ដកស្រង់ពី :
ហេព្រើរ ១០:២៥ក ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ។
ចំពោះគ្រិស្ទានការប្រជុំគឺដូចជាទឹកចំពោះត្រីឬដូចជាខ្យល់អាកាសចំពោះបក្សាបក្សី។ត្រីត្រូវការរស់នៅក្នុងទឹកហើយសត្វហើរត្រូវការរស់នៅក្នុងខ្យល់អាកាស រីឯគ្រិស្ទានទាំងឡាយត្រូវរក្សាជីវិតរបស់ខ្លួនដោយការប្រជុំ ។
ខ្លឹមសារ :
ហេព្រើរ ១០:២៥ក ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ។
ម៉ាថាយ ១៨:២០ ដ្បិតកន្លែងណាដែលមាន២ ឬ៣នាក់ ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ ។
I. ដើម្បីរស់នៅ ព្រះជាម្ចាស់បានកំណត់ថា គ្រិស្ទានត្រូវតែប្រជុំគ្នា—ម៉ាថាយ ១៨:២០ :
A. ជីវិតគ្រិស្ទានរបស់យើង គឺមិនដូចជាជីវិតមេអំបៅដែលធ្វើ(ប្រព្រឹត្ត) តាមតែខ្លួនឯងឡើយ ។ ជីវិតរបស់យើង គឺដូចជាជីវិតសត្វចៀម ដែលតម្រូវឱ្យយើងជួបជុំគ្នា ហើយរស់នៅក្នុងជីវិតនៃការប្រជុំ ។
B. ប្រសិនបើអ្នកជឿថ្មីមិនបានមកប្រជុំ នោះគាត់នឹងមិនមានសេចក្ដីអំណរ សេចក្ដីសុខសាន្ដ ឬសេចក្ដីកម្សាន្ដចិត្តឡើយ ។
C. ក៏ប៉ុន្ដែ ប្រសិនបើគាត់មកប្រជុំ នោះគាត់នឹងមានសេចក្ដីអំណរនៅខាងក្នុងនៅខណៈពេលគាត់ច្រៀង ប្រកប អធិដ្ឋាន សរសើរតម្កើង និងថ្វាយបង្គំជាមួយនឹងពួកបងប្អូន ព្រោះការនេះ គឺជាបុគ្គលិកលក្ខណៈនៃជីវិតរបស់ព្រះ—១កូរិនថូស ១៤:២៦ ។
II. យើងត្រូវការប្រជុំគ្នា ដូចជាត្រីត្រូវការទឹក សត្វស្លាបត្រូវការខ្យល់អាកាស រីឯមនុស្សត្រូវការដកដង្ហើម—ហេព្រើរ ១០:២៥ :
A. យើងត្រូវការមើលឃើញថាការប្រជុំមិនមែនជាសកម្មភាពយូរៗម្ដងរបស់គ្រិស្ទាននោះទេ ប៉ុន្ដែការប្រជុំគឺជាជីវិតគ្រិស្ទាន ដូចជាការបរិភោគនិងការលាងសម្អាតប្រចាំថ្ងៃគឺជាផ្នែកមួយនៃជីវិតរបស់មនុស្ស។ដូច្នេះទំាងនេះមិនមែនជាសកម្មភាពយូរៗម្ដងឡើយ តែជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់ពួកគេ ។
B. ហេព្រើរ១០:២៥និយាយថា“ឥតលែងប្រជុំគ្នាដូចជាអ្នកខ្លះធ្លាប់នោះឡើយ”។យើងត្រូវការប្រជុំគ្នាដ្បិតការប្រជុំមានសារៈសំខាន់ណាស់ចំពោះយើង ហើយយើងមិនគួរបោះបង់ការប្រជុំចោលឡើយ ។
III. “បំណងខ្លឹមសារក្នុងការប្រជុំ គ្រប់គ្នារីករាយដោយភាពឧត្តម ចំណុចកណ្តាលជារូបអង្គទ្រង់ នាំគ្នាសម្តែងព្រះគ្រិស្ដ”—(បទចម្រៀងខ្មែរលេខ ៦២៤, អង់គ្លេសលេខ ៨៦៤) ។