Comfort in Trials-Khmer (22)

ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកម្លាំងនៃយើងខ្ញុំ

ទំនុកតម្កើង ៤៦:១ ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកម្លាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន ។

ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកម្លាំងនៃយើងខ្ញុំ

ផ្នែកដំបូងនៃទំនុកតម្កើង៤៦:១ ចែងថា “ព្រះទ្រង់ជាទីពឹងជ្រកក៏ជាកម្លាំងនៃយើងខ្ញុំ”។ ទីពឹងជ្រកគឺជា ទីលំនៅដ៏អស្ចារ្យ ទីឈប់សម្រាកដែលបានការពារនិងគាំពារ។ ព្រះអង្គមិនត្រឹមតែជាទីពឹងជ្រករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងរបស់យើងផងដែរ។ ទីពឹងជ្រកគឺនៅជុំវិញយើងនិងនៅខាងក្រៅយើង ប៉ុន្តែកម្លាំងគឺនៅខាងក្នុងយើង។ នៅពេលដែលខ្ញុំឈឺហើយខ្ញុំ “យកទីពឹងជ្រក” នៅក្នុងមន្ទីរពេទ្យ នៅផ្នែកខាងក្រៅខ្ញុំនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែខ្ញុំប្រហែលជាគ្មានកម្លាំងនៅខាងក្នុងខ្ញុំ។ ទោះជាយ៉ាងណា យោងទៅតាមទំនុកតម្កើង៤៦ នៅពេលដែលយើងមានព្រះជាទីពឹងជ្រករបស់យើង យើងមានទ្រង់ជាកម្លាំងរបស់យើងផងដែរ។ ព្រះអង្គគឺជាការ គាំពារ និងទីឈប់សម្រាកនៅខាងក្រៅព្រម ទាំងជាកម្លាំងរបស់យើងនៅខាងក្នុង។

ទំនុកតម្កើង៤៦:១ បន្តចែងថា “ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន” ព្រះអង្គមិនត្រឹមតែជាទីពឹងជ្រកនិងជាកម្លាំងរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំនួយបច្ចុប្បន្នរបស់យើងផងដែរ។ ក្នុងនាមជាជំនួយរបស់យើង ព្រះអង្គត្រូវបានសាកល្បង ត្រួតពិនិត្យ និងជាគួរឳ្យទុកចិត្តព្រមទាំងជាក់លាក់នៅក្នុងពេលដែលមានបញ្ហា និងមានអាសន្ន។

គ្របបាំងយើងនៅក្នុងព្រះគុណរបស់ទ្រង់

សព្វថ្ងៃព្រះអង្គគ្របបាំងពួកអ្នកជឿរបស់ទ្រង់នៅក្នុងព្រះគុណរបស់ទ្រង់  សម្រាប់ជាម្លប់បាំងកំដៅនៅពេលថ្ងៃ និងសម្រាប់ជាទីជ្រក ហើយជាទីបាំងខ្លួនឲ្យរួចពីព្យុះ នឹងភ្លៀងផង (២ករ១២:៩)។ ព្រះគ្រិស្តគឺជារោងបារាំដើម្បីគ្រប់បាំងបំណងព្រះហឬទ័យរបស់ព្រះ ហើយទ្រង់ក៏ជារោងឧបោសថក្លាយជាម្លប់និងទីពឹងជ្រករបស់យើងផងដែរ។ រោងឧបោសថគឺជាម្លប់ ទីពឹងជ្រក និងជាគំរបគ្រប បាំង។ (មេរៀនសិក្សាជីវិតនៃកណ្ឌគម្ពីរអេសាយ មេរៀនទី ៣៣)

ខ្ញុំបានបទពិសោធអេសាយ១២:២-៤ នៅពេលដែលខ្ញុំត្រូវបានចាប់ដាក់គុកដោយការលុកលុយរបស់កងទ័ពជប៉ុនក្នុងឆ្នាំ១៩៤៣។ ខ្ញុំត្រូវបានគំរាមគំហែងកំឡុងពេលសួរចម្លើយ និងរយៈពេលបីម៉ោងពីរដងក្នុងមួយថ្ងៃ ។ ប៉ុន្តែកំពុងដែលខ្ញុំឯកោនិងរង់ទុក្ខកំឡុងពេលជាប់គុក ខ្ញុំបានអំពាវនាវដល់ព្រះអម្ចាស់យេស៊ូដោយទឹកភ្នែក ហើយព្រះអង្គបានក្លាយជាភាពផ្អែមល្ហែម ជាពិតប្រាកដនិងមាន វត្តមានដល់ខ្ញុំ។ ខ្ញុំបានបទពិសោធទ្រង់ជាទីពឹងជ្រក ជាការគ្របបាំង និងជាសេចក្តីសង្រ្គោះរបស់ខ្ញុំ។

ទទួលសេចក្តីមេត្តានិងព្រះគុណរបស់ព្រះសម្រាប់នឹងជួយដល់ពេលត្រូវការ ដោយការអធិដ្ឋានរាល់ពេល

ក្នុងនាមជាកូនរបស់ព្រះរស់នៅលើផែនដីសព្វថ្ងៃនេះ យើងត្រូវការសេចក្តីមេត្តានិងព្រះគុណរបស់ព្រះសម្រាប់នឹងជួយដល់ពេលត្រូវការ។ យើងត្រូវមកឯបល្ល័ង្កនៃព្រះគុណជារឿយៗតាមរយៈសេចក្តីអធិដ្ឋានដើម្បីបានព្រះគុណនិងសេចក្តីមេត្តានេះ។ ជួយដល់ពេលត្រូវការគឺជាជំនួយដែលមកដល់នៅពេលមានតម្រូវការ។ ប្រសិនបើយើងចង់ទទួលជំនួយដល់ពេលត្រូវការពីព្រះអង្គ យើងត្រូវតែមកដល់បល្ល័ង្កនៃព្រះគុណហើយទំនាក់ទំនងព្រះជារឿយៗ។ យើងអាចទទួលសេចក្តីមេត្តារបស់ព្រះនិងព្រះគុណរបស់ព្រះសម្រាប់ជួយដល់ពេលត្រូវការដោយការប៉ះពាល់បល្ល័ង្កទ្រង់ជារឿយៗ និងការទាក់ទងទ្រង់នៅក្នុងវិញ្ញាណ។ ការអធិដ្ឋានរាល់ពេលវេលាគឺ សំខាន់សម្រាប់ការទទួលព្រះគុណនិងសេចក្តីមេត្តា។ (សៀវភៅព័ន្ធកិច្ចរបស់វិថនែស លី ១៩៣២១៩៤៩ ភាគទី៣

ការអធិដ្ឋាន:

អូរ ព្រះអម្ចាស់យេស៊ូអើយ សរសើរតម្កើងទ្រង់ជាទីពឹងជ្រកនិងជាកម្លាំងរបស់ទូលបង្គំ ជួយក្នុងគ្រាមានអាសន្ន។ ទូលបង្គំនឹងវិលរកទ្រង់ហើយជឿទុកចិត្តទ្រង់។ ទូលបង្គំនឹងមកដល់បល្ល័ង្កនៃព្រះគុណដើម្បីនឹងទទួលជំនួយពីទ្រង់។ ព្រះអម្ចាស់អើយ ទូលបង្គំត្រូវ ការទ្រង់ ទូលបង្គំព្រមនៅក្នុងទ្រង់ គ្របបាំងទូលបង្គំនៅក្នុងព្រះគុណរបស់ទ្រង់ពីព្យុះភ្លៀង។