គោលការណ៍នៃរឿងរ៉ាវពិភាក្សានៅក្នុងការប្រជុំរបស់បងប្អូនចាស់ទុំ កក.១៥:២៨-២៩ ពីព្រោះព្រះវិញ្ញាណបរិសុទ្ធនិងយើងខ្ញុំរាល់គ្នាបានយល់ឃើញថាមិនគួរគប្បីនឹងដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នាក្រៅពីសេចក្តីទាំងនេះដែលត្រូវតែកាន់នោះឡើយ ។ គឺឱ្យចៀសវាងចំពោះរបស់ដែលបានថ្វាយដល់រូបព្រះ១ ឈាម១ សត្វដែលសម្លាប់ដោយច្របាច់ក១និងសេចក្តីកំផិត១បើអ្នកចៀសវាងពីរបស់ទាំងនេះនោះបានល្អហើយសូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខចុះ។ គោលការណ៍នៃរឿងរ៉ាវពិភាក្សានៅក្នុងការប្រជុំរបស់បងប្អូនចាស់ទុំ គឺមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការតំណើរជីវិតក្រុមជំនុំ គោលការណ៍នៃរឿងរ៉ាវពិភាក្សានៅក្នុងការប្រជុំរបស់បងប្អូនចាស់ទុំ គឺមានសារៈសំខាន់ខ្លាំងណាស់។ យោងទៅតាមការកត់ទុកនៅក្នុងកិច្ចការ១៤:២៣ នៅពេលដែលក្រុមជំនុំបានចាប់ផ្តើម បងប្អូនចាស់ទុំក៏បានតែងតាំងនៅក្នុងក្រុមជំនុំតាមតំបន់នីមួយៗ។ នៅក្នុងគម្ពីរសញ្ញាចាស់ ការគ្រប់គ្រងរបស់ព្រះក្នុងចំណោមប្រជារាស្រ្តរបស់ទ្រង់ គឺមិនមែនជាប្រជាធិបតេយ្យ ឬក៏អត្ថាធិបតេយ្យទេតែជាទេវាធិបតេយ្យ ដែលនោះគឺព្រះគ្រប់គ្រងប្រជារាស្ត្ររបស់ទ្រង់ដោយផ្ទាល់ ។ មនុស្សពីរប្រភេទដែលបំពេញការគ្រប់គ្រងនេះ គឺបងប្អូនចាស់ទុំនិងពួកសង្ឃ។ បងប្អូនចាស់ទុំបានបំពេញការគ្រប់គ្រងរបស់ព្រះ ហើយពួកសង្ឃបានទទួលការណែនាំពីព្រះ។ នៅក្នុងយុគសម័យសញ្ញាថ្មីបងប្អូនចាស់ទុំនិងពួកសង្ឃ គឺជាប្រជារាស្ត្រក្នុងក្រុមដូចគ្នា នៅផ្នែកម្យ៉ាងពួកគេគ្រប់គ្រងកូនៗ របស់ព្រះ។ ផ្នែកម៉្យាងទៀតពួកគេស្វែងរកការណែនាំពីព្រះ។ អនុញ្ញាតឱ្យព្រះវិញ្ញាណបរិសុទ្ធធ្វើជាប្រធាន គោលការណ៍នៃការពិភាក្សាពីកិច្ចការរបស់ក្រុមជំនុំនៅក្នុងការប្រជុំរបស់បងប្អូនចាស់ទុំគឺអនុញ្ញាតឱ្យព្រះវិញ្ញាណបរិសុទ្ធធ្វើជាប្រធាន។ នៅក្នុងការប្រជុំរបស់បងប្អូនចាស់ទុំ យើងមិនគួរជ្រើសរើសប្រធានដឹកនាំនោះទេ។ ប្រសិនបើយើងជ្រើសរើសអ្នកណាម្នាក់ នោះយើងនឹងលុបចោលសិទ្ធិអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធ។ យើងត្រូវជឿថា រាល់ពេលប្រជុំជាមួយគ្នា នោះព្រះអម្ចាស់នឹងនៅនៅកណ្ដាលចំណើមយើង(មថ.១៨:២០)។ សព្វថ្ងៃនេះព្រះអម្ចាស់គឺជាព្រះវិញ្ញាណផ្តល់ជីវិត (១ករ.១៥:៤៥ខ) នោះគឺជាព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅជាមួយយើងរាល់ការប្រជុំក្រុមជំនុំ។ ការប្រជុំរបស់បងប្អូនចាស់ទុំ គឺមិនមានករណីលើកលែងនោះទេ ហើយនេះប្រាកដជាមានវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធ។ យើងត្រូវតែចាំថាការជ្រើសរើសនរណាម្នាក់ឱ្យធ្វើជាប្រធានលើការប្រជុំ នោះគឺជាការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងក្រុមជំនុំព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្នកដឹកនាំនៅក្នុងការប្រជុំទាំងអស់។ ដូច្នេះយើងមិនគួរមានប្រធានដឹកនាំផ្សេងទៀតនោះទេ។ ប្រធានតែមួយគត់ គឺព្រះវិញ្ញាណបរិសុទ្ធ។ អ្នកចូលរួមទាំងអស់លើកយករឿងរ៉ាវសម្រាប់ការសម្រេចចិត្ត ដោយធ្វើតាមការដឹកនាំរបស់ព្រះអម្ចាស់ នៅក្នុងការប្រជុំរបស់បងប្អូនចាស់ទុំ …
គោលការណ៍នៃរឿងរ៉ាវពិភាក្សានៅក្នុងការប្រជុំរបស់បងប្អូនចាស់ទុំ Read More »