Comfort in Trials-Khmer (12)

កម្សាន្តចិត្តនៅក្នុងការសាកល្បង សូរសម្លេងនៃជ័យជម្នះ ()
ព្រះអង្គជាសេចក្តីសង្រ្គោះរបស់យើង
ជាអ្នកខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ

អស១២:២ មើលព្រះជាម្ចាស់ជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ/ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ/ ពីព្រោះព្រះដ៏ជាព្រះ‌យេហូវ៉ាទ្រង់ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ/ គឺទ្រង់ដែលបានសង្គ្រោះខ្ញុំ

ព្រះជាម្ចាស់ជាសេចក្តីសង្រ្គោះរបស់យើង

ពាក្យសំខាន់សង្កត់ធ្ងន់ ក្នុងព្រះគម្ពីរអេសាយ ១២ គឺជាសេចក្តីសង្រ្គោះ។ព្រះជាម្ចាស់ជាសេចក្តីសង្គ្រោះរបស់យើង ហើយព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាកម្លាំង ហើយជាបទចម្រៀងរបស់យើង។ ទាំងកម្លាំងនិងបទចម្រៀងទាំង២នេះចង្អុលបង្ហាញពីបទពិសោធន៍។ នៅពេលដែលយើងបានបទពិសោធន៍ព្រះជាម្ចាស់ជាសេចក្តីសង្គ្រោះ នោះសេចក្តីសង្រ្គោះនេះនឹងក្លាយជាកម្លាំងរបស់យើង ហើយចុងក្រោយវានឹងទៅជាបទចម្រៀងនិងការសរសើរតម្កើងរបស់យើង។ កម្លាំងនិងបទចម្រៀង គឺជាការបទពិសោធន៍នៃសេចក្តីសង្គ្រោះ។ នៅក្នុងបទពិសោធន៍របស់យើង ព្រះជាម្ចាស់របស់យើងគឺជា(Jah “យេ” ជាអក្សរកាត់នៃពាក្យព្រះយេហូវ៉ាមានន័យថាទ្រង់ជាកម្លាំងនៃខ្ញុំហើយជាទំនុកដែលខ្ញុំច្រៀងផង)យេ និងព្រះដ៏ជាព្រះយេហូវ៉ា។ នៅក្នុងសញ្ញាថ្មី ព្រះរបស់យើងត្រូវបានហៅថាយេស៊ូ និងព្រះគ្រិស្ត។ ព្រះអង្គ គឺជាព្រះអម្ចាស់យេស៊ូគ្រិស្ត។ នៅពេលដែលយើងអំពាវនាវរកព្រះអង្គ យើងអាចហៅតាមរបៀបដ៏ស្និទ្ឋស្នាលថា “ព្រះអម្ចាស់យេស៊ូគ្រិស្តនៃទូលបង្គំអើយ”។ជូនកាលយើងអាចសម្តែងចេញនូវការនេះ តាមរបៀបដ៏ផ្អែមល្ហែមដោយនិយាយថា“ព្រះអម្ចាស់យេស៊ូគ្រិស្តជាទីស្រលាញ់របស់ទូលបង្គំអើយ” ។ (Jah) យេ ព្រះដ៏ជាព្រះយេហូវ៉ានៅក្នុងសញ្ញាថ្មី គឺជាព្រះអម្ចាស់យេស៊ូគ្រិស្តរបស់ យើង។ (មេរៀនសិក្សាជីវិតកណ្ឌគម្ពីរអេសាយ មេរៀនទី៤០)។

នៅពេលយើងមានព្រះអម្ចាស់គ្មានសេចក្តីភ័យខ្លាចណាឡើយ

សេចក្តីភ័យខ្លាច គឺជារឿងរ៉ាវដែលមនុស្សមិនអាចជៀសផុត វាជាការរងទុក្ខដែលមនុស្សពិតជាពិបាកយកឈ្នះ។ តើអ្នកណារស់ដោយគ្មានសេចក្តីភ័យខ្លាច? តើអ្នកណាអាចយកឈ្នះសេចក្តីភ័យខ្លាច? អ្នកខ្លះខ្លាចជម្ងឺ អ្នកខ្លះខ្លាចសេចក្តីស្លាប់ អ្នកខ្លះខ្លាចបរាជ័យក្នុងការសិក្សា អ្នកខ្លះខ្លាចបាត់បង់លុយនៅក្នុងជំនួញ ហើយអ្នកខ្លះខ្លាចកូនៗរបស់ពួកគេក្លាយជាក្មេងមិនល្អ។ បើសិនបើមនុស្សម្នាក់មិនខ្លាចនូវរឿងរ៉ាវមួយ គាត់នឹងខ្លាចរឿងរ៉ាវផ្សេងមួយទៀត។ គាត់ភ័យខ្លាចនៃជីវិតនេះ ហើយក៏ភ័យខ្លាចនៅបន្ទាប់ទៀត។ មនុស្សដែលភ័យខ្លាចរឿងរ៉ាវជាច្រើននៅពេលបច្ចុប្បន្ននិងនៅអនាគតពីព្រោះពួកគេបាត់បង់ព្រះ។ ព្រះគឺជាអ្នកគាំពាររបស់មនុស្ស ព្រះអង្គគឺជាមួយអង្គដែលពួកគេអាចពឹងលើ។ដោយគ្មានព្រះ មនុស្សគ្មានការគាំពារនិងគ្មានអ្វីពឹងលើ ដូច្នេះពួកគេស្គាល់តែសេចក្តីភ័យខ្លាច។ ប៉ុន្តែពួកអ្នកដែលបានសង្រ្គោះ មានព្រះជាអ្នកជំនួយនិងជាសេចក្តីសង្រ្គោះ ដូច្នេះពួកគេអាចយកឈ្នះសេចក្តីភ័យខ្លាច។ តាំងតែពីព្រះជាជំនួយរបស់យើង តើអ្វីដែលយើងគួរខ្លាច? តាំងតែពីព្រះជាសេចក្តីសង្រ្គោះរបស់យើង តើយើងត្រូវខ្លាចអ្នកណា? ពេលយើងមានព្រះ យើងគ្មានសេចក្តីភ័យខ្លាចទេ។ (សៀវភៅព័ន្ធកិច្ចរបស់បងប្អូនលីឆ្នាំ ១៩៣២-១៩៤៩ ខ្សែទី៣ “សេចក្តីពិតសំខាន់នៅក្នុង ព្រះគម្ពីរខ្សែទី១ ប្រធានបទទី១៣)

អស់អ្នកដែលជឿទុកចិត្តនៅក្នុងព្រះ កំពុងលោតឡើងលើកំពូលភ្នំ

ហាបាគុក៣:១៩ និយាយថា“ព្រះ‌យេហូវ៉ា គឺជាព្រះ‌អម្ចាស់ទ្រង់ជាកម្លាំងខ្ញុំ ទ្រង់នឹងធ្វើឲ្យជើងនៃខ្ញុំបានលឿន ដូចជាជើងឈ្លូស ហើយឲ្យខ្ញុំដើរនៅលើទីខ្ពស់របស់ខ្ញុំ”។ អស់អ្នកដែលជឿទុកចិត្តនៅក្នុងព្រះ មិនមែនដើរនៅតាមជ្រលងភ្នំទេ ប៉ុន្តែដើរនៅលើកំពូលភ្នំ។ ប្រសិនបើបងប្អូនមិនដឹងពីរបៀបហ្វឹកហាត់សេចក្តីជំនឿក្នុងព្រះ នៅពេលដែលបងប្អូននៅក្នុងស្ថានការណ៍អស់សង្ឃឹម នៅពេលនោះបងប្អូននឹងរអិលចូលទៅក្នុងជ្រលងភ្នំ។ បងប្អូននឹងមិនដែលដើរឬលោតកញ្ឆេងនៅលើភ្នំឡើយ។ មានតែពួកអ្នកដែលជឿទុកចិត្តនៅក្នុងព្រះប៉ុណ្ណោះ នៅពេលដែលពួកគេនៅក្នុងស្ថានការណ៍អស់សង្ឃឹមអាចឡើងលើកំពូលភ្នំបាន។ មនុស្សប្រហែលជានិយាយថា” មើល! ដើមល្វាមិនចេញផ្កា ដើមទំពាំងបាយជូរមិនបង្កើតផលផ្លែ ដើមអូលីវនឿយហត់ឥតប្រយោជន៍ ស្រែមិនផ្តល់ឲ្យនូវស្បៀង ហ្វូងសត្វត្រូវបានកាត់ចេញពីក្រោល ហើយគ្មានពួកស្មៅនៅក្នុងរោង។ អូរ ស្ថានការណ៍គឺអស់សង្ឃឹម ហើយយើងគឺត្រូវចប់!” នៅពេលបងប្អូនឮការនេះ បងប្អូនគួរនិយាយថា “សរសើរតម្កើងព្រះអម្ចាស់! ឥឡូវនេះគឺជាពេលសម្រាប់ទូលបង្គំជឿទុកចិត្តក្នុងទ្រង់”។ បើសិនជាបងប្អូនគឺដូច្នេះ នោះបងប្អូននឹងមិនបាក់ទឹកចិត្តឡើយ។ ជាងនេះទៅទៀត បងប្អូននឹងលោតហើយលោតកញ្ឆេងដូចជាក្តាន់ញីនៅ លើភ្នំ។ (មេរៀនសិក្សាជីវិតកណ្ឌគម្ពីរលោបត្តិមេរៀនទី៨៥)

ការអធិដ្ឋាន

ព្រះអម្ចាស់យេស៊ូអើយ សរសើរតម្កើងព្រះអង្គ! ព្រះអង្គគឺជាសេចក្តីសង្រ្គោះរបស់ទូលបង្គំ ជាកម្លាំងនិងជាបទភ្លេងរបស់ទូលបង្គំ។ព្រះអង្គ គឺជាការការពារនិងការពឹកផ្អែករបស់ទូលបង្គំ។ ទូលបង្គំនឹងពឹកផ្អែកលើទ្រង់និងអំពាវនាវរកព្រះនាមទ្រង់។ ឱ ព្រះអម្ចាស់អើយ ទូលបង្គំគ្មានសេចក្តីភ័យខ្លាចសោះនៅក្នុងទ្រង់។ ឥឡូវ គឺជាពេលដែលទូលបង្គំពឹកផ្អែកនៅក្នុងទ្រង់។ នាំទូលបង្គំដើរនិងលោតនៅលើកំពូលភ្នំផង! ។