Comfort in Trials-Khmer (17)

ការកម្សាន្តចិត្តក្នុងការសាកល្បង ការផ្គត់ផ្គង់ដ៏បរិបូណ៍ (៣)

ការមកដល់បល្ល័ង្កនៃព្រះគុណ
ដើម្បីទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណ

ហេព្រើរ៤:១៤ដូច្នេះ ដែលមានសម្តេចសង្ឃយ៉ាងធំ១អង្គដែលទ្រង់បានយាងកាត់អស់ទាំងជាន់ឋានសួគ៌ គឺព្រះយេស៊ូជាព្រះរាជបុត្រានៃព្រះ នោះត្រូវតែឲ្យយើងមានចិត្តដាច់ស្រឡះនិងជឿតាមចុះ។

១៦ដូច្នេះត្រូវឲ្យយើងរាល់គ្នាមកដល់បល្ល័ង្កនៃព្រះគុណដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តាហើយរកបានព្រះគុណសម្រាប់នឹងជួយដល់ពេលតម្រូវការចុះ។

ព្រះគ្រិស្តគឺជានំបុ័ង និងស្រាទំពាំងបាយជូរ
ចែកចាយដល់សម្តេចសង្ឃ

សៀវភៅហេព្រើរបានឲ្យដឹងថា ទ្រង់គឺពិតជាសកម្មដូចជាសម្តេចសង្ឃរបស់យើងចែកចាយអង្គទ្រង់ផ្ទាល់ចូលទៅក្នុងយើង ដូចជាបានដំណើរការជានំបុ័ង និងស្រាទំពាំងបាយជូ សម្រាប់ជាការផ្គត់ផ្គង់ប្រចាំថ្ងៃរបស់យើង។ នេះគឺជាហេតុដែលព្រះគ្រិស្តមិនមែនជា សម្តេចសង្ឃយោងទៅតាមអើរ៉ុនទេ ប៉ុន្តែយោងទៅតាមបែបរបស់ម៉ិលគីស្សាដែកវិញ ។ សព្វថ្ងៃនេះទ្រង់មិនមែនជាដង្វាយយញ្ញបូជា សម្តេចសង្ឃទេ ទ្រង់គឺជា នំបុ័ង និងស្រាទំពាំងបាយជូរចែកចាយដល់សម្តេចសង្ឃ ។ ហាលេលូយ៉ា! យើងមានសេចក្តីសុចរិត និងសេចក្តីសុខសាន្ត ប៉ុន្តែមានតែសេចក្តីសុចរិត និងសេចក្តីសុខសាន្តប៉ុណ្ណោះ មិនទាន់អាចធ្វើឲ្យយើងស្កប់ចិត្តបានទេ យើងត្រូវការរបស់ខ្លះដើម្បីបរិភោគ និងផឹក។ យើងត្រូវការផ្គត់ផ្គង់ជាប្រចាំថ្ងៃ។ ដូច្នេះផ្អែកលើសេចក្តីសុចរិត និងសេចក្តីសុខសាន្តរបស់ព្រះ ម៉ិលគីស្សាដែករបស់យើងចែកចាយនំបុ័ង និងស្រាទំពាំងបាយជូរសម្រាប់យើងបរិភោគ និងផឹក។ ទ្រង់បានសង្គ្រោះយើង ហើយឥឡូវនេះទ្រង់ ចិញ្ចឹមយើង។(មេរៀនសិក្សាជីវិតនៃកណ្ឌគម្ពីរហេព្រើរ មេរៀនទី២៨)

ព្រះគ្រិស្តចែកចាយអ្វីដែលជាការកម្សាន្តចិត្ត
និងការចម្រើនកម្លាំងចូលទៅក្នុងយើង

ដូចជាព្រះគ្រិស្តរក្សាយើងចំពោះព្រះនៅក្នុងទីបរិសុទ្ធបំផុត ទ្រង់ចែកចាយព្រះចូលទៅក្នុងយើងទាំងស្រុង ។ នៅពេលសាវកប៉ុលបានអធិដ្ឋានទៅព្រះអម្ចាស់ ទូលសូមដល់ទ្រង់ដើម្បីដកបន្លាចេញ(២ករ១២:៧-៨) ព្រះមានបន្ទូលថា “គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកម្លាំងអញមានពេញខ្នាតដោយសេចក្តីកម្សោយ”(២ករ.១២:៩)។ព្រះអង្គម្ចាស់ហាក់ដូចជាមានព្រះបន្ទូលទៅកាន់សាវកប៉ុលថា” ប៉ុលអញនឹងមិនដកបន្លាចេញពីឯងទេ ប៉ុន្តែអញបញ្ចូលអង្គអញផ្ទាល់ចូលទៅក្នុងឯងជាព្រះគុណ។ នៅពេលអញធ្វើដូច្នេះ ឯងនឹងដឹងថាតើអញមានតម្លៃ និងល្មមគ្រាប់គ្រាន់ប៉ុណ្ណា ហើយលើសពីនេះអញនឹងបន្ថែមចូលទៅក្នុងឯងថែមទៀត។ ការបទពិសោធព្រះគ្រិស្តនេះ គឺដូចជាសម្តេចសង្ឃរបស់យើងដែលរក្សាយើងនៅលើស្មា និងក្នុងព្រះឱរ៉ារបស់ទ្រង់ ហើយចែកចាយព្រះចូលទៅក្នុងយើងគឺជាបទពិសោធនៅក្នុងទីបរិសុទ្ធបំផុត ដែលយើងអំណរព្រះអង្គទ្រង់ផ្ទាល់ និងភាពបរិបូរណ៍គ្រប់ទាំងអស់របស់ទ្រង់ ។ នៅពេលដែលយើងចូលក្នុងបទពិសោធន៍នេះ វាគឺពិបាកនឹងនិយាយណាស់ថាយើងនៅកន្លែងណាឬក៏មានអ្វីកើតឡើង។ យើងគ្រាន់តែអាចនិយាយបានថា យើងនៅលើស្មា និងនៅក្នុងព្រះឱរ៉ានៃសម្តេចសង្ឃរបស់យើង ហើយទ្រង់កំពុងចែកចាយពីអ្វីជាការកម្សាន្តចិត្ត និងការចម្រើនកម្លាំងចូលទៅក្នុងយើង។ ប្រហែលទាំងអស់យើងអាចនិយាយថាគឺ “ខ្ញុំបានទទួលអ្វីពីព្រះអម្ចាស់ ប៉ុន្តែខ្ញុំហាក់ដូចជាមិនអាចពិពណ៌នា ឬដាក់ឈ្មោះបានឡើយ” ។ ការបទពិសោធន៍ព្រះគ្រិស្តនេះ ដូចជាសម្តេចសង្ឃរបស់យើង គឺជាបទពិសោធន៍ ហើយ និងជាសេចក្តីអំណរដ៏ខ្ពង់ខ្ពស់បំផុត។ (មេរៀនសិក្សាជីវិតនៃកណ្ឌគម្ពីរហេព្រើរ មេរៀនទី២៧)

គ្រាន់តែមកដល់បល្ល័ង្កនៃព្រះគុណ

ខ្ញុំគ្រាន់តែត្រូវការមកដល់បល្ល័ង្កនៃព្រះគុណ ហើយអំណរសម្តេចសង្ឃដ៏ពិត ចែកចាយនំបុ័ង និងស្រាទំពាំងបាជូ។ នេះគឺជាអាហារពេលព្រឹកដ៏ល្អបំផុត។ ពេលណាដែលខ្ញុំអំណរអាហារពេលព្រឹក ខ្ញុំមានជ័យជំនះពេញមួយថ្ងៃ ។ គឺគ្រាន់តែដូចជាយើងត្រូវការអាហារពេលព្រឹកផ្នែកសាច់ឈាមជារៀងរាល់ថ្ងៃអញ្ចឹង ដូច្នោះយើងត្រូវការអំណរព្រះគ្រិស្តដូចជាអាហារពេលព្រឹករបស់យើងដែរ។ តុអាហារដ៏ប្រសើរបំផុត គឺជាបល្ល័ង្កនៃព្រះគុណដែលយើងអំណរព្រះគ្រិស្តនៅក្នុងផ្លូវពិតប្រាកដយ៉ាងដូចនេះ ។ ព្រះគ្រិស្តគឺជាម៉ិលគីស្សាដែករបស់យើងនាពេលសព្វថ្ងៃនេះ។ យើងត្រូវការមកដល់បល្ល័ង្កនៃព្រះគុណទ្រង់ ដែលជាមួយអង្គដែលចែកចាយនំបុ័ងនិងស្រាទំពាំង បាយជូរនេះ! (មេរៀនសិក្សាជីវិតនៃកណ្ឌគម្ពីរហេព្រើរ មេរៀនទី២៨) ។

យើងគួតែបំភ្លេចនូវមជ្ឈដ្ឋានជុំវិញរបស់យើង ភាពកម្សោយ ព្រួយបារម្ភណ៍ និងសូម្បីតែខ្លួនរបស់យើង ហើយគ្រាន់តែចាំថាសព្វថ្ងៃនេះព្រះគ្រិស្ត គឺជាសម្តេចសង្ឃរបស់យើងគង់នៅទីបរិសុទ្ធបំផុត។ ដរាបណា យើងមានសម្តេចសង្ឃមួយអង្គនេះ គឺយើងមានអ្វីៗ គ្រប់យ៉ាងដែលយើងត្រូវការ។ (មេរៀនសិក្សាជីវិតនៃកណ្ឌគម្ពីរហេព្រើរ មេរៀនទី២៧)

សេចក្តីអធិដ្ឋាន

ព្រះអង្គម្ចាស់អើយ សរសើរតម្កើងព្រះអង្គជាសម្តេចសង្ឃរបស់ពួកទូលបង្គំនាពេលសព្វថ្ងៃ រក្សាពួកទូលបង្គំនៅលើស្មា និងក្នុងព្រះឱរ៉ារបស់ទ្រង់ ហើយចែកចាយនំបុ័ង និងស្រាទំពាំងបាយជូ ជាការផ្គត់ផ្គង់ប្រចាំថ្ងៃរបស់ពួកទូលបង្គំ។ អូ! ព្រះអម្ចាស់អើយ ឥឡូវនេះទូលបង្គំឆ្ពោះទៅមុខទៅកាន់បល្ល័ង្កនៃព្រះគុណ និងអំណរព្រះអង្គ ហើយភាពបរិបូរណ៍គ្រប់ទាំងអស់របស់ព្រះអង្គដែលទូលបង្គំ អាចទទួលបានការកម្សាន្តចិត្ត និងចម្រើនកម្លាំងពីផ្នែកខាងក្នុង។