វាក្យសព្ទទី៥១ ការប្រោសលោះផ្នែកផ្លូវច្បាប់

ដកស្រង់ពី :
រ៉ូម ៣:២៣-២៤ ពីព្រោះគ្រប់គ្នាបានធ្វើបាបហើយខ្វះមិនដល់សិរីល្អនៃព្រះ តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្ដីប្រោសលោះ ដែលនៅក្នុងព្រះគ្រិស្ដយេស៊ូ ។

មនុស្សបានធ្វើបាប ហើយធ្លាក់ចុះដោយដើរតាមសាតាំង ។ ដូច្នេះ មនុស្សបានបំពានលើសេចក្តីសុចរិតរបស់ព្រះ ។ គ្រប់ទាំងអស់ដែលព្រះមានព្រះហឫទ័យចង់ធ្វើ សម្រាប់មនុស្ស តម្រូវឱ្យព្រះជាម្ចាស់ប្រោសលោះមនុស្សមានបាប នាំត្រឡប់មកផ្នែកផ្លូវច្បាប់ ឱ្យស្របតាមសេចក្តីទាមទារដ៏សុចរិតរបស់ទ្រង់ ។

ខ្លឹមសា:
រ៉ូម ៣:២៣ ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ ។

២៤ តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្ដីប្រោសលោះ ដែលនៅក្នុងព្រះគ្រិស្ដយេស៊ូ ។

៥:១០ ដ្បិតកាលណាយើងជាខ្មាំងសត្រូវ បើយើងបានជាមេត្រីនឹងព្រះវិញទៅហើយ ដោយព្រះរាជបុត្រាទ្រង់សុគត ។

I. ការប្រោសលោះផ្នែកផ្លូវច្បាប់គឺជានីតិវិធីនៃសេចក្ដីសង្រ្គោះរបស់ព្រះជាម្ចាស់តាមរយៈការប្រោសលោះរបស់ព្រះគ្រិស្តសម្រាប់
សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ដើម្បីបំពេញ សេចក្តីទាមទារដ៏សុចរិតនៃច្បាប់របស់ទ្រង់ទាំងស្រុង—រ៉ូម ៣:២៤ក:

A. ការប្រោសលោះរបស់ព្រះ គឺជាប្រភេទនៃការទិញ ។ ព្រះបានទិញយើងដែលជាមនុស្សមានបាបតាមផ្លូវច្បាប់ ដោយបង់ថ្លៃព្រះលោហិតរបស់ព្រះគ្រិស្ដ ជាថ្លៃនៅលើឈើឆ្កាង—រ៉ូម ៣:២៣-២៤ ។

B. គ្រិស្ទានដ៏ត្រឹមត្រូវទាំងអស់ ទទួលស្គាល់ថា ពួកគេត្រូវបានប្រោសលោះ ដោយការបង់ថ្លៃរបស់ព្រះគ្រិស្តចំពោះពួកគេ—ខ ២៤ ។

II. យើងមិនត្រូវបានសង្រ្គោះ ឬបានសង្គ្រោះជារៀងរហូត—ហេព្រើរ ១០:១២; វិវរណៈ ៥:៦ :

A. ប្រសិនបើយើងពិតជាបានទទួលយកយញ្ញបូជារបស់ព្រះអម្ចាស់សម្រាប់អំពើបាបមួយដង ហើយប្រសិនបើយើងពិតជាបានជឿទុកចិត្តលើគុណសម្បត្តិនៃឈើឆ្កាងរបស់ទ្រង់មួយដង នោះឈើឆ្កាងរបស់ទ្រង់នឹងនិយាយសម្រាប់យើងជារៀងរហូត—១ពេត្រុស ២:២៤ក ។

B. ក្នុងពេលអនាគត នៅពេលយើងមើលឃើញឈើឆ្កាងនៅឋានសួគ៌ នោះវានឹងមិនចាស់ទៅតាមសម័យកាលឡើយ ។ ដោយហេតុនេះ សេចក្តីសង្គ្រោះដែលយើងបានទទួល នឹងមិនក្លាយជារូបសំណាកតាមពេលវេលានោះទេ—ហេព្រើរ ១០:១៩-២០; វិវរណៈ ៥: ៦ ។

C. នៅពេលអស់កល្បជានិច្ចយើងនឹងមើលឃើញព្រះដោយការលាតត្រដាងសិរីល្អនៃឈើឆ្កាងចំពោះយើងបន្តិចម្តងៗ។ ឱព្រះអម្ចាស់អើយ សូមបង្រៀនយើងរាល់គ្នា អំពីភាពស្រស់ថ្មីដ៏អស់កល្បនៃឈើឆ្កាង!—កាឡាទី ៦:១៤ ។

III. “ទ្រង់បានប្រោះលោះខ្ញុំទិញខ្ញុំដោយព្រះលោហិតទោះយើងជាមនុស្សមានបាបបើជឿក្នុងទ្រង់ពិតនេះជាការសន្យាដែលយើងអាចជឿទុកចិត្ត នឹងបានព្រះគុណ អត់ទោសពីព្រះដ៏វិសិដ្ឋ”—(បទចម្រៀងខ្មែរលេខ ៣៤,បទអង់គ្លេសលេខ ៣៩) ។