Comfort in Trials-Khmer (23)

ព្រះគ្រិស្តដូចជាបច្ចូសកាល(ដួងអាទិត្យ)ភ្លឺមកដល់យើងពីឋានដ៏ខ្ពស់

លូកា ១:៧៨-៧៩ ដោយព្រោះព្រះហឫទ័យមេត្តាករុណារបស់ព្រះនៃយើង ដែលបណ្តាលឲ្យបច្ចូសកាល ភ្លឺមកដល់យើងពីស្ថានដ៏ខ្ពស់ ៧៩ ដើម្បីនឹងបំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងសេចក្តីងងឹត ហើយក្នុងម្លប់នៃសេចក្តីស្លាប់ ប្រយោជន៍ឲ្យបាន តម្រង់ជើងយើង តាមផ្លូវសុខសាន្តវិញ។

ព្រះគ្រិស្តដូចជាបច្ចូសកាល(ដួងអាទិត្យ) ភ្លឺមកដល់យើងពីឋានដ៏ខ្ពស់

“ដោយព្រោះព្រះហឫទ័យមេត្តាករុណារបស់ព្រះនៃយើង ដែលបណ្តាលឲ្យបច្ចូសកាលភ្លឺមកដល់យើងពីឋានដ៏ខ្ពស់ ដើម្បីនឹងបំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងសេចក្តីងងឹត ហើយក្នុងម្លប់នៃសេចក្តីស្លាប់ ប្រយោជន៍ឲ្យបានតម្រង់ជើងយើង តាមផ្លូវនៃសេចក្តីសុខសាន្តវិញ” (១:៧៨ -៧៩)។ នៅពេលបច្ចូសកាល(ដួងអាទិត្យ) កំពុងតែភ្លឺឡើង នោះព្រះគ្រិស្តបានលេចមកដល់មនុស្សដែលអង្គុយនៅក្នុងទីងងឹត និងនៅក្នុងម្លប់នៃសេចក្តីស្លាប់។ ព្រះយេស៊ូជាព្រះអង្គសង្រ្គោះ គឺជាដួងអាទិត្យដែលភ្លឺនៅពេលយុគសម័យងងឹត។ មុនពេលដែលព្រះគ្រិស្តយាងមក ផែនដីគឺស្ថិតនៅក្នុងភាពងងឹត។ ជាមួយនឹងការយាងមករបស់ទ្រង់ដែលជាដួងអាទិត្យទើបមានពន្លឺរះ ឡើងនៃផែនដី ហើយផែនដីត្រូវបានចាប់ផ្តើមបំភ្លឺដោយទ្រង់។ (ការសរុបរួមនៃគម្ពីរសញ្ញាថ្មី, មេរៀនទី .២៤៤)

ព្រះគ្រិស្តគឺជាបច្ចូសកាល(ដួងអាទិត្យ) ភ្លឺមកដល់យើងពីឋានដ៏ខ្ពស់ ដើម្បីនឹងបំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងសេចក្តីងងឹត ហើយក្នុងម្លប់នៃសេចក្តីស្លាប់។ យើងជាគ្រិស្ទានដែលបានដើរក្នុងសេចក្តីងងឹត ហើយអង្គុយនៅក្នុងម្លប់នៃសេចក្តីស្លាប់។ បន្ទាប់មកយើងបានទទួលពន្លឺរបស់ព្រះអម្ចាស់ ហើយពន្លឺនោះបានសង្គ្រោះយើង។ នៅពេលយើងមានពន្លឺអ្វីៗគ្រប់យ៉ាងរៀបរយ។ ប្រសិនបើខ្ញុំភ្ញាក់ពីគេងយប់ជ្រៅ ខ្ញុំមិនហ៊ានចូលក្នុងផ្ទះបាយទេ ប្រសិនបើគ្មានពន្លឺនៅទីនោះ។ យើងមិនអាចមើលឃើញនៅក្នុងទីងងឹតបានទេ ហើយយើងមិនដឹងថាមានអ្វីស្ថិតនៅក្នុងទីងងឹត។ ពេលដែលយើងឃើញអ្វីៗទាំងអស់យើងមានសេចក្តីសុខសាន្ត ។

ពន្លឺនេះជាពន្លឺដ៏ពិត និងជាពន្លឺនៃជីវិត

ពន្លឺនេះ គឺជាពន្លឺដ៏ពិត និងជាពន្លឺនៃជីវិត (ខ ៩, ៤, ៨:១២)។ ពន្លឺនេះ “ភ្លឺនៅក្នុងសេចក្តីងងឹត ហើយសេចក្តីងងឹតមិនបានយកឈ្នះវាទេ” (១: ៥)។ សេចក្តីងងឹតមិនអាចយកឈ្នះពន្លឺបានទេ។ គ្រប់ទីកន្លែងដែលមានពន្លឺ សេចក្តីងងឹតនឹងត្រូវចេញទៅ។ ពន្លឺបង្រ្កាប និងឈ្នះលើសេចក្តីងងឹត។ បងប្អូនប្រុសម្នាក់ប្រហែលជាឈ្លោះជាមួយប្រពន្ធគាត់ ប៉ុន្តែនៅពេលដែលពន្លឺបំន្លឺនៅក្នុងខ្លួនគាត់ គាត់ក៏ឈប់ឈ្លោះគ្នា។ គាត់បានប្តូរពាក្យសំដីជាមួយប្រពន្ធគាត់ព្រោះគាត់ស្ថិតនៅក្នុងសេចក្តីងងឹត។ ប៉ុន្ដែនៅពេលដែលពន្លឺបំភ្លឺឡើងនោះសេចក្តីងងឹតក៏បាត់ទៅ ហើយគាត់ក៏ឈប់ឈ្លោះគ្នាដែរ។ នៅពេលមានសេចក្តីងងឹតអ្វីៗគ្រប់យ៉ាងស្ថិតក្នុងភាពចលាចល។ ប៉ុន្តែនៅ ពេលមានពន្លឺអ្វីៗគ្រប់យ៉ាងរៀបរយ ហើយមនុស្សគ្រប់គ្នាមានសេចក្តីសុខសាន្ត ។

ព្រះគ្រិស្តជាពន្លឺយ៉ាងធំ បានបំភ្លឺនៅក្នុងសេចក្តីងងឹត ហើយនាំយើងចូលទៅក្នុងពន្លឺដ៏អស្ចារ្យរបស់ទ្រង់ (១ ពេត្រ. ២:៩)។ យើងអាចមើលឃើញជីវិតគ្រិស្ទាននៅក្នុងគម្ពីរអេសាយ ៩:១-៥ ជាមួយនឹងការអំណរព្រះគ្រិស្តជាពន្លឺដ៏ធំ ហើយពន្លឺយ៉ាងធំនេះគឺជាពន្លឺ ដ៏ពិត ជាពន្លឺនៃជីវិត។ ការបំភ្លឺនៃពន្លឺគឺជាសេចក្ដីសង្គ្រោះរបស់យើង។ ព្រះគ្រិស្តសង្រ្គោះយើងដោយបំភ្លឺពន្លឺនៅក្នុងយើង។

ប្រយោជន៍ឲ្យបានតម្រង់ជើងយើង តាមផ្លូវសុខសាន្ត

ព្រះគ្រិស្តបានបំភ្លឺមកលើយើង ដើម្បីតម្រង់ជើងរបស់យើងឆ្ពោះទៅរកផ្លូវសុខសាន្ត។ នៅពេលដែលយើងស្ថិតនៅក្នុងសេចក្តីងងឹត និងនៅក្នុងម្លប់នៃសេចក្តីស្លាប់ យើងកំពុងតែដើរលើផ្លូវដែលគ្មានសុខសាន្ត។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះយើងបានសង្រ្គោះដោយបានទទួលព្រះគ្រិស្តជាព្រះអង្គសង្រ្គោះរបស់យើង យើងអាចថ្លែងទីបន្ទាល់ថា យើងកំពុងស្ថិតនៅក្នុងផ្លូវសុខសាន្ត។ ជើងរបស់យើងកំពុងត្រូវបានតម្រង់យកផ្លូវដែលពេញដោយសុខសាន្ត។ ជីវិតគ្រិស្ទានគឺជាជីវិតសុខសាន្ត។ ទាំងអស់នេះគឺមកដល់ដោយសារ ពន្លឺរបស់ព្រះគ្រិស្ត។ (ការសរុបរួមនៃគម្ពីរសញ្ញាថ្មី,មេរៀនទី.២៤៤)

ការអធិដ្ឋាន៖

ឱព្រះអម្ចាស់យេស៊ូ សូមសរសើរតម្កើងព្រះអង្គ ដែលជាបច្ចូសកាល(ដួងអាទិត្យ) ភ្លឺមកដល់យើង។ ពន្លឺនេះគឺជាជីវិតដ៏ពិត និងជាពន្លឺនៃជីវិត។ ពន្លឺភ្លឺក្នុងសេចក្ដីងងឹត តែសេចក្ដីងងឹតមិនដែលឈ្នះពន្លឺទេ។ អូ! ព្រះអម្ចាស់ទូលបង្គំត្រូវការទ្រង់។ ទូលបង្គំយកទ្រង់ធ្វើជាពន្លឺរបស់ទូលបង្គំ។ ព្រះអម្ចាស់អើយ ទូលបង្គំវិលទៅរកទ្រង់។ ដកយកសេចក្តីងងឹតរបស់ទូលបង្គំចេញឲ្យឆ្ងាយ បំភ្លឺមកលើ ទូលបង្គំ ហើយតម្រង់ជើងទូលបង្គំទៅរកផ្លូវសុខសាន្ត ។