Comfort in Trials-Khmer (14)

កម្សាន្តចិត្តនៅក្នុងការសាកល្បង
ដំណឹងល្អនៃនគរ
(២)
ការផ្សាយដំណឹងល្អ ទោះត្រូវពេល( រដូវ ) ឬខុសក្តី

២ធីម៉ូថេ៤:២ ចូរឱ្យអ្នកផ្សាយព្រះ‌បន្ទូលចុះហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តី ចូររំឭកគេឱ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្តគេ ដោយចិត្តអត់‌ធ្មត់ និងសេចក្ដីប្រៀនប្រដៅគ្រប់យ៉ាង។

ជីវិតដែលនៅក្នុងយើង គឺជាជីវិតផ្សាយដំណឹងល្អ

ជីវិតនៅក្នុងយើង គឺមិនគ្រាន់តែជាជីវិតដ៏បរិសុទ្ធ ជីវិតប្រកបដោយសេចក្តីស្រឡាញ់ និងជីវិតរាបសាប៉ុណ្ណោះទេ តែវាក៏ជាជីវិតផ្សាយដំណឹងល្អផងដែរ។ ប្រសិនបើ យើងសាកល្បងមិនផ្សាយដំណឹងល្អ នោះយើងនឹងមានអារម្មណ៍មិនស្រួល និងមិនសប្បាយចិត្ត ។ ផ្ទុយទៅវិញ នៅពេលដែលយើងផ្សាយដំណឹងល្អ យើងនឹងមានអារម្មណ៍ថារីករាយ និងធូរស្រាល ពីព្រោះយើងកំពុងធ្វើតាមនិស្ស័យនៃជីវិតនៅខាងក្នុងយើង ។ ប្រសិនបើ យើងចង់ចម្រើនធំឡើង យើងត្រូវតែអនុញ្ញាតឱ្យជីវិតខាងក្នុងចម្រើនឡើង ដើម្បីឲ្យបុគ្គលិកលក្ខណៈនិងមុខងារនៃជីវិតនេះ អាចសម្ដែងចេញមកដោយសេរី។ នៅពេលដែលយើងអនុញ្ញាតឱ្យជីវិតនេះចម្រើនឡើង និង ត្រូវបានសម្តែងចេញមក យើងនឹងផ្សព្វផ្សាយដំណឹងល្អជាស្វ័យប្រវត្តិ។

ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្សាយដំណឹងល្អ ទោះត្រូវពេល( រដូវ ) ឬខុសក្តី

ប៉ុលបានប្រាប់ធីម៉ូថេថា “ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តី ចូររំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្តគេ ដោយចិត្តអត់ធ្មត់ និងសេចក្តីប្រៀនប្រដៅគ្រប់យ៉ាង” (២ធីម៉ូថេ ៤: ២) ។ យើងមិនគួរនិយាយថា ឥឡូវជារដូវរងារ ហើយយើងត្រូវរង់ចាំនិទាឃរដូវ ទើបអាចសាបព្រោះគ្រាប់ពូជបាន។ ផ្ទុយទៅវិញយើងជាកសិករដ៏ពិសេស។ ចំពោះយើង រាល់ថ្ងៃគឺយើងសាបព្រោះនិងច្រូតកាត់។“តាមរដូវ”គឺជាពេលដែលយើងមានឱកាស “ផុតរដូវ” គឺជាពេលដែលយើងគ្មានឱកាស។ ទោះបីយើងមានឱកាសឬអត់ យើងត្រូវតែត្រៀមខ្លួនជាស្រេច។ “ត្រៀមខ្លួនជាស្រេច” មានន័យថា ជាការបន្ទាន់ យកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន។ យើងអាចប្រៀបធៀបការត្រៀមខ្លួនជាស្រេចនេះ ទៅនឹងការឆុងតែ ឬឆុងកាហ្វេជាប្រភេទធ្វើភ្លាមបានភ្លាម។ នៅពេលណាដែលយើងចង់ផឹកតែឬកាហ្វេប្រភេទនេះ វាអាចរួចជាស្រេចភ្លាមៗ ។ យើងត្រូវធ្វើជាអ្នកផ្សាយដំណឹងល្អដ៏ទាន់សភាពការ ហើយត្រៀមខ្លួនជាស្រេច ដោយមិនចាំបាច់មានការរៀបចំ ។ យើងគួរតែត្រៀមខ្លួនជាស្រេចគ្រប់ពេលនិងគ្រប់ទីកន្លែង។ យើងបានត្រៀមរួចរាល់នៅផ្សារទំនើប ស្ថានីយ៍ឡានក្រុង ការិយាល័យ និងថ្នាក់រៀន។ គ្រប់ទីកន្លែង គឺជាកន្លែងដែលត្រឹមត្រូវរាល់ពេលគឺជាពេលវេលាដ៏ត្រឹមត្រូវ ហើយមនុស្សគ្រប់គ្នា គឺជាមនុស្សត្រឹមត្រូវ។ យើងត្រូវតែទាន់សភាពការណ៍ត្រៀមខ្លួនជាស្រេច មានចិត្តអន្ទះសា និងយក ចិត្តទុកដាក់ ទោះត្រូវពេល( រដូវ ) ឬខុសក្តី។

ការដំណើរជីវិតដំណឹងល្អដ៏ប្រក្រតី និងជាប្រចាំថ្ងៃ
ដើម្បីបង្កើតផលផ្លែជារៀងរាល់ឆ្នាំ

យើងគួរតែយកចិត្តទុកដាក់តែថ្ងៃនេះ មិនមែនថ្ងៃស្អែកទេ។ ប្រហែលជានៅល្ងាចនេះ យើងនឹងជួបសាច់ញាតិម្នាក់របស់យើង។ បន្ទាប់មកយើងគួរតែចំណាយពេលខ្លះមើលថែរគាត់។ នេះគឺជាការដំណើរជីវិត ប្រចាំថ្ងៃ និងប្រក្រតីនៃដំណឹងល្អ មិនមែនជាចលនាឬសកម្មភាពពិសេសទេ។ ព្រះអម្ចាស់យេស៊ូវបានយាងទៅស្រុកសាម៉ារីតាមរបៀបធម្មតា ហើយទ្រង់នៅក្បែរអណ្តូងទឹករបស់លោកយ៉ាកុបរង់ចាំនរណាម្នាក់មកដងទឹក។ បន្ទាប់មកទ្រង់បានសុំទឹកពីនាង មិនមែននៅក្នុងរបៀបនៃការផ្សព្វផ្សាយឬពីការធ្វើចលនាទេ ប៉ុន្តែជាផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃរបស់ទ្រង់។ ការរស់នៅប្រចាំថ្ងៃនេះគឺជាការផ្សាយដំណឹងល្អរបស់ទ្រង់។ ដោយសារតែទ្រង់រស់នៅតាមរបៀបនេះ ព្រះបានបញ្ជូនមនុស្សដែលត្រឹមត្រូវទៅទ្រង់ ហើយទ្រង់បាននាំមនុស្សមកឯព្រះ។ ប្រសិនបើយើងទាំងអស់គ្នារស់នៅតាមរបៀបនេះ ព្រះជាម្ចាស់នឹងចាត់អ្នកដែលព្រះអង្គបានជ្រើសរើសអោយមករកយើង។ បន្ទាប់មករាល់ឆ្នាំយើងនឹងទទួលផល។

ការអធិដ្ឋាន:

ឱព្រះអម្ចាស់យេស៊ូអើយ សូមអាណិតមេត្តាទូលបង្គំផង។ សូមបើកភ្នែករបស់ទូលបង្គំ ឱ្យទូលបង្គំមើលឃើញជីវិតដែលនៅក្នុងទូលបង្គំ ជាជីវិតនៃការផ្សាយដំណឹងល្អ បើមិនផ្សាយដំណឹងល្អទេ នោះទូលបង្គំនឹងមានអារម្មណ៍មិនស្រួល និងមិនសប្បាយចិត្តទេ។ ទូលបង្គំសុខចិត្តគោរពតាមជីវិតដែលនៅក្នុងទូលបង្គំ ដោយត្រៀមខ្លួនជាស្រេចគ្រប់ពេលគ្រប់ទីកន្លែង ចាប់យកឱកាសផ្សាយដំណឹងល្អ។ ឱព្រះអម្ចាស់អើយ ឱ្យខ្ញុំមានចិត្តដាច់ខាតចំពោះដំណឹងល្អ! ទូលបង្គំសុខចិត្តផ្សព្វផ្សាយដំណឹងល្អ។ ឱ្យជីវិតទូលបង្គំក្លាយជាជីវិតនៃការផ្សាយដំណឹងល្អ ដែលទូលបង្គំអាចទទួលបានផលផ្លែជារៀងរាល់ឆ្នាំ។