Comfort in Trials-Khmer (16)

ការកម្សាន្តចិត្តក្នុងការសាកល្បង ការប្រោសឲ្យជាក្នុងជីវិត (៣)

ការប្រទានពរដល់អាហារ និងទឹករបស់ឯង
ហើយដកជម្ងឺរោគាពីពួកយើងរាល់គ្នាចេញ

និក្ខមនំ ២៣:២៥ ត្រូវឲ្យឯងរាល់គ្នាគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃឯងវិញ នោះទ្រង់នឹងប្រទានពរដល់អាហារនិងទឹករបស់ឯង ហើយអញនឹងដកជម្ងឺរោគាពីពួកឯងរាល់គ្នាចេញ។

ព្រះអម្ចាស់ជាអ្នកគង្វាលនឹងស្វែងរក ទាំងស៊ើបសួររកយើងទាល់តែឃើញផង

នៅក្នុងការស្ដារឡើងវិញដោយជីវិតរបស់ព្រះអម្ចាស់ លើកដំបូងទ្រង់បានចាត់អ្នកចាំយាមទៅដល់ប្រជារាស្រ្តរបស់ទ្រង់ ដើម្បីឱ្យគេប្រែចិត្ត វិលមកវិញ និងបានរស់នៅ ហើយបន្ទាប់មកទ្រង់បានលេចមកធ្វើជាអ្នកគង្វាលដោយអង្គទ្រង់ផ្ទាល់ ។ នៅក្នុងការបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើងក៏ជាយ៉ាងដូច្នេះដែរ។ ជាដំបូងយើងបានស្ដាប់ឮការដាស់តឿនរបស់ព្រះអម្ចាស់ធ្វើឱ្យយើងបានប្រែចិត្ត បន្ទាប់មកយើងបានមើលឃើញថា ព្រះអម្ចាស់យេស៊ូមិនត្រឹមតែជាអង្គសង្រ្គោះរបស់យើង ក៏ជាអ្នកគង្វាលរបស់យើង ទ្រង់កំពុងតែ ស្វែងរកហើយរកឃើញយើងដែរ។

អេសេគាល៣៤:១១ បាននិយាយថា“ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើលអញគឺអញនេះហើយនឹងស្វែងរកចៀមរបស់អញ ទាំងស៊ើបសួររកទាល់តែឃើញផង។”ក្នុងនាមជាអ្នកគង្វាលព្រះអម្ចាស់មិនត្រឹមតែយាងមកដើម្បីស្វែងរក ថែមទាំងស៊ើបសួររកទាល់តែឃើញផង។ ដោយសារស្ថានភាពធ្លាក់ចុះរបស់យើង យើងត្រូវបានកប់នៅក្រោមរឿងរ៉ាវអាក្រក់ៗជាច្រើន ដូច្នេះយើងត្រូវការព្រះយាងមកស្វែងរកយើង។ នៅក្នុងលូកាជំពូក១៥ យើងមានអ្នកគង្វាល (និមិត្តរូបពីព្រះគ្រិស្តគឺជាអ្នកគង្វាល) ដែលស្វែងរកកូនចៀមដែលបាត់បង់ ក៏មានស្រ្ដី (និមិត្តរូបពីព្រះវិញ្ញាណនោះ) បានរកឃើញប្រាក់កាក់បាត់បង់នៅក្នុងផ្ទះ។ បន្ទាប់មកកូនពៅវង្វេងក៏ ត្រូវបានរកឃើញដោយព្រះវិញ្ញាណនោះហើយត្រូវបានយកទៅឯផ្ទះវិញ។

ការប្រទានអាហារដល់យើងដើម្បីចិញ្ចឹមយើង
ការប្រទានទឹកដល់យើងដើម្បីធ្វើឱ្យយើងស្កប់ចិត្ត

ព្រះអង្គនឹងប្រទានអាហារដល់យើងដើម្បីចិញ្ចឹមយើង ប្រទានទឹកដល់យើងដើម្បីធ្វើឱ្យយើងស្កប់ចិត្ត. ក៏ធ្វើឱ្យយើងចម្រើនធំឡើងនឹងបង្កើតផលជាច្រើន ហើយដកជម្ងឺយើងចេញ ប្រយោជន៍ឱ្យយើងមិនបានស្លាប់នៅពេលដែលមិនទាន់បានពេញវ័យឡើយ ប៉ុន្តែធ្វើឱ្យយើងបានចម្រើនធំឡើងដល់ពេញវ័យនៅក្នុងជីវិតរបស់ព្រះ ចម្រើនធំឡើងដល់គ្រប់លក្ខណ៍ ប្រយោជន៍ឱ្យយើងយកព្រះគ្រិស្ត ដែលរួមបញ្ចូលគ្រប់ទាំងអស់ធ្វើជាកម្មសិទ្ធិរបស់យើង ដើម្បីឱ្យយើងបានទទួលអំណរផង។

អាហាររបស់យើងគឺជាព្រះបន្ទូល ហើយទឹករបស់យើងគឺជាព្រះវិញ្ញាណនោះ។ បើគ្មានអាហារនិងទឹក ប្រជារាស្រ្តរបស់ទ្រង់នឹងមិនអាចចាប់យកដីនោះជាកម្មសិទ្ធិបានទេ ក៏មិនអាចរស់នៅលើដីនោះបានដែរ។ ការដំណើរជីវិតគ្រិស្ទានរបស់យើងក៏ដូចគ្នាដែរ បើគ្មានអាហារនិងទឹកត្រឹមត្រូវទេ យើងមិនអាចទទួលអំណរព្រះគ្រិស្ត បទពិសោធព្រះគ្រិស្ត កើនឡើងព្រះគ្រិស្តនិងគ្របដណ្តប់ដោយ ព្រះគ្រិស្តបានទេ។(មេរៀនសិក្សាជីវិតនៃកណ្ឌគម្ពីរនិក្ខមនំ មេរៀនទី៧៥)

សត្វណាដែលបាក់ជើង នោះនឹងរុំអបឲ្យ ហើយប្រោសឲ្យជាដល់ណាដែលឈឺ
ធ្វើឱ្យយើងស្កប់ចិត្ត ឈប់សម្រាក់និងមានសេចក្ដីសុខសាន្ត

អេសេគាល ៣៤:១៦ បន្តនិយាយថា “អញនឹងស្វែងរកសត្វណាដែលវង្វេងបាត់ ហើយនាំណាដែលត្រូវប្រដេញឱ្យមកវិញ សត្វណាដែលបាក់ជើង នោះអញនឹងរុំអបឲ្យ ហើយអញនឹងចម្រើនកម្លាំងដល់ណាដែលឈឺ ។” ការចម្រើនកម្លាំងនៅទីនេះគឺមានន័យថា ប្រោសឲ្យជា។ ក្នុងនាមជាអ្នកគង្វាល ព្រះអម្ចាស់នឹងរុំអបឲ្យសត្វណាដែលបាក់ជើង ហើយប្រោសឲ្យជាដល់ណាដែលឈឺ។ យើងពិតជាចាំបាច់ត្រូវការរុំអបនិងការប្រោសឲ្យជារបស់ព្រះអម្ចាស់! នៅក្នុងការប្រជុំរបស់ក្រុមជំនុំ យើងតែងតែមានអារម្មណ៍ថាស្ថិតនៅក្រោមការរុំអបដ៏ទន់ភ្លន់របស់ព្រះអម្ចាស់ កន្លែងដែលបានរងរបួសនិងបាក់បែករបស់យើងត្រូវទ្រង់រុំអបឱ្យ។ មានពេលខ្លះយើងមានអារម្មណ៍ថា យើងកំពុងបទពិសោធន៍ការប្រោសឲ្យជានិងការចម្រើនកម្លាំងរបស់ទ្រង់ សសើរតម្កើងព្រះអម្ចាស់ នៅពេលដែលយើងកំពុងបរិភោគ ផឹក ឈប់សម្រាក យើងគឺកំពុងស្ថិតនៅក្រោមការរុំអប ការចម្រើនកម្លាំង និងការប្រោសឲ្យជារបស់ទ្រង់។ ពេលព្រះអម្ចាស់ស្ដារយើងឡើងវិញ ដោយជីវិតរបស់ទ្រង់ យើងនឹងមានការស្ដារឡើងវិញយ៉ាងពិតប្រាកដ មានសេចក្ដីអំណររបស់ព្រះគ្រិស្ត ប្រយោជន៍ឲ្យយើងស្កប់ចិត្ត ឈប់សម្រាក និងមានសេចក្ដីសុខសាន្ត ហើយបានបទពិសោធន៍ការរុំអប ហើយនិងការប្រោសឲ្យជា របស់ព្រះអម្ចាស់។(មេរៀនសិក្សាជីវិតនៃកណ្ឌគម្ពីរអេសេគាល មេរៀនទី១៦)

ការអធិដ្ឋាន:

ព្រះអម្ចាស់យេស៊ូអើយ អគុណទ្រង់សម្រាប់ការយាងមកជាអ្នកគង្វាល ស្វែងរកទូលបង្គំ ទាំងស៊ើបសួររកទាល់តែឃើញ ថែរក្សាទូលបង្គំនៅក្នុងគ្រប់ទិដ្ឋភាពក៏ផ្ទុកទំនួលខុសត្រូវទាំងអស់របស់ទូលបង្គំ។ ព្រះអម្ចាស់អើយ ទូលបង្គំត្រូវការព្រះបន្ទូលរបស់ទ្រង់ធ្វើជាអាហាររបស់ទូលបង្គំ ព្រះវិញ្ញាណរបស់ទ្រង់ធ្វើជាទឹកដ៏រស់របស់ទូលបង្គំ។ សូមបំបាត់ការស្រេករបស់ទូលបង្គំ បំពេញការឃ្លានរបស់ទូលបង្គំ ។ ទូលបង្គំក៏ត្រូវការព្រះអង្គ មករុំអបទូលបង្គំ ប្រោសទូលបង្គំឱ្យជា ធ្វើឱ្យទូលបង្គំបានឈប់សម្រាក និងមានសេចក្ដី សុខសាន្តដែរ។