Uncategorized

វាក្យសព្ទទី ៦៣ ព័ន្ធកិច្ចនៃយុគសម័យ

ដកស្រង់ពី : អេភេសូរ ៤:១២ ប្រយោជន៍នឹងនាំឱ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើងសម្រាប់ធ្វើការងារនៃព័ន្ធកិច្ចហើយនិងស្អាងរូបកាយព្រះគ្រិស្ដឡើង ។ នៅគ្រប់យុគសម័យ ព្រះអម្ចាស់មានការពិសេសដែលទ្រង់ចង់បំពេញសម្រេច នោះគឺព័ន្ធកិច្ចនៃយុគសម័យនោះ ។ យើងទាំងអស់គ្នានៅក្នុងនិមិត្តនៃយុគសម័យនេះ យើងត្រូវដើរតាមនិមិត្តនេះជានិច្ច ។ ខ្លឹមសារ : អេភេសូរ ៤:១២ ប្រយោជន៍នឹងនាំឱ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សម្រាប់ធ្វើការងារព័ន្ធកិច្ច ហើយនិងកសាងរូបកាយព្រះគ្រិស្ដឡើង ។ ១ធីម៉ូថេ ៤:៦ ព្រះបន្ទូលនៃសេចក្ដីជំនឿ និង សេចក្ដីបង្រៀនដ៏ល្អបានចិញ្ចឹមអ្នក ដោយអ្នកបានកាន់តាមស្មោះចំពោះមែន ។ I. នៅគ្រប់យុគសម័យ ព្រះអម្ចាស់តែមានការពិសេសដែលទ្រង់ចង់បំពេញសម្រេច ។ ទ្រង់មានការស្ដារឡើងវិញនិងការងាររបស់ទ្រង់ផ្ទាល់ ហើយការស្ដារឡើងវិញ និងការងារដ៏ពិសេសដែលទ្រង់ធ្វើនៅក្នុងយុគសម័យនីមួយៗ នោះគឺជាព័ន្ធកិច្ចនៃយុគសម័យនោះ—ប្រៀបធៀបនឹង លោកុប្បត្តិ ៦:១៣-១៤; ២ពង្សាវតារក្សត្រ ២:២-១៥ : A. នៅក្នុងសញ្ញាចាស់មានព័ន្ធកិច្ចនៃយុគសម័យរបស់ណូអេ គឺកសាងទូក ហើយព័ន្ធកិច្ចនៃយុគសម័យរបស់ម៉ូសេ គឺត្រូវកសាងរោងឱបោសថ ហើយនិងព័ន្ធកិច្ចនៃយុគសម័យរបស់ដាវិឌ និងសាឡូម៉ូន គឺត្រូវកសាងព្រះវិហារ—លោកុប្បត្តិ ៦:១៤-១៦ ។ B. នៅក្នុងសញ្ញាថ្មី មានព័ន្ធកិច្ចរបស់ព្រះអម្ចាស់ គឺត្រូវកសាងរូបកាយរបស់ព្រះគ្រិស្ដ …

វាក្យសព្ទទី ៦៣ ព័ន្ធកិច្ចនៃយុគសម័យ Read More »

វាក្យសព្ទទី ១០០ ការរួមបញ្ចូលនៃរូបកាយព្រះគ្រិស្

ដកស្រង់ពី : ១កូរិនថូស ១២:២៤ តែអវយវៈណារបស់យើងដែលល្អមើល នោះមិនត្រូវការអ្វីទេ ដូច្នេះ ព្រះទ្រង់បានផ្សំរូបកាយ ព្រមទាំងប្រទានឱ្យអវយវៈណាដែលខ្វះ បានប្រសើរលើសជាងទៅទៀត ។ បានរួមបញ្ចូល (បានផ្សំ) បង្កប់ន័យពីការបាត់បង់នៃភាពខុសៗគ្នា ព្រះបានរួមបញ្ចូលពួកអ្នកជឿទាំងអស់ ។ ដូច្នេះ ពួកអ្នកដែលមិនល្អមើលចែករំលែកភាពសមសួនជាមួយពួកអ្នកដែលល្អមើល ហើយពួកអ្នកខ្លាំងជាងចិញ្ចឹម និងផ្គត់ផ្គង់ពួកអ្នកខ្សោយជាង ។ បន្ទាប់មកទើបយើងមានរូបកាយ ។ ខ្លឹមសារ: ១កូរិនថូស ១២:២៤ តែអវយវៈណារបស់យើងដែលល្អមើល នោះមិនត្រូវការអ្វីទេ ដូច្នេះ ព្រះទ្រង់បានផ្សំរូបកាយ ព្រមទាំងប្រទានឱ្យអវយវៈណាដែលខ្វះ បានប្រសើរលើសជាងទៅទៀត ។ ១០:១៧ ដ្បិតដែលមាននំប៉័ងតែ១ដុំនោះយ៉ាងណា ចំណែកពួកយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែ១យ៉ាងនោះដែរ ពីព្រោះយើងទាំងអស់គ្នាទទួលទានពីដុំនំប៉័ងតែមួយនោះឯង ។ I. ក្នុងនាមជារូបកាយដ៏រស់ការកសាងពួកបរិសុទ្ធឡើងគឺត្រូវបានបំពេញសម្រេចដោយគ្រប់អវយរៈទាំងអស់បានរួមបញ្ចូលគ្នាទៅវិញទៅមក—១កូរិនថូស ១០:១៧ : A. គ្រាប់ជាច្រើនទាំងអស់សុទ្ធតែក្លាយជានំបុ័ងតែមួយដុំតាមរយៈគ្រាប់ទាំងអស់បានបំបែកទៅជាបំណែកតូចៗ កិនឱ្យទៅជាម្សៅម៉ត់ ហើយបន្ទាប់មករួមបញ្ចូលជាមួយគ្នា ដើម្បីឱ្យបានក្លាយជានំបុ័ងតែមួយដុំ—យ៉ូហាន ១២:២៤ ។ B. ក្រុមជំនុំ គឺជានំបុ័ងមួយដុំ ជានំមួយដុំ ដែលធ្វើពីម្សៅម៉ត់ …

វាក្យសព្ទទី ១០០ ការរួមបញ្ចូលនៃរូបកាយព្រះគ្រិស្ Read More »

៩៩ ការចូលរួមនៅក្នុងការប្រជុំធំៗ និងការហ្វឹកហ្វឺនទាំងឡាយ

ដកស្រង់ពី: អេភេសូរ ៤:១២ ប្រយោជន៍នឹងនាំឱ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សម្រាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រិស្តឡើង ។ យើងត្រូវការការប្រជុំធំៗតាមកាលកំណត់ដើម្បីជំរុញនិងលើកទឹកចិត្តដល់ពួកបរិសុទ្ធហើយនិងដើម្បីបើកភ្នែកពួកអ្នកដែលមានចិត្ត ស្វែងរក។យើងក៏ត្រូវតែបានហ្វឹកហ្វឺនផងដែរប្រយោជន៍ឱ្យយើងអាចចម្រើនធំនៅក្នុងជីវិតដើម្បីក្លាយជាមនុស្សមានជំនាញនៅក្នុងមុខងារប្រើការ និងមានប្រយោជន៍កាន់តែច្រើននៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ។ ខ្លឹមសារ : អេភេសូរ ៤:១១-១២ ហើយទ្រង់បានប្រទានឱ្យអ្នកខ្លះបានធ្វើជាសាវក ខ្លះជាគ្រូអធិប្បាយ ខ្លះជាគ្រូផ្សាយដំណឹងល្អ ខ្លះជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន ។ ប្រយោជន៍នឹងនាំឱ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សម្រាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រិស្តឡើង ។ I. “ប្រយោជន៍នឹងនាំឱ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សម្រាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រិស្តឡើង”—អេភេសូរ៤:១២ : A. ការធ្វើឱ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើងគឺជាការធ្វើឱ្យគាត់ពេញបរិបូរណ៌ធ្វើឱ្យគាត់បានប្រដាប់ខ្លួននិងធ្វើឱ្យគាត់បានរៀបគ្រប់ប្រដាប់ ។ B. យើងដែលជាពួកអ្នកជឿត្រូវតែបានគ្រប់លក្ខណ៍ឡើងដើម្បីមានមុខងារប្រើការនៅក្នុងរូបកាយរបស់ព្រះគ្រិស្តរហូតដល់ការកសាងឡើងនៃរូបកាយរបស់ព្រះគ្រិស្ត—ខ១២ ។ II. នៅក្នុងចលនាថ្មីរបស់ព្រះអម្ចាស់នៅក្នុងក្រុមជំនុំយើងត្រូវការការប្រជុំធំៗតាមកាលកំណត់ដ្បិតការជួបជុំប្រភេទនេះជំរុញនិងលើកទឹកចិត្តដល់ពួកបរិសុទ្ធ—កិច្ចការ ២:៤០-៤១ : A. ការប្រជុំធំៗជំរុញនិងលើកទឹកចិត្តដល់ពួកបរិសុទ្ធ ។ ការនេះនឹងបើកភ្នែកពួកអ្នកមានចិត្តស្វែងរកឱ្យមើលឃើញអ្វីមួយបន្ថែមទៀត ។ B. ពួកគេត្រូវបានប្រដាប់ខ្លួនដើម្បីទ្របន្ទុកកាន់តែច្រើនសម្រាប់ព្រះអម្ចាស់ហើយពួកគេនឹងទទួលបានទស្សនៈនៃចលនារបស់ព្រះអម្ចាស់កាន់តែទូលំទូលាយ ។ III. យើងត្រូវតែបានហ្វឹកហ្វឺនសម្រាប់ការអនុវត្តន៍ជីវិតក្រុមជំនុំដើម្បីឱ្យមានប្រយោជន៍កាន់តែច្រើននៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់—អេភេសូរ ៤:១១-១២ : A. ការបានហ្វឹកហ្វឺនគឺការមានការផ្គត់ផ្គង់ដ៏បរិបូរណ៌នៃព្រះគ្រិស្តបានចែកចាយដល់យើងដើម្បីឱ្យយើងអាចចម្រើនធំ—កូល៉ុស ២:១៩ …

៩៩ ការចូលរួមនៅក្នុងការប្រជុំធំៗ និងការហ្វឹកហ្វឺនទាំងឡាយ Read More »

វាក្យសព្ទទី ៩៨ ការថ្វាយទ្រព្យសម្បត្

ដកស្រង់ពី: កិច្ចការ ២០:៣៥ ហើយនឹងនឹកចាំពីព្រះបន្ទូលនៃព្រះអម្ចាស់យេស៊ូ ដែលទ្រង់មានបន្ទូលថា ដែលឱ្យ នោះបានពរជាជាងទទួល ។ វិធីដែលដ៏ល្អបំផុតដើម្បីទទួលបានពរខាងសំភារៈបរិបូរពីព្រះនោះគឺឱ្យ។ការឱ្យគឺមានពរជាងទទួល។ប្រសិនបើយើងពិតជាថ្វាយគ្រប់ទាំងអស់ទៅចំពោះព្រះ នូវអ្វីដែលជារបស់ទ្រង់ នោះព្រះជាម្ចាស់នឹងចាក់ព្រះពរដល់យើងជាមិនខាន ។ ទ្រង់នឹងវាល់មកឱ្យយើងវិញ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឱ្យហៀរ នឹងយកមកដាក់បំពេញចិត្តយើងផង ។ ខ្លឹមសារ: លូកា ៦:៣៨ ចូរឱ្យទៅគេ នោះនឹងបានឱ្យមកអ្នកដែរ គេនឹងវាល់ឱ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឱ្យហៀរ នឹងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឱ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឱ្យគេ ។ កិច្ចការ ២០:៣៥ ហើយនឹងនឹកចាំពីព្រះបន្ទូលនៃព្រះអម្ចាស់យេស៊ូ ដែលទ្រង់មានបន្ទូលថា ដែលឱ្យ នោះបានពរជាជាងទទួល ។ I. “ចូរឱ្យទៅគេ នោះនឹងបានឱ្យមកអ្នកដែរ គេនឹងវាល់ឱ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឱ្យហៀរ នឹងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឱ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឱ្យគេ”—លូកា ៦:៣៨ : A. នេះជាសេចក្តីសន្យាដែលបានមានបន្ទូលចេញពីព្រះឱស្ឋព្រះមកប្រសិនបើយើងស្ម័គ្រចិត្តចែកទ្រព្យសម្បត្តិរបស់យើង ចំពោះតម្រូវការសម្រាប់ជាផលប្រយោជន៍របស់ព្រះ នោះទ្រង់នឹងប្រទានមកយើងវិញជាទីពេញចិត្តផង ។ …

វាក្យសព្ទទី ៩៨ ការថ្វាយទ្រព្យសម្បត្ Read More »

វាក្យសព្ទទី ៩៧ ការប្រជុំអធិប្បាយ

  ដកស្រង់ពីៈ ១កូរិនថូស ១៤:៣១ ដ្បិតអ្នករាល់គ្នាមានច្បាប់នឹងអធិប្បាយបានទាំងអស់គ្នា តែត្រូវ សម្តែងម្នាក់ម្តងៗ ដើម្បីឱ្យគ្រប់គ្នាបានរៀនតាម ហើយឱ្យគ្រប់គ្នាបានសេចក្តីទូន្មានដែរ ។ ការអធិប្បាយ គឺការនិយាយសម្រាប់ព្រះគ្រិស្ត និងជាការនិយាយព្រះគ្រិស្តចេញ ដើម្បីចែកចាយព្រះគ្រិស្តទៅដល់មនុស្ស ។ ពួកអ្នកជឿទាំងអស់មានសមត្ថភាពអធិប្បាយ បន្ទាប់មកអ្នកទាំងអស់គ្នា នឹងរៀនតាម ហើយឱ្យគ្រប់គ្នាបានសេចក្តីទូន្មានដែរ នោះលទ្ធផលគឺថា អ្នកទាំងអស់គ្នា នឹងត្រូវបានផ្គត់ផ្គង់ រីឯក្រុមជំនុំនឹងត្រូវបានកសាងឡើង ។ ខ្លឹមសារ : ១កូរិនថូស ១៤:៣១ ដ្បិតអ្នករាល់គ្នាមានច្បាប់នឹងអធិប្បាយបានទាំងអស់គ្នា តែត្រូវសម្តែងម្នាក់ម្តងៗ ដើម្បីឱ្យគ្រប់គ្នាបានរៀនតាម ហើយឱ្យគ្រប់គ្នាបានសេចក្តីទូន្មានដែរ ។ ២៦ កាលណាអ្នករាល់គ្នាប្រជុំ នោះគ្រប់គ្នាមានទំនុកតម្តើង មានសេចក្តីបង្រៀន មានសេចក្តីបើកសម្តែង មាននិយាយភាសាដទៃ មានសេចក្តីបកប្រែដែរ ត្រូវឱ្យធ្វើការទាំងអស់សម្រាប់នឹងស្អាងចិត្តឡើង ។ I. ការអធិប្បាយ គឺជាការនិយាយសម្រាប់ព្រះគ្រិស្ត និងនិយាយព្រះគ្រិស្ដចេញ ដោយការបម្រើ និងការចែកចាយព្រះគ្រិស្តទៅដល់មនុស្ស—១កូរិនថូស ១៤:៣-៤ : A. មធ្យោបាយដ៏ល្អបំផុតដើម្បីការកសាងក្រុមជំនុំគឺការអធិប្បាយ នោះគឺការនិយាយសម្រាប់ព្រះគ្រិស្ត និងការនិយាយព្រះគ្រិស្តចេញ ដោយការបម្រើ …

វាក្យសព្ទទី ៩៧ ការប្រជុំអធិប្បាយ Read More »

វាក្យសព្ទទី ៩៦ ការប្រជុំតុព្រះអម្ចាស់

ដកស្រង់ពី: ១កូរិនថូស ១១:២៣-២៥ ព្រះអម្ចាស់យេស៊ូ…បានយកនំបុ័ង…ក៏កាច់នំបុ័ង ដោយបន្ទូលថា ចូរយកពិសាចុះ នេះជារូបកាយខ្ញុំ…នោះទ្រង់ក៏យកពែងបែបដូច្នោះដែរ ដោយបន្ទូលថា ពែងនេះ ជាសញ្ញាថ្មី ដោយនូវឈាមខ្ញុំ…ចូរធ្វើដូច្នេះរាល់វេលាណា ដែលផឹក ទុកជាសេចក្តីរំព្ញកដល់ខ្ញុំ ។ ការប្រជុំដែលសំខាន់ជាងគេបំផុត គឺការប្រជុំតុព្រះអម្ចាស់ ដែលជាការប្រជុំតែមួយគត់ ដែលអាចឱ្យយើងថ្វាយការរំព្ញកដល់ទ្រង់ ។ គ្រប់ពេលដែលយើងរំព្ញកពីទ្រង់ សូមឱ្យយើងបរិភោគ ផឹក និងទទួលអំណរទ្រង់ ។ ខ្លឹមសារ: ១កូរិនថូស ១១:២៣-២៥ ព្រះអម្ចាស់យេស៊ូ…បានយកនំបុ័ង…ក៏កាច់នំបុ័ង ដោយបន្ទូលថា ចូរយកពិសាចុះ នេះជារូបកាយខ្ញុំ…នោះទ្រង់ក៏យកពែងបែបដូច្នោះដែរ ដោយបន្ទូលថា ពែងនេះ ជាសញ្ញាថ្មី ដោយនូវឈាមខ្ញុំ…ចូរធ្វើដូច្នេះរាល់វេលាណា ដែលផឹក ទុកជាសេចក្តីរំព្ញកដល់ខ្ញុំ ។ I. ការប្រជុំដែលសំខាន់ជាងគេបំផុត គឺការប្រជុំតុព្រះអម្ចាស់—១កូរិនថូស ១១:២៣-២៥; កិច្ចការ ២:៤១-៤២ : A. ការប្រជុំតុព្រះអម្ចាស់ គឺជាការប្រជុំតែមួយគត់ ដែលអាចឱ្យយើងថ្វាយការអរព្រះគុណ ការសរសើរ ការថ្វាយបង្គំ និងការរំព្ញកពីព្រះអម្ចាស់ទ្រង់ផ្ទាល់ ។ គ្មានអ្វីដែលសំខាន់ជាងការនេះឡើយ—១កូរិនថូស ១១:២៣-២៥ …

វាក្យសព្ទទី ៩៦ ការប្រជុំតុព្រះអម្ចាស់ Read More »

វាក្យសព្ទទី៩៥ ការប្រជុំក្រុម

ដកស្រង់ពី : ហេព្រើរ ១០:២៤-២៥ ហើយត្រូវឱ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹង បណ្ដាលឱ្យមានសេចក្ដីស្រឡាញ់ ហើយឱ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ។ ការប្រជុំក្រុម គឺជាការប្រជុំគ្នាទៅវិញទៅមក ដែលមានពួកបរិសុទ្ធទាំងអស់ចូលរួម ។ នៅពេលយើងមកជាមួយគ្នានៅក្នុងការប្រជុំក្រុម យើងបណ្តាល (ជំរុញ) និងកម្លាចិត្តគ្នាទៅវិញទៅមក ។ យើងគួរតែចែករំលែកសេចក្តីអំណររបស់យើង ក៏ដូចជាការរងទុក្ខរបស់យើងដែរ ។ ខ្លឹមសារ: ហេព្រើរ ១០:២៤-២៥ ហើយត្រូវឱ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹង បណ្ដាលឱ្យមានសេចក្ដីស្រឡាញ់ ហើយឱ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឱ្យកម្លាចិត្តគ្នាវិញ ។ កិច្ចការ ២:៤៦ រាល់តែថ្ងៃ គេនៅតែព្យាយាមក្នុងព្រះវិហារ ដោយមានចិត្តព្រមព្រៀងគ្នា ឯកាលនៅផ្ទះ ក៏កាច់នំប៉័ង ហើយបរិភោគអាហារ ដោយអំណរ នឹងចិត្តស្មោះត្រង់ ។ I. ការប្រជុំក្រុម គឺជាខ្សែជីវិតនៃផ្លូវដែលព្រះបានកំណត់ទុក—ហេព្រើរ ១០:២៥; កិច្ចការ ២:៤៦: A. ការប្រជុំក្រុម គឺជាការប្រជុំផ្ទាល់ខ្លួនរបស់យើង និងជាខ្សែជីវិតនៃផ្លូវដែលព្រះបានកំណត់ទុក—ហេព្រើរ ១០:២៤-២៥ …

វាក្យសព្ទទី៩៥ ការប្រជុំក្រុម Read More »