ដកស្រង់ពីៈ
សុភាសិត ៤:១៨ តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជា ពន្លឺដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកម្លាំង ។
ដួងអាទិត្យរះឡើងស្រស់ថ្មីរាល់តែព្រឹក។សេចក្តីសប្បុរសនិងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់គឺថ្មីរាល់តែព្រឹក។យើងគួរតែដើរតាមដួងអាទិត្យ ដើម្បីបានស្តារឡើងវិញ និងមានការចាប់ផ្តើមថ្មីរៀងរាល់ព្រឹក ។
ខ្លឹមសារ:
សុភាសិត ៤:១៨ តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជា ពន្លឺដែលកំពុងតែរះឡើង ដែលភ្លឺ កាន់តែខ្លាំងឡើង ដរាបដល់ពេញកម្លាំង ។
ទំនុកតម្កើង ១១៩:១៤៧ ទូលបង្គំ បានភ្ញាក់មុនពេលព្រលឹមស្រាង ហើយបានបន្លឺឡើងថា ទូលបង្គំ បានសង្ឃឹមដល់ព្រះបន្ទូលទ្រង់ ។
I. “តែផ្លូវរបស់មនុស្សសុចរតធៀបដូចជាពន្លឺដែលកំពុងតែរះឡើងដែលភ្លឺកាន់តែខ្លាំងឡើងដរាបដល់ពេញកម្លាំង”។យើងគួរតែដើរតាមដួងអាទិត្យ ដើម្បីបានស្តារឡើងវិញ និងមានការចាប់ផ្ដើមថ្មីរាល់តែព្រឹក—សុភាសិត ៤:១៨:
A. យើងត្រូវក្រោកឡើងជាមួយដួងអាទិត្យជារៀងរាល់ព្រឹកដ្បិតសេចក្តីសប្បុរសនិងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់គឺថ្មីរាល់តែព្រឹក—បរិទេវ ៣:២២-២៣ ។
B. យើងប្រហែលជាស្ថិតក្នុងស្ថានភាពមួយដែលពេញទៅដោយការសោកសៅប៉ុន្តែយើងអាចរីករាយដោយការបានស្តារឡើងវិញរៀងរាល់ព្រឹក—១របាក្សត្រ ១៦:១០ ។
II. ការបានស្តារឡើងវិញគឺការដែលព្រះអម្ចាស់បានប៉ះពាល់យើងសារជាថ្មីដ្បិតពេលណាដែលព្រះអម្ចាស់ប៉ះពាល់យើងយើងនឹងបានស្តារឡើងវិញ—ទំនុកតម្តើង ១១៩:១៤៧:
A. ទំនុកតម្កើងនិយាយថា“ទូលបង្គំបានភ្ញាក់មុនពេលព្រលឹមស្រាងហើយបានបន្លឺឡើង”។ការបន្លឺនៅទីនេះគឺការហៅដោយនិយាយថា “អូ ព្រះអម្ចាស់!” “ អូ ព្រះអម្ចាស់យេស៊ូ ។ អូ អម្ចាស់យេស៊ូ” ។ កាលណាយើងអំពាវនាវនាមព្រះអម្ចាស់កាន់តែច្រើន នោះយើងកាន់តែបានស្រស់ថ្មី—រ៉ូម ១០:១២ ។
B. ការបន្លឺនៅទីនេះគឺជាការអធិដ្ឋាននិងការនិយាយទៅកាន់ព្រះអម្ចាស់ ។ ការហៅបូកនិងការនិយាយទៅកាន់ព្រះអម្ចាស់ គឺប្រៀបដូចជាការដកដង្ហើមដ៏ជ្រៅរបស់មនុស្ស។ចូរបងប្អូននិយាយចេញនូវអ្វីទាំងអស់ដែលបងប្អូនមានហើយទទួលយកព្រះគុណរបស់ព្រះអម្ចាស់ចុះ—ទំនុកតម្តើង ១៤២:២ ។
C. បន្ទាប់មកយើងអាចយកមួយឬពីរខពីព្រះបន្ទូលដ៏បរិសុទ្ធដើម្បីប្រើក្នុងសេចក្តីអធិដ្ឋានរបស់យើង។ចូរកុំខ្វល់ខ្វាយចំពោះការយល់របស់បងប្អូនច្រើនពេក។ចូរយកចិត្តទុកដាក់ក្នុងការអំពាវនាវនាមព្រះអម្ចាស់ដោយការទាក់ទងនឹងព្រះអម្ចាស់ដ្បិតការនេះជួយឱ្យបងប្អូនមានការទាក់ទងដោយផ្ទាល់មានភាពស្រស់ថ្មីនិងស្និទ្ធស្នាលនិងប្រកបដោយសេចក្តីស្រឡាញ់ជាមួយព្រះអម្ចាស់—អេភេសូរ ៦:១៧ ។
III. “ព្រះយេស៊ូព្រះអង្គទ្រង់ចាប់ដួងចិត្តខ្ញុំ / ដួងចិត្តខ្ញុំត្រូវការទ្រង់គ្រប់វេលា / សូមទ្រង់ជួយខ្ញុំរួចពីវិធីសាសនា / ហើយគ្រាន់តែរស់ជាមួយទ្រង់ជានិច្ច / នៅពេលនេះខ្ញុំសម្លឹងមើលព្រះភក្រ្តទ្រង់ / ដួងចិត្តខ្ញុំពេញដោយសិរីព្រះអង្គ / សូមសោយរាជ្យនៅក្នុងដួងចិត្តរបស់ខ្ញុំ / ដោយវិញ្ញាណព្រះអង្គរួមជាតែមួយ” ។ (បទចម្រៀងខ្មែរលេខ ៨៣១, បទជាភាសាអង់គ្លេសលេខ ១១៥៩) ។