប់របស់ព្រគ្រិស្ត:“ តែអរព្រះគុណដល់ព្រះអង្គដែលទ្រង់ចេះតែនាំយើងខ្ញុំឱ្យមានជ័យជំនះក្នុងព្រះគ្រិស្ត ហើយក៏ផ្សាយក្លិនពីដំណើរដែលយើងខ្ញុំស្គាល់ព្រះឱ្យបានសុសសាយទូទៅគ្រប់កន្លែងផង។ សព្វថ្ងៃនេះ ព្រះអម្ចាស់បាននាំយើងឱ្យមានជ័យជំនះក្នុងព្រះគ្រិស្ត។ ប្រយោគខ្លីនេះ ពិបាកបកប្រែឱ្យបានល្អណាស់។ វាជារូបភាពពិពណ៌នាអំពីសមរភូមិប្រយុទ្ធមួយ ដែលបានឈ្នះនិងចាប់បានសត្រូវជាច្រើន។ បន្ទាប់មកទ្រង់បានវិលត្រឡប់ដោយជ័យជំនះ ដើរជាមួយអ្នកចាប់បានទាំងអស់ដើម្បីអបអរជ័យជំនះរបស់ទ្រង់។ សព្វថ្ងៃនេះ ព្រះគ្រិស្តបានជ័យជំនះ ហើយទ្រង់បានចាប់មនុស្សជាច្រើនរួមទាំងអ្នកនិងខ្ញុំផង។ ដំណើរការនេះកំពុងតែបន្តនៅក្នុងសកលលោក។ ហាលេលូយ៉ា! យើងទាំងអស់ គ្នាត្រូវបានដាក់ក្នុងការដំណើរការនេះ។ ព្រះជាម្ចាស់នឹងដឹកនាំយើងឱ្យមានជ័យជំនះក្នុងព្រះគ្រិស្ត។
អរសប្បាយរាល់ថ្ងៃនិងច្រៀង “ហាលេលូយ៉ា!”រាល់ថ្ងៃ
បងប្អូនប្រុស បងប្អូនស្រី ជីវិតជ័យជំនះដែលព្រះបានប្រទានមកឱ្យច្រៀង “ហាលេលូយ៉ា!” រាល់ថ្ងៃ អរសប្បាយរាល់ថ្ងៃ។ សញ្ញាសំគាល់នៃជ័យជំនះ គឺត្រូវស្រែកឡើងថា “ហាលេលូយ៉ា!” និង “សរសើរតម្កើងដល់ព្រះអម្ចាស់!” គ្មាននរណាម្នាក់ដែលសម្លឹងឃើញខ្លួនឯង ហើយអាចសរសើរតម្កើងព្រះអម្ចាស់បានទេ មានតែអ្នកដែលសម្លឹងមើលព្រះអម្ចាស់ប៉ុណ្ណោះ ដែលអាចសរសើរតម្កើងទ្រង់បាន។ នៅពេលអ្នកក្រឡេកមើលខ្លួនឯង យើងនឹងរកឃើញថាយើងមិនអាចនិយាយ “ហាលេលូយ៉ា! សរសើរតម្កើងព្រះអម្ចាស់”បានទេ។ ដរាបណាយើងក្រឡេកមើលទៅព្រះអម្ចាស់ យើងអាចនិយាយបានថា “ហាលេលូយ៉ា! សរសើរតម្កើងព្រះអម្ចាស់” វាមិនមានបញ្ហាទេ ប្រសិនបើ ការល្បួងកាន់តែធំទៅៗ ពីព្រោះវាជាព្រះអម្ចាស់ដែលប្រយុទ្ធមិនមែនយើងទេ។ ព្រះអម្ចាស់ទទួលខុសត្រូវទាំងអស់។ ដូច្នេះ សម្លេងនៃជ័យជំនះ គឺជាការអំណរ ការសរសើរតម្កើង និងពោលពាក្យអរគុណដល់ព្រះ។ យើងអរគុណគ្រប់ការទាំង អស់ ហើយគ្រប់ការទាំងអស់យើងថ្វាយការសរសើរតម្កើង។ នេះគឺជាជីវិតនៅក្នុងឋានសួគ៌ជាន់ទី៣។
ការអធិដ្ឋាន:
ឱព្រះអម្ចាស់យេស៊ូអើយ សូមសរសើរតម្កើងទ្រង់ដែលទ្រង់ជាស្តេចដ៏មានជ័យជម្នះនិងជាសិង្ហសាសន៍យូដា។ទ្រង់បានយាងឡើងទៅឋានដ៏ខ្ពស់ បាននាំយើងឱ្យមានជ័យជំនះក្នុងព្រះគ្រិស្ត។ ព្រះអម្ចាស់យេស៊ូ យើងលើកតម្កើងជ័យជំនះរបស់ទ្រង់ ហើយនៅក្នុងជ័យជំនះរបស់ទ្រង់ យើងអាចអួតពីជ័យជំនះលើខ្មាំងសត្រូវរបស់យើងនៅក្នុងគ្រប់កាលៈទេសៈទាំងអស់ ទ្រង់ប្រយុទ្ធសម្រាប់យើង ហើយទទួលខុសត្រូវយើងទាំងស្រុង។ ព្រះអម្ចាស់យេស៊ូ យើងសូមថ្វាយសិរីល្អដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់។ ហាលេលូយ៉ា!