Comfort in Trials-Khmer (25)

ព្រះអម្ចាស់ដែលទ្រង់ផ្តល់សេចក្តីសុខសាន្តទ្រង់ប្រទានឲ្យអ្នករាល់គ្នា

បានសេចក្តីសុខសាន្តគ្រប់យ៉ាងជានិច្ច

២ថែស្សាឡូនីច៣:១៦ សូមឲ្យព្រះអម្ចាស់ដែលទ្រង់ផ្តល់សេចក្តីសុខសាន្តទ្រង់ប្រទានឲ្យអ្នករាល់គ្នាបានសេចក្តីសុខសាន្តគ្រប់យ៉ាង

ជានិច្ច សូមឳ្យព្រះអម្ចាស់គង់ជាមួយនឹងអ្នករាល់គ្នាទាំងអស់។

ព្រះអម្ចាស់ដែលទ្រង់ផ្តល់សេចក្តីសុខសាន្តទ្រង់ប្រទានឲ្យអ្នករាល់គ្នា

បានសេចក្តីសុខសាន្តគ្រប់យ៉ាងជានិច្ច

នៅក្នុងការដំណើរជីវិតក្រុមជំនុំ យើងត្រូវការសេចក្តីសុខសាន្តជាមួយមនុស្សគ្រប់គ្នាក្នុងគ្រប់រឿងនិងគ្រប់យ៉ាងទាំងអស់។ សម្រាប់ការនេះ យើងត្រូវការព្រះអម្ចាស់នៃសេចក្តីសុខសាន្តដើម្បីផ្តល់ឱ្យយើងនូវសេចក្តីសុខសាន្តនៅក្នុងគ្រប់យ៉ាងជានិច្ច។ ២ថែស្សាឡូនីចខ.១៦ចែងថា“សូមឲ្យព្រះអម្ចាស់ដែលទ្រង់ផ្តល់សេចក្តីសុខសាន្តទ្រង់ប្រទានឲ្យអ្នករាល់គ្នាបានសេចក្តីសុខសាន្តគ្រប់យ៉ាងជានិច្ច

សូមឲ្យព្រះអម្ចាស់គង់ជាមួយនឹងអ្នករាល់គ្នាទាំងអស់។ ”

វិលមកឯព្រះអម្ចាស់និងមិនខ្វល់ខ្វាយអ្វីឡើយ

យើងមានការព្រួយបារម្ភជាច្រើននៅក្នុងគំនិត។ ប្រហែលជាយើងអាចទុកការព្រួយបារម្ភទៅម្ខាងជាបណ្តោះអាសន្ននៅពេលដែលយើងចូលគេងពេលយប់ ប៉ុន្តែនៅពេលយើងភ្ញាក់ដឹងខ្លួនគំនិតរបស់យើងចាប់ផ្តើមងាកបែរមកវិញទៀត។ យើងព្រួយបារម្ភពីការងារមុខជំនួញសុខភាពការធ្វើការងារសាលាជាដើម និងរឿងរ៉ាវផ្សេងៗទៀតជាច្រើន ដែលធ្វើឱ្យយើងខ្វល់ខ្វាយទាំងស្រុងនិងគ្មានសេច

ក្តីសុខសាន្ត។

យើងជាដែលអ្នកស្រឡាញ់ព្រះអម្ចាស់អាចធ្វើទីបន្ទាល់បានថា មានបញ្ហាជាច្រើនកើតឡើងចំពោះយើងហើយយើងមិនដឹងថាត្រូវធ្វើយ៉ាងណាទេ ប៉ុន្តែបើយើងគ្រាន់តែបែរចិត្តយើងទៅរកព្រះអម្ចាស់ហើយថ្វាយការសរសើរតម្កើង និងពោលពាក្យអរព្រះគុណដល់ទ្រង់ភ្លាមៗនោះ យើងនឹងមានសេចក្តីសុខសាន្តដែលមិនអាចថ្លែងបានធ្វើឱ្យយើងមានភាពស្ងប់ស្ងាត់ដូច្នេះហើយយើងមិនមានការ

ខ្វល់ខ្វាយអ្វីឡើយ។

ព្រះដែលយើងទំនាក់ទំនងជាមួយគឺជាសេចក្តីរស់ឡើងវិញ។ នៅពេលយើងទំនាក់ទំនងជាមួយព្រះ នោះសេចក្តីរស់ឡើងវិញមានមុខងារនៅក្នុងខ្លួនយើង ហើយអ្វីគ្រប់យ៉ាងស្ថិតគឺនៅក្រោមបាទជើងរបស់យើង។ នៅពេលណាសេចក្តីរស់ឡើងវិញមានមុខងារនៅក្នុងខ្លួនយើងយើង គឺពេញដោយអំណរ ពេញដោយសេចក្តីសុខសាន្ត ពេញដោយការសម្រាក ពេញដោយការសរសើរតម្កើងនិងពេញ

ដោយសេចក្តីរីករាយ។

បទពិសោធន៍សេចក្តីសុខសាន្តនិងអំណរដែលមិនអាចថ្លែងបាន

ដោយការទំនាក់ទំនងជាមួយព្រះ

មានពេលជាច្រើនដងដែលការអធិដ្ឋាននៅក្នុងផ្លូវរបស់យើងមិនត្រូវបាន “ឆ្លើយតប”ដោយព្រះជា“ជំនួយទាន់ពេល”ទេ។ មិនថាការអធិដ្ឋានរបស់យើងត្រូវបាន“ឆ្លើយតប”រឺអត់”ទេដរាបណាយើងទំនាក់ទំនងជាមួយព្រះទ្រង់នឹងហូរមកយើងជាទឹកដ៏រស់។ ការហូរនេះគឺជាជំនួយទាន់ពេលរបស់យើង។ បញ្ហានោះអាចនៅតែដដែលឬកាន់តែអាក្រក់ទៅក៏ដោយ ប៉ុន្តែនៅផ្នែកខាងក្នុងយើងនឹងបទពិសោធន៍នូវសេចក្តីសុខសាន្តនិងសេចក្តីអំណរដែលមិនអាចថ្លែងបាន។ នេះគឺជាជំនួយទាន់ពេល។ ជំនួយទាន់ពេលគឺជាព្រះដ៏មាន

ព្រះជន្មរស់ជាព្រះដែលការហូរមកក្នុងយើងនិងហូរចូលក្នុងយើងដើម្បីធ្វើឱ្យស្រស់ថ្មីស្រោចស្រប់និងផ្គត់ផ្គង់ដល់យើង។

ផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុត ឥឡូវបានបើកហើយយើងអាចចូលក្នុងបាន(ហព.១០:១៩-២០)។ យើងអាចប៉ះពាល់បល្ល័ង្កបាន។ ព្រះនិងកូនចៀមកំពុងហូរចេញពីបល្ល័ង្កក្លាយជាការផ្គត់ផ្គង់របស់យើង។ នៅពេលណាដែលមានព្រះលោហិតរបស់ព្រះអម្ចាស់យើងអាចចូលទៅជិតហើយប៉ះពាល់បល្ល័ង្កនៃព្រះគុណព្រះហូរមក ដើម្បីធ្វើឱ្យយើងស្រស់ថ្មីស្រោចស្រប់ហើយយើងបទពិសោធសេចក្តី

អំណរដែលមិនអាចពិពណ៌នាបានមិនថាកាលៈទេសៈគ្រោតគ្រាតយ៉ាងណានោះទេ។

ការអធិដ្ឋាន៖

ព្រះអម្ចាស់យេស៊ូ សូមសរសើរតម្កើងព្រះអង្គដែលជាព្រះនៃសេចក្តីសុខសាន្ត។ ទ្រង់ផ្តល់ឱ្យយើងនូវសេចក្តីសុខសាន្តជានិច្ចនៅក្នុងគ្រប់រឿងរ៉ាវទាំងអស់។ ឱព្រះអម្ចាស់អើយ ទូលបង្គំត្រូវការទ្រង់ទោះបីទូលបង្គំមានការព្រួយបារម្ភខ្លាំងយ៉ាងណាក៏ដោយ តែបើទូលបង្គំគ្រាន់តែវិលមកឯទ្រង់ភ្លាមៗ នោះមានសេចក្តីសុខសាន្តដែលមិនអាចថ្លែនបាន។ បពិត្រព្រះអម្ចាស់ទូលបង្គំមកទំនាក់ទំនងជាមួយព្រះអង្គទ្រង់ហូរមកទូលបង្គំដូចជាទឹកដ៏រស់ ហើយទូលបង្គំនឹងពេញដោយសេចក្តីអំណរពេញដោយសេចក្តីសុខសាន្តពេញដោយការសម្រាកពេញដោយការសរសើរតម្កើងនិងពេញដោយសេចក្តីរីករាយ។ អាម៉ែន។