វាក្យសព្ទទី ៤៣ ព្រះចេស្ដានៃការថែរក្សារបស់ព្រះ

ដកស្រង់ពី :

១ពេត្រុស ១:៥ក គឺឱ្យយើងរាល់គ្នា ដែលព្រះចេស្ដានៃព្រះកំពុងតែថែរក្សា ដោយសារជំនឿ ។

យើងត្រូវជឿព្រះចេស្ដានៃការថែរក្សារបស់ព្រះ ។ ដើម្បីបទពិសោធការថែរក្សារបស់ព្រះ យើងត្រូវនិយាយទៅព្រះអម្ចាស់ថា “ទូលបង្គំប្រគល់ខ្លួនឱ្យទ្រង់ថែរក្សា ។ ទូលបង្គំជឿព្រះព្រះចេស្ដាថែរក្សារបស់ទ្រង់ ។

ខ្លឹមសារ :

១ពេត្រុស ១:៥ក គឺឱ្យយើងរាល់គ្នា ដែលព្រះចេស្ដានៃព្រះកំពុងតែថែរក្សា ដោយសារជំនឿ ។

២ធីម៉ូថេ ១:១២ គឺដោយហេតុនោះ បានជាខ្ញុំរងទុក្ខទាំងនេះ តែខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើ ដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ ដរាបដល់ថ្ងៃនោះឯង ។

យ៉ូស្វេ ១៤:១១ សព្វថ្ងៃនេះខ្ញុំនៅតែមានកំឡាំង ដូចក្នុងកាលដែលលោកម៉ូសេបានចាត់ខ្ញុំឱ្យទៅនោះនៅឡើយ កម្លាំងខ្ញុំឥឡូវនេះក៏ដូចជាកាលពីដើមដែរ សម្រាប់នឹងទៅច្បាំងទាំងចេញ ទៅហើយចូលមកវិញផង ។

I. ១ពេត្រុស ១:៥ និយាយពីការ “ត្រូវបានថែរក្សាដោយព្រះចេស្ដារបស់ព្រះ ដោយសារជំនឿ” :

A. យើងត្រូវតែជឿព្រះចេស្ដានៃការថែរក្សារបស់ព្រះ ។ ប្រសិនបើយើងទុកចិត្តលើទ្រង់ នោះរឿងរ៉ាវអស្ចារ្យនឹងកើតឡើង ។

B. រៀងរាល់ពេលព្រឹកនៅពេលយើងក្រោកពីដំណេកយើងគួរនិយាយទៅទ្រង់ថា“ឱព្រះជាម្ចាស់អើយអរព្រះគុណទ្រង់ចំពោះការថែរក្សាទូលបង្គំពីថ្ងៃម្សិលមិញហើយថ្ងៃនេះទ្រង់នឹងនៅតែថែរក្សាទូលបង្គំ។ទូលបង្គំមិនដឹងថានឹងមានសេចក្ដីល្បួងណាកើតមានដល់ទូលបង្គំនោះទេ ។ ហើយទូលបង្គំមិនអាចធ្វើអ្វីបានឡើយ តែទូលបង្គំជឿថា ទ្រង់នឹងថែរក្សាទូលបង្គំ” ។

II. ”កម្លាំងខ្ញុំឥឡូវនេះក៏ដូចជាកាលពីដើមដែរ សម្រាប់នឹងទៅច្បាំងទាំងចេញទៅហើយចូលមកវិញផង”—យ៉ូស្វេ ១៤:១១ :

A. នេះជាពាក្យរបស់កាលែប ។ កម្លាំងរបស់កាលែបនៅតែដដែលដូចកាលដែលគាត់និយាយជាមួយនឹងលោកម៉ូសេ ទោះបីស្ថិតក្នុងជីវិតប្រចាំថ្ងៃជាធម្មតា និងជីវិតនៅក្រោមស្ថានការណ៍តានតឹង ។

B. ទោះបី៤០ឆ្នាំកន្លងផុតទៅក៏ដោយក៏គាត់នៅតែមានកម្លាំងដូចកាលនៅពីក្មេង។ត្រង់នេះយើងមើលឃើញពីព្រះចេស្ដានៃការថែរក្សារបស់ព្រះ ។

III. ២ធីម៉ូថេ ១:១២ និយាយថា “ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើ ដែលខ្ញុំបានបានផ្ញើទុកនឹងទ្រង់ ដរាប់ដល់ថ្ងៃនោះឯង” :

A. ព្រះអម្ចាស់ទ្រង់នឹងរក្សាការពារយើង ប៉ុន្ដែយើងត្រូវប្រគល់ខ្លួនរបស់យើងទៅក្នុងព្រះហស្ថរបស់ទ្រង់ ។

B. ដើម្បីបទពិសោធការថែរក្សាការពាររបស់ព្រះអម្ចាស់ យើងត្រូវតែនិយាយទៅទ្រង់ថា “ទូលបង្គំប្រគល់ខ្លួនចំពោះការថែរក្សាការពាររបស់ទ្រង់ ហើយទូលបង្គំជឿលើព្រះចេស្ដានៃការថែរក្សាការពាររបស់ទ្រង់” ។

IV. ”ខ្ញុំមិនដឹងម្ដេចបានជាទ្រង់ផ្ដល់ ព្រះគុណមកលោះខ្លួនខ្ញុំ / ខ្ញុំមិនគួរសោះតែទ្រង់មកដល់ ប្រោសខ្ញុំឱ្យរួចបាបធំ / តែខ្ញុំបានស្គាល់ព្រះដែលខ្ញុំជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចថែរក្សា បញ្ញើដែលខ្ញុំផ្ញើទុកនឹងទ្រង់ ដរាបដល់ថ្ងៃនោះកាលណា”—(បទចម្រៀងខ្មែរលេខ ២៥៩ , អង់គ្លេសលេខ ៣៣៣) ។